part49 ខ្ញុំនឹងទៅចាត់ការឥឡូវនេះ

4.1K 382 13
                                    


ងឺិុត.....

សម្លេងចាប់ហ្វ្រាំងឡានពណ៌ខ្មៅ បាបបន្លឺឡើងនៅជិតឃ្លាំងបាក់បែកមួយកន្លែងនៃជាក្រុងដែលមានសភាពស្ងប់ស្ងាត់ព្រោះវាជាឃ្លាំងដែលត្រូវបានបោះបង់ចោលជាយូរឆ្នាំមកហើយ។

ក្រាក...

"សូមអញ្ជើញចៅហ្វាយ"កូនចៅ ដែលជាជំនិតរបស់បុរសចំណាស់មាននាមជាម៉ាហ្វៀត្រកូលដាស្ទី បានចុះមកបើកទ្វាឲ្យចៅហ្វាយរបស់ខ្លួនដែលនៅបាំងខាងក្រោយដោយការឱនគោរពតាមតួនាទី។

ដឹប....ដឹប.....

សម្លេងសម្រឹបជើងធ្ងន់ៗបានបោះជំហានមួយៗចេញពីឡានដោយក្តីអង់អាចនឹងចងគំនុំមកជាយូរ ដើរចូលទៅក្នុងឃ្លាំងបាក់បែកឡើងជណ្តើជើងទៅជាន់ទី2ដែលមានមិនសូវជាខ្ពស់ប៉ុន្មានទេ។

"ចៅហ្វាយ"កូនចៅ បួនប្រាំនាក់ដែលយាមនៅទីនោះបានឱនគោរពបុរសចំណាស់មាននាមជាចៅហ្វាយភ្លាមៗ។

"អាក្មេងម្នាក់នោះវានៅឯណា?"លោក ចនសាន់ សួរទៅពួកកូនចៅនោះវិញដោយសម្តីរាបស្មើហាក់ចង់ដឹងពីក្មេងដែលជាមនុស្សរបស់សត្រូវខ្លួននោះ។

"គឺនៅខាងក្នុងបន្ទប់ដាក់ទំនិញ សន្លប់មិនទាន់ដឹងខ្លួននៅឡើយទេទាន"កូនចៅ គ្រាន់កូនចៅនិយាយហើយលោក ចនសាន់ ក៏ដើរចូលទៅក្នងបន្ទប់នោះភ្លាម។

+ក្នុងបន្ទប់ដាក់ទំនិញ(វាជាបន្ទប់ដាក់ទំនិញចាស់ៗដែលប្រើការមិនបានត្រូវបានគេបោះបង់ចោល)

"ជាក្មេងនេះហេស?"លោក ចនសាន់ ចូលមកដល់ក៏ឈរជ្រែងហោប៉ៅញញឹមចុងមាត់ សម្លឹងមើលទៅក្មេងតូចដែលសន្លប់ស្តូកស្តឹងលើឥដ្ឋនៅគៀនជញ្ជាំងនៃបន្ទប់ដោយមានចំណងចងដៃជើងជាប់។

"បាទ ប្រហែលជាថ្នាំសន្លប់ខ្លាំងពេកហើយទានទើបបានជាមិនទាន់ដឹងខ្លួនបែបនេះ"កូនចៅ

"ឆាប់យកទឹកមកជះលើវាឲ្យភ្ញាក់ទៅ!!!"លោក ចនសាន់ ហាមាត់បញ្ជាមកកូនចៅដោយសម្លេងមុតស្រួចទាំងក្រសែរភ្នែកកំណាចមិនដកពីការសម្លឹងថេយ៍ឡើយ។ចាំមើលថាលោកនឹងធ្វើអ្វីចំពោះមនុស្សសំណព្វរបស់អាក្មេងពីម្សិលម្ងៃ ចន ជុងហ្គុក ដើម្បីសងសឹកឲ្យកូនស្រីលោក។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now