part37 ខ្ញុំគិតថាមានរឿងសប្បាយៗត្រូវលេងហើយ

5.6K 422 19
                                    


គីម ណាមជូន ជាម៉ាហ្វៀម្នាក់ដែលមានសក្តានុពល ក្លាំងក្លាបំផុតក្នុងចំណោមម៉ាហ្វៀដទៃប្រឡូកក្នុងសង្គមងងឹតនេះ ហើយចំណោមម៉ាហ្វៀទាំងអស់នោះក៏មានជុងហ្គុកម្នាក់ដែរដែលមានអំណាចចាញ់គេ ព្រោះបន្ទាប់ពីឪពុកបានស្លាប់ណាមជូន បានក្លាយជាទាយាទស្នងតំណែងរបស់ត្រកូលគីមដែលគ្រប់គ្នាសុទ្ធតែឲ្យនាមតហរកូលនេះថាជាស្តេចខ្លាប្រចាំសង្គមងងឹតនៃពួកម៉ាហ្វៀ។

ណាមជូន ត្រូវគ្រប់គ្រងទ្រព្យសម្បត្តិ ជំនួញទាំងអស់តពីលោកគីម(តារបស់ថេយ៍)ព្រមទាំងមើលថែថេយ៍ជំនួសគាត់ផងដែរ។លក្ខណៈពិសេសរបស់ម៉ាហ្វៀម្នាក់នេះដែលគ្មានអ្នកណាដឹងនោះគឺ ពួកឃាតុករលាក់មុខដែលសាហាវសម្លាប់មនុស្សគ្មានញញើតដៃសុទ្ធតែចេញពីការបង្រៀនហ្វឹកហាត់ពីណាមជូននឹងលោកគីមទាំងអស់ដែលរឿងទាំងនេះគ្មាននរណាដឹងឡើយសូម្បីតែមិត្តរបស់នាយ។

ត្រកូលគីមមានបងប្អូនពីរនាក់ ណាមជូនជាកូនពៅក្នុងគ្រួសារ។ ចំណែកឯកូនប្រុសច្បងឈ្មោះគីម ដេស៑ូ ត្រូវជាប៉ារបស់ថេយ៍នេះឯង។ តែវាគួរឲ្យសោកស្តាយណាស់មែនទេ?លោក គីមដេស៑ូ ប៉ារបស់ថេយ៍ត្រូវបានស្លាប់ដោយសាការបំផ្ទុះឃ្លាំងនៅពេលដែលគាត់កំពុងតែត្រួតពិនិត្យទំនិញក្នុងឃ្លាំងនោះ។ ហេតុការណ៍ទាំងនេះវាមិនមែនជាឧបទ្ទេវហេតុឡើយ តែវាជាចេតនារបស់មនុស្សដែលចង់សម្លាប់គាត់ទៅវិញទេ។ តើអ្នកសម្លាប់ លោកគីម ដេស៑ូជាអ្នកណា? អេ!!!!ឈប់សិន លោកគីម ដេស៑ូ ម្នាក់នេះហើយដែលត្រូវជាឪពុក ក្រៅខោរបស់គីម ដេយ៉ុង (បើនៅចាំសាច់រឿងអ្នកអានច្បាស់ជាដឹងថាអ្នកសម្លាប់ប៉ាថេយ៍ជាអ្នកណា)។

ចុះថេយ៍ជាកូនលោក គីម ដេស៑ូដែរ ហេតុអ្វីបានជាត្រូវលាក់ប្រវត្តិរស់ជាមនុស្សអាថ៌កំបាំងជាមួយលោកតានឹងពូរបស់ខ្លួនមិនឲ្យអ្នកណាដឹងសូម្បីតែដេយ៉ុង ?😳ចុះម្តាយថេយ៍ជានរណា?

👉ចូលដាច់រឿងវិញ

នៅក្នុងភូមិគ្រឹះត្រកូលចន ពេលនេះមនុស្សគ្រប់គ្នាកំពុងតែឈរចងចិញ្ចើមឆ្ងល់នូវរឿងដែលកើតឡើងចំពោះមុខ ព្រោះតែពាក្យសម្តីរបស់ណាមជូនដែលនិយាយថាថេយ៍ត្រូវជាក្មួយរបស់ខ្លួន ដោយមិនស្ទាក់ស្ទើ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now