part64 អាការៈអ្នកចាញ់កូន😚

4.8K 446 37
                                    

អ៑ួកៗ.....អ៑ួក......

សម្លេងក្អួតចង្អោរទាំងព្រលឹមអុលបានបន្លឺឡើងនៅខាងក្នុងបន្ទប់ទឹកដែលមើលទៅអ្នកដែលកំពុងក្អួតនោះប្រឹងបញ្ចេញអ្វីៗពីក្រពះឡើងក្រហមមុខអស់ទៅហើយ។ ចន ជុងហ្គុក ម៉ាហ្វៀដែលធ្លាប់រឹងមាំកម្លាំងស្វាហាប់ តែពេលនេះបែរជាមកអង្គុយលុតជង្គង់មុខចានបន្គន់ពេញមួយព្រឹក ក្អួតចង្អោរសឹងអស់ពីខ្លួនដោយគ្មានមូលហេតុថាឈឺអ្វី ដឹងត្រឹមថាគ្រាន់តែបើកភ្នែកមកភ្លាមនាយក៏មានអារម្មណ៍ធីងធោង វិលមុខ ចង់ក្អួត គ្រប់ពេលរហូតដល់ពេលនេះវារយៈពេល20នាទីហើយដែលនាយប្រឹងក្អួតខ្លាំងបែបនេះ។

"ជុង!!!យ៉ាងមិចទៅហើយ?"ថេយ៍ អង្គុយជួយរឹតខ្នងជុងហ្គុកមកជាយូរបានបន្លឺសម្លេងសួរទៅរាងក្រាសដោយក្តីព្រួយបារម្ភជាខ្លាំង។

"ហឹម....បងមិនអីទេ"ជុងហ្គុក ក្រហឹមក្នុងបំពង់បន្តិច បិទភ្នែកស្រូបយកខ្យល់ឲ្យបានស្រួលបួលមុននឹងឆ្លើយប្រាប់ថេយ៍កុំឲ្យបារម្ភពីខ្លួនទាំងដែលពេលនេះនាយសឹងតែទប់ខ្លួនងើបឈរខ្លួនឯងសឹងមិនរួចផង។

"មិនអីយ៉ាងមិចទៅ!!! មើលចុះទឹកមុខជុងស្លេក ស្លាំងខ្លាំងណាស់ ទៅមន្ទីពេទ្យទេ?"ថេយ៍ ឃើញទឹកមុខរាងក្រាសពិបាកមើលរាងក្រាសបែបនេះមិនបារម្ភមិនបានឡើយ។ រាងតូចជួយគ្រាជុងហ្គុកឲ្យលាងមុខមាត់ចេញរហូតរួចរាល់ហើយសួរទៅនាយ។តែសម្តីរបស់ថេយ៍បានធ្វើឲ្យនាយម៉ាហ្វៀម្នាក់នេះក្រវីក្បាលភ្លាមៗ។

"បងមិនទៅទេថេយ៍!!!អូនកុំបារម្ភពេកអី"ជុងហ្គុក ក្រវីក្បាលតិចៗទាំងគ្មានកម្លាំងព្រោះប្រឹងក្អួតអស់រលីងពីខ្លួនរួចទើបដើរចេញពីបន្ទប់ទឹកវិញដោយដំណើរទ្រេតទ្រោតមានថេយ៍ចាំជួយទប់ជាប់រហូតមកដល់សាឡុងក្នុងបន្ទប់។ឲ្យនាយទៅមន្ទីពេទ្យមែនទេ? អត់ទេ!!មិនដឹងទេឬ?ម៉ាហ្វៀម្នាក់នេះស្អប់មន្ទីពេទ្យណាស់ជសងស្អីទៅទៀត មើលចុះសូម្បីពេលនេះឈឺ ឡើងស្លេកស្លាំងមុខព្រមទាំងខ្សោយគ្មានកម្លាំងសោះក៏នាយបដិសេដមិនទៅជួបពេទ្យដែរ។

"តែជុងកំពុងឈឺណា"ថេយ៍ ព្យាយាមពន្យល់រាងក្រាសក្រែងនាយចិត្តទន់ព្រមទៅមន្ទីពេទ្យ ប៉ុន្តែមើលទៅមិនបានផលសម្រាប់នាយម៉ាហ្វៀចិត្តរឹងម្នាក់នេះឡើយ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now