part83 កូនៗត្រូវការអូន

2.8K 293 70
                                    


@មន្ទីពេទ្យសេអ៑ូល

ជុងហ្គុក ត្រូវបាន យ៉ុនហ្គី នឹង ហូស៑ុក បញ្ជូនមកមន្ទីពេទ្យដើម្បីព្យាបាលរបួសដែលត្រូវគ្រាប់កាំភ្លើងនោះ។ ចំណែកកូនភ្លោះរបស់នាយក៏លោក ជុងហ៑ូ មើលថែដូចគ្នា ទម្រាំលួងលោមឲ្យគេងបានពួកគេទាំងពីរបានយំខ្លាំងណាស់ខណៈពេលដែលក្រាញននៀលចង់ទៅរកឪពុករបស់ខ្លួនវិញនៅពេលបាញ់ប្រយុទ្ធគ្នានោះ។

"យ៉ុនហ្គី..."សម្លេងអូមេហ្គាបានស្រែកហៅស្វាមីពីចំងាយខណៈដែលរាងក្រាសកំពុងឈរមុខបន្ទប់ចាំគ្រូពេទ្យជួយសង្រ្គោះមិត្តរបស់ខ្លួន។ រាងតូចដឹងថាពួកគេនៅទីនេះព្រោះតែទាក់ទងមក យ៉ុនហ្គី ប៉ុន្តែរឿងរ៉ាវកើតឡើងបែបណាគេមិនទាន់បានដឹងច្បាស់នៅឡើយទេ។

"មីន? អូនមកទីនេះ ចុះឯណាវ៉ុនហ្គី?"យ៉ុនហ្គី ងាកឃើញអូមេហ្គារបស់ខ្លួនក៏ពោលសួរភ្លាមៗទាំងអារម្មណ៍នៅបារម្ភពីមិត្តនៅឡើយ។

"កូនគេងលក់អូនបានឲ្យអ្នកក្នុងភូមិគ្រឹះនៅមើលគេហើយ តើអ្នកណានៅក្នុងបន្ទប់សង្គ្រោះមួយនេះ?"ជីមីន ចង្អុលទៅទ្វាបន្ទប់ខាងមុខពួកគេទាំងសួរលើកចិញ្ចើមឆ្ងល់ ចិត្តក៏នឹកបារម្ភមិនចាញ់ប្តីប៉ុន្មាននោះឡើយ ព្រោះតែគេមិនទាន់បានដឹងថាអ្នករបួសខាងក្នុងជា ជុងហ្គុក ឬ ថេយ៉ុង។

"អ្នកសង្រ្គោះខាងក្នុងជា ជុងហ្គុក គេត្រូវមនុស្សរបស់ ចន ជុងសីុន បាញ់"យ៉ុនហ្គី ប្រាប់ទៅរាងតូចទាំងទឹកមុខស្មើរមិនបានលេងសើច។

"ថេយ៉ុង នៅឯណា?"ជីមីន សួរមួយឃ្លានេះធ្វើឲ្យ យ៉ុនហ្គី នឹង ហូស៑ុក ចាប់ផ្តើមសម្លឹងមើលមុខគ្នាទាំងទឹកមុខស្រងូតស្រងាត់កាន់តែធ្វើឲ្យអ្នកមិនដឹងខ្យល់អ្វីចង់ដឹងខ្លាំងឡើងៗ។

"ហេតុអ្វីអ្នកទាំងពីរស្ងៀមស្ងាត់បែបនេះ? យ៉ុនហ្គី មិត្តរបស់អូន គីម ថេយ៉ុង នៅឯណា?"ជីមីន ចាប់ផ្តើមបុកពោះភ័យទទ្រើតព្យាយាមសង្កត់សម្លេងសួរដេញដោលរាងក្រាសជាលើកទីពីរ។

"ថេយ៉ុង មិនបាននៅទីនេះទេ"ហូស៑ុក ឃើញមិត្តរបស់ខ្លួនមិនហ៑ានឆ្លើុយក៏ហាមាត់ប្រាប់ទៅ ជីមីន ជំនួសទាំងទឹកមុខស្រពោន។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now