part30 អាក្មេងពីម្សិលម្ងៃ😈

6.1K 372 6
                                    

ជាច្រើនថ្ងៃបានកន្លងផុតទៅ របួសនៅលើក្បាលរបស់ថេយ៍បានជាសះស្បើយស្រួលបួល ឯចរិតរបស់គេគឺនៅតែដូចជាកូនក្មេងចូលចិត្តលេង ញាំុ ហើយក៏គេង គ្រាន់តែឥឡូវនេះគេមិនសូវជារំអួយ ងក់ង ឲ្យជុងហ្គុកលួងខ្លាំងដូចមុនតែប៉ុណ្ណោះ។

ទំនាក់ទំនងរវាងជីមីននឹងថេយ៍បានក្លាយទៅជាមិត្តនឹងគ្នាត្រូវជើងគ្នាខ្លាំងណាស់ ព្រោះតែប៉ុន្មានថ្ងៃកន្លងមកនេះ ជីមីនតែងតែមកលេងថេយ៍នៅក្រុមហ៑ុនជាមួយយ៉ុនហ្គី ពេលខ្លះក៏ជួបនៅខាងក្រៅ រហូតដល់ស្និតស្នាលខ្លាំងឡើងៗ។

ជុងហ្គុក មិនថាអ្វីឡើយព្រោះយ៉ុនហ្គីបានប្រាប់នាយថាជីមីនជាសង្សារបស់ខ្លួន(ជាសង្សាតែអ្នកម្ខាងទៀតមិនទាន់យល់ព្រម🙃) ទើបបានជានាយមិនសូវប្រច័ណ្ឌ(តែក៏មិនមែនថាអត់សោះដែរ🤧) បើសិនជាយ៉ុនហ្គីមិនអះអាងបែបនឹងទេនោះជុងហ្គុកច្បាស់ជាមិនឲ្យថេយ៍ទៅស្និតនឹងជីមីនងាយៗឡើយ។

ចុះហេតុអ្វីបានជាជុងហ្គុកមានអារម្មណ៍ថា ជីមីនមិនមែនជាមនុស្សអាក្រក់? ព្រោះជាធម្មតាជុងហ្គុកមិនដែលទុកចិត្តអ្នកណាងាយៗឡើយពិសេសមនុស្សដែលទើបតែស្គាល់ដូចជីមីនបែបនេះ ឬមួយដោយសារតែជីមីនបានជួយជីវិតសំណព្វចិត្តនាយដោយបរិច្ចាគឈាមឲ្យថេយ៍នៅថ្ងៃនោះមែនទេ ទើបធ្វើឲ្យនាយទុកចិត្តគេ  ទោះជាដឹងថាជីមីនមានរឿងលាក់បាំងជាច្រើនក៏ដោយ(យ៉ុនហ្គីបានប្រាប់រឿងរបស់ជីមីនទៅជុងហ្គុកឲ្យគេដឹង💖)។

មូលហេតុម្យ៉ាងទៀតដែលជុងហ្គុកឲ្យជីមីនក្លាយជាមិត្តថេយ៍យ៉ាងងាយបែបនេះព្រោះមើលកាយវិការពួកគេលេងជាមួយគ្នាហាក់ដូចជាស្និតស្នាលខ្លាំង ប្រៀបដូចមិត្តភាពគេនឹងយ៉ុនហ្គីចឹង។

👉 តែរឿងដែលជុងហ្គុកនឹងយ៉ុនហ្គីសង្ស័យថាជីមីនជាវីយ៉ុនគឺនៅតែជាចម្ងល់សម្រាប់ពួកគេទាំងពីរដដែល ព្រោះជីមីនមានអាថ៌កំបាំង នឹងរឿងចម្លែកៗជាច្រើនដែរជុងហ្គុកនឹងយ៉ុនហ្គីស្វែងរកមិនឃើញ  ពិសេសគឺបន្ទប់ដែលជាប់កូដនៅក្នុងខន់ដូររបស់ជីមីនតែម្តងជាចំនុចសង្ស័យខ្ពស់ ។

(តើមានអ្វីនៅក្នុងបន្ទប់សម្ងាត់មួយនោះទៅ?😳)

👉រឿងមួយទៀតដែលធ្វើឲ្យយ៉ុនហ្គីនឹងជុងហ្គុកឆ្ងល់បន្ថែមនោះគឺមនុស្សគ្រប់គ្នាបានដឹងថាលោកផាក មានកូនប្រុសម្នាក់ តែពួកមនុស្សទាំងនោះមិនដែលឮសូម្បីតែឈ្មោះនឹងមុខមាត់របស់គេ រហូតដល់ពេលដែលលោកផាកនឹងប្រពន្ធ បានស្លាប់ទើបលេចចេញមុខជីមីននៅក្នុងបុណ្យសព្វរបស់ពួកគាត់ ហើយប្រកាសខ្លួនថាជាកូនទោលត្រកូលផាក។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now