part59 អូនឃោឃៅណាស់ថេយ៍ គួរឲ្យស្អប់ 👋

5.7K 383 42
                                    

សុំទោសដែលអូនខកខាន តាមពិតទៅអូនផុសរឿងក្នុងFBតាំងពីយប់ម្លេះ តែwattpad Error upload សាច់រឿងអត់កើត អូនទើបតែ update ថ្មីហើយទើបវាលោតឲ្យវិញ សុំទោសណា🥺

❌វគ្គនេះអាចនឹងមានពាក្យមិនសមរម្យច្រើនបើមិនចូលចិត្តអាចអូសរំលងបានណា សុំទោសទុកជាមុន

+ពេលយប់

ក្រាក......

ទ្វាបន្ទប់ទឹកបានបើកឡើងដោយស្នាដៃរាងក្រាស ចន ជុងហ្គុក ដែលទើបតែងូតទឹកហើយរុំតែកន្សែងត្រឹមចង្កេះចុះមកក្រោម បង្ហាញឲ្យឃើញល្វែងខាងលើនៃរាងកាយហាប់មាំ សមជាបុរសមានសាច់ដុំធំៗ ស្បែកស ព្រមទាំងមានមានដំណក់ទឹកតិចៗជាប់លើខ្លួនទៀតនោះមើលទៅ Sexy perfect គ្រប់កន្លែងតែម្តង។ ចំណែកឯថេយ៍ពេលនេះវិញកំពុងតែផ្កាប់ខ្លួនលូនលើពូកលេងទូរស័ព្ទ យោគជើងចុះឡើងដូចកូនក្មេងធ្វើមិនដឹងព្រោះថាខ្លួនបានងូតទឹករួចមុនជុងហ្គុកទៅទៀត។

"ល្មមឈប់លេងហើយថេយ៍"ជុងហ្គុក និយាយទៅកាន់ថេយ៍យ៉ាងស្រទន់ទើបកាន់កូនកន្សែងជូតសក់សើមរបស់ខ្លួនតិចៗហើយដើរមកដាក់ខ្លួនអង្គុយនៅខាងចុងគ្រែគេងដែលមានក្មេងតូចកំពុងលូនលេងនោះប្រកបដោយភាពស្រងូតស្រងាត់ខុសប្លែកពីរាល់ដង ទឹកមុននាយបែបនេះតាំងពីចេញពីកាសីុណូមួយម៉ោងមុនម្លេះ រហូតមកដល់ភូមិគ្រឹះហើយក៏កាយវិការជុងហ្គុកនៅតែបែបនេះ។

"បាទ!!!ចាំថេយ៍ជូតសក់ឲ្យជុងណា មោះឲ្យកូនកន្សែងមកថេយ៍មក"ថេយ៍ ឮហើយក៏ទម្លាក់ទូរស័ព្ទចុះលើពូករួចបែរមកងើបអង្គុយបត់ជើងក្រោយខ្នងជុងហ្គុកមុននឹងលើកដៃតូចៗចាប់យកកូនកន្លែងពីដៃរបស់អ្នកម្ខាងទៀតមក ជូតសក់ឲ្យនាយវិញម្តងទាំងញញឹមពព្រាយ។

"ហឹម....."ជុងហ្គុក មិននិយាយអ្វីបានត្រឹមតែក្រហឹមក្នុងបំពង់កហើយបិទភ្នែកសង្ងំឲ្យក្មេងតូចជូតសក់ខ្លួនតាមទឹកដៃដែលស្រាលៗប្រៀបដូចជាការម៉ាស្សាស្បែកក្បាលយ៉ាងចឹង។

"ថេយ៍...."ជុងហ្គុក ហៅឈ្មោះអ្នកដែលអង្គុយជូតសក់ឲ្យខ្លួនខាងក្រោយខ្នងតិចៗយ៉ាងសោះកក្រោះព្រមទាំងបញ្ខេញទឹកមុខរាបស្មើហាក់ដូចជាគ្មានអារម្មណ៍ថាសប្បាយចិត្តសូម្បីបន្តិច។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now