part60 ស្រឡាញ់ស្ទើរលេប💖

5K 402 17
                                    

+ពេលព្រឹក☀️

នៅលើគ្រែ king size ទំហំធំក្នុងបន្ទប់គេង ពេលនេះមានមនុស្សប្រុសពីរនាក់កំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួតទាំងរាងកាយអាក្រាតរលោងស្អាតមានត្រឹមតែភួយមួយបិទបាំងត្រឹមចង្កេះមកក្រោមប៉ុណ្ណោះ។ ចំណែកឯសម្លៀកបំពាក់ត្រូវបានរប៉ាត់រប៉ាយពេញការ៉ូ រហែករខ្ទិចខ្ទីដោយស្នាដៃលោកម៉ាហ្វៀដៃឆៅ ចន ជុងហ្គុក បានហែកដើម្បីបង្កាត់ ភ្លើងស្នេហ៍ជាមួយសំណព្វចិត្តកាលពីយប់ មិញសឹងទល់ភ្លឺឯណោះ។

"ហឹម......."ជុងហ្គុក ក្រហឹមក្នុងបំពង់កហើយជ្រួញចិញ្ចើមចូលគ្នាព្យាយាមបើកភ្នែកឡើងតិចៗ។

"សឺត.....អូនដូចជាកូនខ្លាចឹងថេយ៍!!!គួរឲ្យស្រឡាញ់ណាស់"ជុងហ្គុក  គ្រាន់តែបើកភ្នែកភ្លាមក៏ផ្តល់ស្នាមថើបលើថ្ពាល់ក្រពុំក្រអូបរបស់ក្មេងតូចដែលគេងក្នុងរង្វង់ដៃរបស់នាយភ្លែតតែម្តង។ ជុងហ្គុកញញឹមស្រស់លើផ្ទៃមុខសង្ហារបស់ខ្លួនហើយនិយាយឡើងម្នាក់ឯងស្រាលៗព្រមទាំងលើកដៃលេងចុងច្រមុះស្រួចរបស់ថេយ៍ថែមទៀតផង។មិនដឹងយ៉ាងមិចទេ ក្មេងម្នាក់នេះបានដាក់ស្នេហ៍ពង្វក់ខ្លួនឲ្យស្រឡាញ់ងប់ងល់ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ងើបក្បាលលែងរួចទៅហើយ។បើគួរឲ្យស្រឡាញ់ម្លឹងៗ តើអ្នកណាមិនស្រឡាញ់ មិនហួងហែង មិនចង់ថ្នាក់ថ្នមលួងលោម ស្រវ៉ាទុកក្នុងទ្រូងនោះ រាល់ថ្ងៃខ្លួនហួងហែងគ្រប់ពេលសូម្បីតែប្រុសណាសម្លឹងមើលក្មេងតូចម្នាក់នេះមិនបានផង បើសិនជាអ្នកណាហ៑ានតែគិតអ្វីផ្តេសផ្តាសលើថេយ៍ទៀតច្បាស់ណាស់គេនឹងសម្លាប់អាម្នាក់នោះមិនឲ្យសល់ឆ្អឹងឡើយ។

"Baby....."ជុងហ្គុក ឱនទៅខ្សឹមក្បែរត្រចៀកក្មេងតូចដោយសម្លេងស្រាលៗក្នុងគោលបំណងចង់ដាស់ថេយ៍ឲ្យភ្ញាក់តាមការហៅរបស់ខ្លួន តែមើលទៅការហៅរបស់រាងក្រាសគ្មានទទួលបានផលមកវិញសោះ។ ក្មេងតូចគេងហ៑ាទឹកមាត់ក្នុងរង្វង់ដៃរបស់ជុងហ្គុកមិនទទួលដឹងឮអ្វីទាំងអស់មានតែត្បុលមុខមកកាន់ដើមទ្រូងរាងក្រាសហើយរឹតរង្វង់ដៃតូចៗឱបចង្កេះជុងហ្គុកកាន់តែខ្លាំងទៅវិញ។

"ហឹុស ក្មេងទ្រមក់ សឺតៗៗៗ......ជុប"ជុងហ្គុក សើចដើមកបន្តិច បញ្ចេញអណ្តាតលិតបបូរមាត់ខ្លួនឯងបន្តិចមុននឹងឱនទៅថើបកូនខ្លាលើទ្រូងខ្សឺតៗគ្រប់កន្លែងហើយហួសមកលិតបបូរមាត់ រហូតដល់អត់មិនបាននាយខាំចុងច្រមុះថេយ៍ញេញលេងតិចៗទាំងព្រឹក។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now