part57 ថ្នាំល្វីង💊

4.6K 389 26
                                    

នៅក្នុងបន្ទប់ក្រោមដីមួយដែលធំទូលាយ ពេលនេះមានបុរសម្នាក់កំពុងតែអង្គុយក្រវីកូនកាំបិតស្នៀតសម្លឹងមើលទៅវាដែលនៅក្នុងដៃមិនដាក់ដោយទឹកមុខស្មើធេងហាក់លាក់បង្កប់នូវកំហឹងនៅក្នុងខ្លួនកុំឲ្យវាបញ្ចេញមកនៅពេលនេះ។ ចំណែកឯពួកកូនចៅបានត្រឹមតែឱនមុខចុះ ភ័យបុកពោះភឹបៗមិនហ៑ានសម្លឹងមុខអ្នកជាចៅហ្វាយចំឡើយ ព្រោះពួកគេសុទ្ធតែបានដឹងថាបើបុរសម្នាក់នេះខឹងគឺសាហាវព្រៃផ្សៃខ្លាំងណាស់។

តឹប....តឹប.....

សម្លេងស្នូរស្បែកជើងរបស់មនុស្សម្នាក់បានបន្លឺឡើងកាន់តែកៀកនឹងបន្ទប់ក្រោមដីមួយនេះ ធ្វើឲ្យបុរសម្នាក់នោះចាប់ផ្តើមក្រវីកាំបិទស្នៀតកាន់តែរហ័ស បញ្ចេញកំហឹងមកបន្តិចម្តងៗ តាមរយៈសម្លេងស្បែកជើងដែលឮកាន់តែច្បាស់។

ក្រាក.......

វឹប.......🔪🔪....

គ្រាន់តែបើកទ្វាចូលមកមិនទាន់ស្រួលបួលផង ក៏បានទទួលនូវកាំបិទហោះលឿនគ្មានស្រមោលរបស់អ្នកជាចៅហ្វាយស្វាគមន៍ភ្លាមៗ តែសំណាងខ្លាំងណាស់ដែលកាំបិទបានហោះទៅជាប់នឹងទ្វាបន្ទប់ព្រោះថាគេម្នាក់នោះបានគេចទាន់មិនចឹងទេច្បាស់ជាត្រូវកាំបិទស្នៀតទម្លុះខួរកណ្តាលថ្ងាសបាត់ទៅហើយ។

"លោកម្ចាស់...!"ជូប៑ែលី ដើរមកឱនគោរពអ្នកជាចៅហ្វាយដោយការដឹងខុស ព្រោះតែខ្លួនធ្វើការលើកនេះមិនបានសម្រេច។

"នាងធ្វើឲ្យយើងខកចិត្តចំពោះនាងខ្លៃងណាស់ជូប៑ែលី"??បុរសម្នាក់នោះ ហាមាត់និយាយឡើងដោយសម្លេងត្រជាក់ស្រេបលាក់បង្កប់ទៅដោយកំហឹង សូម្បីតែកែវភ្នែកក៏មិនបានសម្លឹងមើលមុខឃាតុករស្រីម្នាក់នេះផង។

"សុំទោស!!"ជូប៑ែលី កាន់តែឱនមុខចុះខ្លាំងឡើងពោលពាក្យសូមការអភ័យទោសពីបុរសចំណាស់ដោយសម្តីស្រាលៗ ព្រោះតែវាក៏ជាការពិតដែលខ្លួនបានធ្វើឲ្យកិច្ចការថ្លោះធ្លោយបែបនេះ។

ផាំង!!!!!.....

"សុំទោស? ធ្វើការថ្លោះធ្លោយហើយចង់មកពោលពា្យអត់ប្រយោជន៍នឹងមែនទេ? នាងសុំទោសយើងបានអ្វីមកវិញ? ហេតុអ្វីគ្រាន់តែធ្វើកិច្ចការប៉ុណ្ណឹងនាងធ្វើមិនបាន ក្រែងរាល់លើកនាងធ្វើការម៉ត់ចត់ណាស់ហេស ជូប៑ែលី?"??បុរសម្នាក់នោះ លើកដៃទះតុទល់មុខមួយទំហឹង ស្រែកឡើងប៉ោងសរសៃរក ទឹកមុខនឹងកែវភ្នែកក្រហមច្រាល បង្ហាញនូវអារម្មណ៍ខឹងសម្បារមិនមែនតិចតួចឡើយ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now