part42 ថេយ៍សុំទោស...ហិក...😭

4.5K 375 22
                                    

ងឺុត.....

ចំណាយអស់ពេលជាយូរ យ៉ុនហ្គីក៏បានមកដល់ឃ្លាំងអាវុធរបស់ជុងហ្គុកនៅជាយក្រុងដែលត្រូវបានគេបំផ្ទុះកាលពីយប់។

ក្រឹក....

"ហិហិ....ជុង...."គ្រាន់តែឡានឈប់ភ្លាម ក្មេងតូចបានបើកទ្វារត់ចេញមកទាំងយំសស្រាក់សំដៅចូលទៅក្នុងឃ្លាំងបែកបាក់យ៉ាងលឿន គេសម្លឹងមើលទៅសភាពឃ្លាំងដែលរលត់ភ្លើងអស់ទាំងមិនគួរឲ្យជឿ។

សភាពឃ្លាំងដ៏ធំពេលនេះត្រូវបានទ្រុឌទ្រោមមានពណ៌ខ្មៅគ្រប់កន្លែង កន្លែងខ្លះក៏ក្លាយជាផេះ ខ្លះទៀតត្រូវបាក់បែកមើលមិនឃើញសភាពដើមព្រោះតែឆេះមិនអស់។បើមើលតាមសភាពគ្រាប់បែកនោះផ្ទុះមិនធម្មតាឡើយ តែមិចនឹងអាចជាគ្រាប់បែកមួយនោះទៅ? វាមិនអាចជាដាច់ខាត។

ថេយ៍ក្រឡេកមើលសកម្មភាពប៉ូលីសនឹងក្រុមគ្រូពេទ្យដែលជួយគ្រាអ្នករងគ្រោះនៅក្នុងឃ្លាំងជាច្រើននាក់ត្រូវថ្មសង្កត់លើ។ បើតាមដឹងពួករងគ្រោះទាំងនោះច្បាស់ជាកូនចៅរបស់ជុងហ្គុកដែលមិនអាចគេចខ្លួនទាន់ពេល ត្រូវជាប់ក្នុងឃ្លាំងកំពុងឆេះហើយ អ្នកខ្លះក៏មានរបួសធ្ងន់ធ្ងរ ខ្លះរកឃើញសល់តែសាកសព្វដែលមើលរូបរាងមិនយល់ស្បែកត្រូវរលាកសប់កន្លែង។តាំងពីយប់រហូតដល់ពេលនេះពួកក្រុមប៉ូលីសមិនទាន់រកមនុស្សឃើញអស់នៅឡើយទេ ដោយសាតែឃ្លាំងអាវុធនេះមានទំហំធំផ្ទុកទំនិញច្រើនពេលត្រួវបំផ្ទុះឆេះបែបនេះវាពិបាកនឹងរុករកណាស់។

"ហិក...ជុងនៅឯណាទៅ?"ថេយ៍ ព្យាយាមរកមើលហៅឈ្មោះម្ចាស់ចិត្តពេញឃ្លាំងបាក់បែកទាំងយំសស្រាក់នៅតែមិនឃើញរូបរាងឬសម្លេងជុងហ្គុកសូម្បីបន្តិច រឿងនេះធ្វើឲ្យរាងតូចកាន់តែភ័យខ្លាំងលើសដើម។ ថេយ៍រកមើលបណ្តើរហៅឈ្មោះជុងហ្គុកបណ្តើរទាំងអណ្តឺតអណ្តក់ទឹកភ្នែកដាបពេញថ្ពាល់ ស្ទើរតែអស់ខ្យល់ម្តងៗញ័រខ្លួនទទ្រើតព្រោះតែគេយំខ្លាំងពេកតាំងពីនៅភូមិគ្រឹះរហូតជិះឡានមកដល់ឃ្លាំងគិតទៅ រឿងអ្វីដែលគេមិនដង្ហក់បែបនេះនោះ។

ចំណែកឯយ៉ុនហ្គីពេលចុះពីឡាននាយបានសួរក្រុមប៉ូលីសនៅទីនោះសិនថាឃើញជុងហ្គុកឬអត់តែចម្លើយបានមកវិញគឺគ្មាននរណាម្នាក់ដឹងថាជុងហ្គុកយ៉ាងមិចនោះទេ។ បើពួកក្រុមប៉ូលីសឃើញជុងហ្គុកនោះច្បាស់ជាស្គាល់ហើយតែនេះពួកគេប្រាប់ថាមិនបានឃើញរាងក្រាសសូម្បីស្រមោលតាំងពីពួកគេរុករកអ្នករងគ្រោះក្នុងឃ្លាំងនៅពេលយប់មកម្លេះ។ ចុះជុងហ្គុកបាត់ទៅណា?តើនាយត្រូវរងរបួសជាប់ក្នុងឃ្លាំងហើយក្រុម    ប៉ូលីសរកមិនទាន់ឃើញ? ឬក៏នាយមិនបាននៅទីនេះទេ?🤔

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now