part43 យើងនឹងសើុបឲ្យដឹងថាឯងនឹងជីមីនមានអាថ៌កំបាំងអ្វីទាក់ទងនឹងគ្នាខ្លះ!!អាល្អិត

4.6K 383 8
                                    

រាងកាយបុរសដែលថេយ៍បានយំដង្ហើយហៅមិនឈប់មកជាយូរ ពេលនេះកំពុងតែឈរនៅពីក្រោយខ្នងនាយតូចហៅគេដោយសម្លេងស្រទន់បំផុតតាមបែបដែលធ្លាប់តែផ្អែមល្ហែមចំពោះក្មេងម្នាក់នេះជានិច្ច។

"ជុង?...ហិកហ្ហឺ..."ថេយ៍ គ្រាន់តែឮសម្លេងហៅរបស់ម្ចាស់ចិត្តភ្លាមក៏ងើបរត់ទាំងត្រដាបត្រដួសមកឱបចង្កេះជុងហ្គុកយ៉ាងណែនជ្រប់មុខនឹងដើមទ្រូងហាប់ណែនរបស់នាយកម្លោះហើយសង្ងំសសឹកអណ្តឺតអណ្តក់នៅឡើយ។

"អូនមកទីនេះបានយ៉ាងមិច?"ជុងហ្គុក លើកដៃដែលមានរបួសក្រសោបកាយតូចវិញថើបសក់ថេយ៍ថើរៗមុននឹងឈ្ងោកមុខចោទសួរទៅក្មេងតូច។

"ហិហិក....ជុងហ្ហា៎....ហិកហិក..."ថេយ៍ មិនបានតបគិតតែពីយំអណ្តឺតអណ្តក់ជ្រប់មុខនឹងដើមទ្រូងរាងក្រាស ក្រវីក្បាលតតាត់។គេភ័យបារម្ភពីនាយណាស់ដឹងទេ ដល់បានឃើញជុងហ្គុកបែបនេះគេសុំឱបស្រង់ក្លិនឲ្យអស់ចិត្តនឹកសិនហើយចាំនិយាយតាមក្រោយក៏បានដែរ។

"ថេយ៍....មិចបានជាអូនយំខ្លាំងម្លេះ?ហឹុម"ជុងហ្គុក ទាញស្មាថេយ៍ឲ្យដកមុខចេញពីទ្រូងរបស់ខ្លួនបន្តិច ហើយចាប់ក្រសោបថ្ពាល់សងខាងរបស់ក្មេងតូចឲ្យងើយឡើង នាយសម្លឹងមើលទៅមុខតូចច្រមិចដែលដាបដោយទឹកភ្នែក ទឹកសំបោររហេមរហាមពេញតែថ្ពាល់នោះដោយកែវភ្នែកស្រទន់មុននឹងលើកម្រាមដៃជូតទឹកភ្នែកឲ្យម្ចាស់ចិត្ត ម្ចាស់បេះដូងដោយការថ្នាក់ថ្នមបំផុត។

"ហិក...ជុងបាត់ទៅណា?...ហិក...ជុងធ្វើឲ្យថេយ៍ភ័យខ្លាំងណាស់ដឹងទេ....ហ្ហឹកហ្ហឹក"ថេយ៍ ងើយមុខសម្លឹងទៅរាងក្រាសហើយនិយាយរៀបរាប់ពេបមាត់ពេបកយ៉ាងល្ហេមល្ហាមទឹកភ្នែកអណ្តឺតអណ្តកដូចកូនក្មេងយ៉ាងចឹង។

"បងសុំទោស!!មើលចុះធ្វើឲ្យសំណព្វចិត្តបងយំហើមភ្នែកឡើងក្រហមអស់ហើយ ឈប់យំទៅណាបងនៅមុខថេយ៍ហើយតើ ជុប"ជុងហ្គុក ថើបមាត់ថេយ៍មួយខ្សឺត អង្អែលក្បាលក្មេងតូចថ្នមៗនិយាយលួងលោមដើម្បីឲ្យក្មេងឈប់យំបន្តទៀត មិនមែននាយលេងសើចទេ ភ្នែកថេយ៍ពេលនេះគឺហើមឡើងក្រហមអស់ទៅហើយមើលទៅទំនងជាយំខ្លាំងណាស់ទើបធ្វើឲ្យនាយបារម្ភខ្លាចថាថេយ៍ត្រូវធ្លាក់ខ្លួនឈឺដោយសាតែគេយំមិនឈប់បែបនេះ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now