part79 កំពូលស្តេចកូន

4.2K 335 21
                                    


~បីឆ្នាំកន្លងផុតទៅ~

+ភូមិគ្រឹះចន

អ្ហាយ!!!

"ហឹុក...អាប៉ា"សម្លេងយំរបស់ក្មេងតូចម្នាក់បានបន្លឺឡើងខ្ទរខ្ទារផ្អើលពេញភូមិគ្រឹះធ្វើឲ្យមនុស្សធំទាំងពីរនាក់ដែលមាននាមជាអាប៉ាបានងាកមកសម្លឹងរកគេភ្លាមៗ។

"វ៉ុនហ្គី កូនមានរឿងអ្វីបានយំខ្លាំងម្លេះ?"ជីមីន អង្គុយលើសាឡុងនោះ ឃើញកូនប្រុសតូចកំពុងស្រែកយំរត់ត្រុកៗមករកខ្លួនយ៉ាងគួរឲ្យអាណិតទើបចាប់លើកពរ វ៉ុនហ្គី ហើយសួរទៅគេដោយការព្រួយបារម្ភ។

"ហឹុក...អាប៉ា ហឹុកៗ...អស់ហើយ កូនអស់រលីងហើយអាប៉ាជួយកូន ហិក...ហិក" វ៉ុនហ្គី អាល្អិតតឿថ្ពាល់ប៉ោងបានយំរៀបរាប់ក្រវីក្បាលតតាត់ក្នុងទ្រូងអ្នកជាអាប៉ារបស់ខ្លួនស្រែកត្អូញឮៗថែមទាំងមានទឹកភ្នែករហេមរហាមពេញមុខមាត់របស់គេទៀតផង។

"អស់អ្វីទៅហ្គីកូន បងប្រុស ជូយ៍ជេយ៍ ធ្វើបាបកូនមែនទេ? ប្រាប់អាប៉ាមក"ថេយ៍ ដែលអង្គុយជិតជីមីនមកជាយូរក៏លើកដៃអង្អែលក្បាលអាល្អិតតូចព្រមទាំងសួរទៅគេដោយទឹកមុខមិនស្រួលខ្លាចកូនប្រុសជើងល្អទាំងពីររបស់ខ្លួនធ្វើបាប វ៉ុនហ្គី ដូចពេលមុនៗ។

ទុកចិត្តមិនបានឡើយ អាល្អិតទន្សាយភ្លោះនោះនៅជាមួយវ៉ុនហ្គីលើកណាក៏ធ្វើឲ្យគេយំរាល់តែដងថេយ៉ុងស្តីឲ្យឡើងហត់ទៅហើយ ប៉ុន្តែគេមិនដែលស្តាប់ម្តងណាសោះ។ ដូចជាពេលនេះអញ្ចឹងពួកគេទាំងបីបាននាំគ្នាលេងសុខៗស្រាប់តែ វ៉ុនហ្គី រត់មកស្រែកយំខ្លាំងៗម្នាក់ឯងបែបនេះ សង្ស័យមកពីអាល្អិតទាំងពីនោះទៀតហើយ។

"ហឹុក...អាប៉ាថេយ៍...អាបង...អាបងជូយ៍ជេយ៍ចាប់ខាំថ្ពាល់កូនទៀតហើយ ហិក...ឈឺណាស់" វ៉ុនហ្គី ឃើញទេការស្មានរបស់រាងតូចមិនខុសម្តងណាឡើយ។ វ៉ុនហ្គីសសឹករៀបរាប់ពីទង្វើរបងប្រុសភ្លោះគួរឲ្យស្អប់ទាំងពីរធ្វើដាក់ខ្លួននឹកឃើញម្តងៗចង់តែទះម្នាក់មួយដៃតើ ប៉ុន្តែខ្លួនតឿល្អិតតូចមួយម៉េចនឹងឈ្នះទន្សាយភ្លោះទាំងពីរនោះទៅ លើកមុនទះគូទរបស់គេលើកនេះខាំថ្ពាល់ គួរឲ្យខឹងណាស់។

"ពុទ្ធោ កូនឈឺត្រង់ណាឲ្យអាប៉ាពិនិត្យបន្តិចមើល"ជីមីន មិនបានភ្ញាក់ផ្អើលនូវរឿងទាំងនេះឡើយព្រោះដឹងច្បាស់ថា ជូយ៍ជេយ៍ ចូលចិត្តលេងដាក់កូនរបស់ខ្លួនបែបនេះគ្រប់ពេលទៅហើយ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now