part35 អ្វីៗជារបស់ឯងត្រូវតែជារបស់យើង

5.7K 378 16
                                    

ក្រោយពីជុងហ្គុកឡើងឡានចេញពីភូមិគ្រឹះអស់រយៈពេលជាច្រើនម៉ោង  ដោយទុកឲ្យក្មេងតូចគេងសម្រាកនៅក្នុងបន្ទប់តែឯង ពេលនេះវាក៏ដល់ម៉ោង12ថ្ងៃត្រង់ទៅហើយដែរ។រាងកាយក្មេងតូចដែលគេងនៅលើពូកក្នុងបន្ទប់ត្រូវបានកម្រើកខ្លួនរើចុះឡើងដោយសាមានការរំខានពីយ៉នតាន់មិនដឹងជាចូលមកបន្ទប់តាំងពីស្មាណាទេ។កូនឆ្កែក្បាលខូចបានចូលទៅត្រដុសខ្លួនចុះឡើងនៅលើរាងតូចហើយឈ្លាតលិតមុខលិតមាត់ម្ចាស់វាទៀតផង😘បង្ខំឲ្យថេយ៍ត្រូវភ្ញាក់ លើកដៃញីភ្នែកតិចៗដើម្បីបំបាត់ភាពងងុយ មាត់ស្ងាបម្ហបៗឱនទៅមើលកូនឆ្កែសំណព្វ។

"ហឹម យ៉នតាន់ កុំត្រដុសអីរោមកូនធ្វើឲ្យប៉ាៗរសើបណាស់ ហិហិ"ថេយ៍ ងើបអង្គុយលើកកូនឆ្កែមកដាក់លើភ្លៅនិយាយប្រាប់វាឲ្យឈប់ត្រដុសរោមបន្តទៀតទាំងសើចកក្អឹក។

"ហឹុម? ជុងទៅក្រុមហ៑ុនហើយមែនទេ?មែនហើយព្រឹកមិញជុងដូចជាបានប្រាប់ហើយៗ"ថេយ៍ ងាកមើលជំវិញបន្ទប់ធ្វើទឹកមុខហាក់ឆ្ងល់ តែក៏បានញញឹមតិចៗមកវិញពេលនឹកដល់ពេលជុងហ្គុកបានប្រាប់ខ្លួនកាលពីព្រឹកមិញថាឲ្យគេនៅសម្រាកមិនបាច់ទៅតាមនាយ(ពេលនឹងថេយ៍បានឮជុងហ្គុកនិយាយតែមិនបានតបសង្ងំគេងទៅវិញព្រោះតែល្វើយនោះអី😴)។

តែគិតហេសថាក្មេងម្នាក់នេះស្តាប់នោះ? ចម្លើយគឺទេ!!! ចាំមើលថាក្មេងម្នាក់នេះនឹងទៅតាមឬមិនទៅតាម😎។ក្មេងតូចញញឹមចុងមាត់បន្តិចមុននឹងចុះពីលើពូកតែក៏.....

"អូយ!!!!នៅឈឺទៀតហេស? ជុងមនុស្សអាក្រក់មិចមិនចេះថ្នមថេយ៍សោះចឹង"ថេយ៍ ធ្វើមុខជូហួញរអ៑ូម្នាក់ឯងរងូវៗដោយសាតែមិញនេះគេភ្លេចខ្លួនងើបពីពូកទាំងកន្រាក់ទើបធ្វើឲ្យឈឺផ្នែកខាងក្រោមតិចតួច តែក៏មិនណាស់ណាដែរ។ថេយ៍រើខោអាវពីទូរមកស្លៀកពាក់ហើយទាញទូរស័ព្ទខ្លួនផ្ញើសារទៅនរណាម្នាក់ទើបទុកក្នុងហោប៉ៅខោវិញ។

"តោះ!!!យ៉នតាន់ ទៅក្រុមហ៑ុនជាមួយប៉ាៗណា" ថេយ៍ បីកូនឆ្កែចុះមកខាងក្រោមភូមិគ្រឹះក៏ប្រទះឃើញម៉ែដោះកំពុងតែបញ្ជាអ្នកបម្រើដទៃឲ្យធ្វើការងាររៀងៗខ្លួន។

"ម៉ែដោះ បាទ"ថេយ៍ បីកូនឆ្កែដើរចូលមកជិតម៉ែដោះមុននឹងហៅគាត់យ៉ាងស្រទន់ដូចក្មេង។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now