ភាគបញ្ចប់

5.8K 407 52
                                    

ហេតុអ្វីព្រះជាម្ចាស់លេងសើចជាមួយអារម្មណ៍នាយនិងកូនៗម្លេះ ប្រទានមនុស្សជាទីស្រឡាញ់មកហើយបែរជាមិនផ្តល់ក្តីសង្ឃឹមក្នុងជីវិតសូម្បីមួយភាគរយ។

"ចង្វាក់បេះដូងអ្នកជំងឺលែងលោតទៀត បញ្ជាក់ថាគេបានដាច់ដង្ហើមបាត់ហើយ"លោកដុកទ័រ ឱនមុខចុះទាំងក្តីសោកស្តាយសូម្បីគាត់ក៏មិនអាចជួយជីវិតក្មេងដ៏កម្សត់ម្នាក់នេះបានដែរ។

"អ្ហឹក...មិនមែនជាការពិតទេ អ្ហឹកៗ...អ្ហា៎!!"ជុងហ្គុក ស្លុតអស់លំនឹងទន់ខ្លួនល្អូកលុតជង្គង់ក្រវីក្បាលស្រែកយំដោយភាពឈឺចាប់ ទឹកភ្នែកបង្ហូរមកស្រក់តក់ៗលើជង្គង់ខ្លួនឯងហាមឃាត់លែងជាប់។

"អ្ហឹកៗ...អាប៉ា...ហ្ហឹកហ្អាៗ"កូនភ្លោះដ៏កម្សត់ស្រែកយំឡើងគាំងដង្ហក់ទ្រហឹងពេញមន្ទីពេទ្យយ៉ាងគួរឲ្យអាណិតក្រោយពីបានស្តាប់ឮពាក្យសម្តីរបស់បុរសចំណាស់មកបំបាក់ក្តីសង្ឃឹមមួយភាគរយរបស់ពួកគេទៅទាំងស្រុង។ ក្មេងៗមានអាយុទើបបីឆ្នាំមិនទាន់ដឹងក្តីពេញលេញនៅឡើយផងបែរជាត្រូវបាត់បង់ប៉ាតូចជាទីស្រឡាញ់ទៅរហូត តើថ្ងៃមុខពួកគេនឹងរស់នៅបែបណា។

ដោយក្តីមិនអស់ចិត្តរាងក្រាសក៏ស្ទុះងើបបើកទ្វាបន្ទប់ចង់ចូលមើលដោយផ្ទាល់ ស្រាប់តែត្រូវគាំងគ្រប់យ៉ាង។

ក្រាក!!

ជុងហ្គុក ស្ទើរតែស្រែកឲ្យបែកទ្រូងស្លាប់ពេលនេះ បបូរមាត់ចាប់ផ្តើមញ័រទទ្រើត ទឹកភ្នែកដ៏កម្សត់បានស្រក់មកឥតឈប់ខណៈដែលសម្លឹងឃើញរាងកាយស្លេកស្លាំងរបស់មនុស្សជាទីស្រឡាញ់គេងស្តូកស្តឹងលើគ្រែពេទ្យដោយគ្រូពេទ្យបានដោះឧបករណ៍អុកសីុសែនចេញអស់បាត់ទៅហើយ។

"អ្ហឹកៗ...ថេយ៍...អូនក្រោកឡើងមក អ្ហឹក...អូនមិនអាចទៅណាចោលបងបានទេ អ្ហឹកៗ..."ជុងហ្គុក រត់ចូលទៅចាប់លើករាងកាយទន់ល្អូកត្រកងក្នុងដៃទាំងប៉ះថ្ពាល់រាងតូចដាស់តិចៗឥតឈប់។

"អ្ហឹកៗ...ក្មេងឆ្គួត...ហេតុអ្វីអូនដាក់ទោសបងដោយវិធីបែបនេះ? ក្រោកមកនិយាយជាមួយបងមក ចន ថេយ៉ុង!!!"នាយមិនអស់ចិត្តឡើយ ខំប្រឹងស្រែកហៅមនុស្សជាទីស្រឡាញ់ទាំងក្រវីក្បាលតតាត់ស្តីបន្ទោសដល់អ្នកក្នុងដៃទាំងកំហឹងអួលដើមកនិយាយស្ទើរលែងចេញអ្វីទាំងអស់ធ្វើឲ្យអ្នកគ្រប់គ្នាក្បែរនោះបានត្រឹមខ្ទប់មុខសម្រក់ទឹកភ្នែកស្ងាត់ៗតាមនាយម៉ាហ្វៀ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now