part1 ឆាប់ដឹងខ្លួនណាក្មេងតូច🥰

20.1K 809 8
                                    

ងឺុត...

សម្លេងចាប់ហ្វ្រាំងឡានបានបន្លឺឡើងនៅក្នុងបរិវេណ

ភូមិគ្រឹះដ៏ធំស្គឹមស្គៃរបស់ម៉ាហ្វៀសង្ហាមុខងាប់ ដែលមានឈ្មោះល្បីរន្ទឺ អ្នកណាៗក៏ស្គាល់ថាគេគឺជាម៉ាហ្វៀស្នងត្រកូលពីឪពុករបស់ខ្លួនដែលបានស្លាប់រយៈពេល២ឆ្នាំមកនេះ។ម្នាក់នោះគ្មាននរណាក្រៅកម្លោះJeon jungkook នោះទេដែលប្រុសម្នាក់នេះមានចរិត កាច សាហាវ កាប់សម្លាប់គ្មានមេត្តា មានក្រុមហ៊ុន កាសីណូជាច្រើនកន្លែងទាំងក្នុងនឹងក្រៅប្រទេស ព្រមទាំងការជួញដូរអាវុធទៀតផង។បើនិយាយពីស្រីវិញគជើងដែលតែងតែថ្វាយខ្លួនដល់គេតែគ្មានម្នាក់ណាដែលម៉ាហ្វៀម្នាក់នេះពិតប្រាកដជាមួយឡើយ គេឡើងគ្រែជាមួយពួកនាងគឺដើម្បីបំពេញតណ្ហាមួយពេលៗតែប៉ុណ្ណោះ។

រាងសង្ហាចុះពីលើឡានដោយមានកូនចៅជំនិតជាអ្នកបើកឲ្យបោះជំហានចូលទៅក្នុងភូមិគ្រឹះដោយរក្សាទឹកុំុខមាំជានិច្ច

"យកកាហ្វេមកឲ្យយើងនៅបន្ទប់ធ្វើការនៅខាងលើ"Jungkook ប្រាប់ទៅអ្នកបម្រើនៅក្នុងភូមិគ្រឹះហើយក៏ឡើងទៅបន្ទប់ធ្វើការបាត់

ក្នុងបន្ទប់ធ្វើការ

រាងសង្ហាអង្គុយនៅបន្ទប់ធ្វើការពិនិត្យមើលឯកសារយ៉ាងស្ងៀមស្ងាត់

តុក តុកៗ.....

"ចូលមក"Jungkook ក្រោយទទួលបានការអនុញ្ញាតchulyជាអ្នកបម្រើក៏បានចូលមក
"នេះជាកាហ្វេរបស់ចៅហ្វាយ"chuly

"Hmm..."Jungkook គ្រាន់ក្រហឹមបន្តិចទទួលដឹងលឺហើយchulyក៏បានចេញមកវិញ

រាងក្រា្សអង្គុយធ្វើការបានមួយសន្ទុះស្រាប់តែkritដែលជាជំនិតរបស់ខ្លួនបានចូលមកទាំងទឹកមុខរហ័សរហន់ដើម្បីផ្តល់ដំនឹងដល់ចៅហ្វាយរបស់ខ្លួន

"ចាហ្វាយ ឃ្លាំងអាវុធនៅឯជាយក្រុងត្រូវបានគេលួចបំផ្ទុះបាត"Krit

ផាំង. .😠😠.Jungkookបានវាយតុទាំងកំហឹង

"ម៉េចក៏មានរឿងកើតឡើង ឆាប់ទៅយកឡានភ្លាមមកយើងត្រូវការទៅឃ្លាំងអាវុធឥឡូវនេះ"Jungkook

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now