part23 លែងថេយ៍ ថេយ៍ទៅរកជុង😭

6.1K 400 10
                                    

ងឺុត...........

សម្លេងចាប់ហ្រ្វាងឡានបានបន្លឺឡើង នៅខាង ក្រោមអគាខន់ដូរដ៏ធំមួយដែលមានកម្ពស់ម្ភៃជាន់។ គ្រីតចុះមកបើកទ្វាឲ្យជុងហ្គុកចុះមក រួចដើរចូលទៅក្នុងអគាខន់ដូរ ឡើងជណ្តើរប្រអប់ចុចទៅជាន់ទី18ដែលជាជាន់បន្ទប់ខន់ដូររបស់ស្តេឡាស្នាក់នៅ។

ទឹង......

សម្លេងទ្វាជណ្តើរប្រអប់បានបើកឡើង ពេលមកដល់ជាន់ទី18។ជុងហ្គុក បោះជំហ៑ានមួយៗទៅបន្ទប់របស់ស្តេឡា។

ក្រាក.......

មិនគិតអ្វីច្រើននាយក៏ចុចលេខកូដបន្ទប់បើកទ្វាចូលតែម្តង ព្រោះគេក៏ធ្លាប់មកទីនេះជាច្រើនដងមកហើយ។ពេលមកដល់ខាងក្នុងភ្លាម រាងក្រាសងាករកមើលម្ចាស់បន្ទប់ បែជាមិនឃើញ។

"បងជុង.....ហឹុក....."ស្តេឡា មិនដឹងចេញពីគម្លាតណាស្ទុះមកឱបជុងហ្គុកភ្លាមៗទាំងយំសសឹកជ្រប់មុខនឹងដើមទ្រូងរបស់នាយ ធ្វើឲ្យរាងក្រាសភ្ញាក់ធ្វើខ្លួនមិនត្រូវ។ជុងហ្គុកក៏នៅស្ងៀមទុកឲ្យស្តេឡាឱបឲ្យអស់ចិត្តតែមិនឱបតបនាងវិញទេ សូម្បីទឹកមុខក៏រាបស្មើរមិនញញឹមដូចពេលនៅជាមួយថេយ៍ឡើយ។

"ហឹុក.....បងជុង...បងពិតជាមករកអូនមែន"ស្តេឡា លែងចេញពីការឱបទឹកភ្នែកក្លែងក្លាយក៏ដាបពេញថ្ពាល់។ពេលនេះនាងពិតជាសមចិត្តខ្លាំងណាស់ដឹងទេ ទោះជាយ៉ាងណាក៏ជុងហ្គុកនៅតែរើសយកនាងដែលជាគូរដណ្តឹង មិនមែនជាអាក្មេងគ្រាន់តែកំដរតណ្ហានោះ។(មិចបានដឹងចែស្តេឡា ចែឯងមិនទាន់ស្គាល់ថ្នាំខ្លាំងទេចែអើយ🥴)

"មែន ប្រាកដជាមកហើយមិចនឹអាចមិនមកនោះ មិចក៏យំ?ហឹុម"ជុងហ្គុក យកមេដៃវាសទឹកភ្នែកចេញពីថ្ពាល់ស្រីស្រស់ថ្នមៗ បន្ទាប់មកលើកចង្កានាងឲ្យសម្លឹងមុខខ្លួន ទាំងញញឹមចុងមាត់ហាក់ដូចមានល្បិចអ្វីម្យ៉ាង។

"អូនស្មានតែខឹងនឹងអូនហើយតើស"ស្តេឡា ញញឹមតប ម្រាមដៃស្រឡូនលើកយកមកអង្អែលទ្រូងហាប់ណែនរបស់ជុងហ្គុក ហាក់កំពុងតែដាស់អារម្មណ៍តណ្តាឲ្យនាយ។

"ចង់ខ្លាំងហេស?"ជុងហ្គុក ចាប់ដៃស្តេឡាចេញ លើកចិញ្ចើមសួរនាងទាំងទឹកមុខរាបស្មើរម្តង។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now