part17 ឲ្យខ្លួនយ៉ាងមិចទៅ?

6.1K 434 5
                                    

បន្ទាប់ពីចេញពីក្រុមហ៑ុនទូរស័ព្ទរបស់ជេហូបហើយជុងហ្គុកបានឡើងឡានឲ្យគ្រីតបើកមកក្រុមហ៑ុន របស់ខ្លួន។ពេលបានទូរស័ព្ទហើយថេមិនខ្វល់ពីអ្វីទេពេលនេះគឺវក់ហ្គេមដូចមុនចឹង សូម្បីដើរចូលមកដល់ក្រុមហ៑ុនក៏ជុងហ្គុកជាអ្នកចាប់ក្រសោបចង្កេះនាំផ្លូវដែរ ជើងដើរតាមការនាំរបស់រាងក្រាសតែភ្នែកនិងដៃរវល់ទូរស័ព្ទគ្រប់ពេល។នេះក្រែងសន្យានឹងគេហើយហេសថាមិនវក់ដូចមុន?តែពេលនេះគឺលើសដើមទៅទៀត។

+Office

មកដល់បន្ទប់ធ្វើការជុងហ្គុកអង្គុយពិនិត្យឯកសារ ផ្សេងៗដែលត្រូវធ្វើឲ្យហើយមុននឹងការប្រជុំភាគ ហ៑ុនធំនៅថ្ងៃស្អែកមកដល់។រាងក្រាសដាក់ឲ្យថេច្រកគៀវលេងទូរស័ព្ទនៅលើភ្លៅ ច្រមុះបន្លំថើបសក់ក្បាលថេខ្សឺតៗទាំងភ្នែកមើលឯកសារជាប់ ឯដៃម្ខាងកាន់ប៑ិចសញ្ញេ ម្ខាងទៀតអង្អែលចង្កេះរលោងរបស់ក្មេងតូចមិនឈប់។ចំណែកអ្នកត្រូូវគេបំពានវិញគឺមិនខ្វល់ទេព្រោះវាសាំុសម្រាប់គេទៅហើយ ណាមួយគេចង់បានការថ្នាក់ថ្នមពីជុងហ្គុកស្រាប់ ពេលនេះត្រូវខ្វល់តែម្យ៉ាងទេគឺមិនត្រូវចាញ់ហ្គេមឡើយ។

តុក តុក.....

សម្លេងគោះទ្វារបន្ទប់បានបន្លឺឡើងបណ្តាលឲ្យជុងហ្គុកងាកទៅមើល

"ចៅហ្វាយបាទ តើខ្ញុំអាចចូលទៅបានទេ"គ្រីត ស្រែកសុំការអនុញ្ញាតពីខាងក្រៅ។

"ចូលមក"ជុកហ្គុក

ក្រាក....

"ចៅហ្វាយ"គ្រីត ឱនគំនាបបន្តិច ពេលបានឃើញក្មេងតូចនៅលើភ្លៅរបស់អ្នកជាចៅហ្វាយរបស់ខ្លួនកំពុងលេងទូរស័ព្ទ នេះស្វីតគ្រប់ពេលតែម្តងណ៎ចៅហ្វាយក្នុងឡានមិនគ្រប់មកស្វីតក្នុងក្រុមហ៑ុនទៀត មិនលើកលែងសូម្បីពេលធ្វើការ។🤧🤧

"ឯងមានការអ្វីនិយាយជាមួយយើងហេស"ជុងហ្គុក និយាយសម្លឹងទៅជំនិតរបស់ខ្លួនទាំងដៃអង្អែលខ្នងក្មេងតូចតិចៗ។

"គឺរឿងទំនិញនៅឃ្លាំងអាវុធ ថ្ងៃស្អែកត្រូវដឹកឲ្យភ្ញៀវហើយ ពេលនេះត្រូវការចៅហ្វាយឲ្យទៅត្រួតពិនិត្យវាដោយផ្ទាល់ទាន"គ្រីត

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now