គ្រាំង!! សំឡេងធាក់ទ្វារចូលទៅខាងក្នុង
លាន់បោកផ្ទប់និងជញ្ជាំង នាំឱ្យអ្នកដែលកំពុងតែប្រព្រឹត្តនូវសកម្មភាពនោះងាកមកមើលជាមួយនិងភាពភ្ញាក់ផ្អើល មិនខុសគ្នានោះរូបភាពដ៏គួរឱ្យអាម៉ាសបានឆ្លុះឡើងពេញៗភ្នែករបស់អ្នកសង្ហា ជារូបភាពមនុស្សពីរនាក់កំពុងតែរៀបនិងបង្កាត់ភ្លើងស្នេហ៍ក្ដៅគគុកជាមួយគ្នា រាងសង្ហាឈរក្ដាប់ដៃស្ទើរបាក់ម្រាមទាំង៥ ជាមួយកែវភ្នែកសម្លឹងមើលទិដ្ឋភាពនោះទាំងទឹកមុខគួរឱ្យខ្លាចជាទីបំផុត ។« ជុងហ្គុក! លោក...ហ្ហឹក! ជួយខ្ញុំ...ផង!! » ខ្លួនតូចញ័រទទ្រើកពោរពេញទៅដោយភាពភ័យខ្លាចនិងរូបភាពគួរឱ្យអាម៉ាស ព្យាយាមហើបមាត់ស្រែករកជំនួយ លើកដៃស្រវេស្រវាបក់ហៅឱ្យគេជួយព្រោះគិតថាគេនិងមកជួយខ្លួន ដោយមិនបានគិតអ្វីផ្សេង ឬសូម្បីតែគិតពីអារម្មណ៍អ្នកដែលកំពុងតែមើលមកនោះ ឆួលឆេះក្នុងទ្រូងសឹងតែរលាយជាផេះផង់
« ស្រែកហៅគេឱ្យជួយធ្វើអី? ប្ដីអូននៅទីនេះហើយ » បុរសល្មោភកាមមិនបានទៅខ្លាចរអាឬភ័យខ្លាចជាមួយនិងក្រសែភ្នែកមួយគូរនោះ បែរជាកាន់តែព្យាយាមបង្កើតការយល់ច្រឡំ ធ្វើវាទាំងនៅនិងមុខរបស់គេដោយគ្មានភាពអៀនខ្មាស
« ទេ...ហ្ហឹកៗ ជុងហ្គុក...»
ឌឹបប!! ទីបំផុតសម្ដីរបស់គេពិតជាមានទម្ងន់ នាយកំពុងចូលមកជួយគេ ជាមួយនិងកំហឹងលើកជើងធាក់អាម្នាក់នោះពីចំហៀងទ្រូងដួលផ្ងារក្រោយទៅម្ខាង រាងតូចខំត្រេកអរគិតថាគេនិងមកជួយខ្លួន ទើបប្រឹងស្រវេស្រវាក្រោករត់ទៅឱបដៃកំលោះ ចង់ឱ្យគេថ្នាក់ថ្នមនិងយល់ពីចិត្តរបស់គេនៅពេលនេះ ចង់ឱ្យនាយដឹងថាគេពិតជាភ័យខ្លាចខ្លាំងណាស់ ហើយក៏ចង់ប្រាប់ថា គេពិតជាអរគុណនាយខ្លាំងណាស់ប៉ុន្តែ....
« ថយចេញ!! » ជុងហ្គុកក្រវាសដៃតូចដែលឱបខ្លួននោះចេញមួយទំហឹងធ្វើឱ្យខ្លួនតូចខ្ទាតចេញទៅម្ខាង មុននិងរាងខ្ពស់ស្រឡះចូលទៅបន្ថែមកំហឹងលើអាមនុស្សថោកទាបម្នាក់នោះដែលថ្លើមធំហ៊ានប៉ះពាល់អ្វីដែលជាកម្មសិទ្ធរបស់គេ នាយបន្ទាបជង្គង់ចាប់គេដាល់យកៗ មុននិងងើបបន្តិចលើកជើងធាក់គេតន្រ្តំកណ្ដាលទ្រូងស្ទើរក្អួតឈាមមកក្រៅ

ВЫ ЧИТАЕТЕ
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Фанфикផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...