part82 មិនអាចបញ្ចប់ដោយបែបនេះ

2.8K 279 43
                                    


ចំណាយពេលយូរគួសម នាយម៉ាហ្វៀបានចូលមកដល់ទីតាំងថ្មីមួយទៀតដែលជាកន្លែងសត្រូវបានផ្តល់ឲ្យខ្លួនជាលើកចុងក្រោយមិនឲ្យអ្នកណាម្នាក់ដឹងឡើយក្រៅពីគ្រីតដែលបានមកជាមួយនាយ។ បើបែបនេះតើគ្រប់គ្នាមកជួយនាយដោយរបៀបណាទៅ ប៉ុន្តែដើម្បីសុវត្ថិភាពប្រពន្ធកូននាយមានតែធ្វើតាមការគម្រាមរបស់សត្រូវប៉ុណ្ណោះ។

"មកដល់ទៀងពេលណាស់"??សម្លេងរាងចំណាស់បានទាក់ទាញចំណាប់អារម្មណ៍ឲ្យនាយម៉ាហ្វៀសម្លឹងទៅមើល។

"ឯង!!? ចន ជុងសីុន!!"ជុងហ្គុក ហាក់ភ្ញាក់ផ្អើលជាខ្លាំងនូវវត្តមានរបស់អ្នកចំពោះមុខដែលបានគម្រាមនាយក្នុងទូរស័ព្ទជាច្រើនដងមកនេះ តាមពិតបុរសម្នាក់នេះជា...

"យ៉ាងម៉េច!!? ភ្ញាក់ផ្អើលខ្លាំងមែនទេក្មួយសម្លាញ់?"រាងចំណាស់ លើកចិញ្ចើមសើចចំអកឲ្យរាងក្រាស ចរិតនៅតែដូចដើម។

"លោកមិនទាន់ស្លាប់ទេអ្ហេស!!?"ជុងហ្គុក

"សោកស្តាយខ្លាំងដែលយើងនៅរស់? ហឹុស ជីវិតយើងថ្លៃខ្លាំងណាស់ដូចឯងពេលនោះអញ្ចឹងបើមិនបានអាជុងហ៑ូមកជួយពេលនេះឯងប្រហែលងាប់នៅក្នុងឡានមួយនោះបាត់ទៅហើយក្មេងតូច"

លោក ចន ជុងសីុន គឺជាកូនរបស់លោកតាចនម្នាក់ដូចគ្នាប៉ុន្តែមានម្តាយផ្សេងគ្នាពីឪពុករបស់ជុងហ្គុក អាចថាលោកគឺជាប្អូនចុងរបស់លោកចន។ ចំណែកឯលោកចននឹងលោកជុងហ៑ូគឺជាបងប្អូនបង្កើតដែលជាម្តាយតែមួយ។

#ម្ភៃបីឆ្នាំមុន

ប្រាវ!!!...សម្លេងជ្រុះរបស់របរបានបន្ទឺឡើងយ៉ាងខ្លាំងនៅក្នុងបន្ទប់មួយនៃពេលយប់ហាក់ដូចជាមានការវាយតប់គ្នា។

"សម្លេងអ្វីហ្នឹង?"លោកស្រីចន ដែលទើបតែបានឮសម្លេងក៏ចេញពីបន្ទប់ខ្លួនដើររកមើលសម្លេងមួយនោះមិនដឹងថាចេញពីបន្ទប់មួយណា។

នៅយប់នេះគ្រប់គ្នាក្នុងភូមិគ្រឹះទាំងលោកចននឹងប្អូនរបស់គាត់(លោកជុងហ៑ូ)បានចេញទៅកម្មវិធីរបស់មិត្តភ័ក្តិ នៅសល់តែអ្នកស្រីចននឹងជុងហ្គុកមានអាយុទើបតែ7ឆ្នាំប៉ុណ្ណោះដែលនៅជាមួយលោកតាចន។ ចំណែកឯអ្នកបម្រើរថ្មើរនេះក៏ចូលគេងនៅផ្ទះអ្នកបម្រើខាងក្រោយភូមិគ្រឹះអស់ទៅហើយ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now