part53 ក្មេងគីម ថេយ៉ុងម្នាក់នោះយើងនឹងយកមកធ្វើជាមនុស្សរបស់យើងដូចគ្នា

4.9K 399 31
                                    

នៅមន្ទីពេទ្យមួយដែលល្បី នៃបន្ទប់សង្គ្រោះបន្ទាន់ពេលនេះពួកក្រុមគ្រូពេទ្យកំពុងតែបំពេញភាកិច្ចយ៉ាងសកម្មក្នុងការជួយសង្គ្រោះជីវិតរបស់នាយកម្លោះម៉ាហ្វៀប្រចាំប្រទេសដែលរងរបួសដោយសាគ្រាប់កាំភ្លើងសន្លប់បាត់ស្មារតីនៅលើគ្រែអ្នកជំងឺនោះ។

រាងកាយជុងហ្គុកត្រូវបានក្រុមគ្រូពេទ្យចាប់ឲ្យគេងផ្អៀង បំពាក់នូវ អុកសីុសែន ឧបករណ៍ស្ទង់ចង្វាក់បេះដូងជាប់  ព្រមទាំងរៀបចំសម្ភារៈពេទ្យជាច្រើនដើម្បីឆ្កឹះយកគ្រាប់កាំភ្លើងពីរគ្រាប់ខាងក្រោយខ្នងរាងក្រាសដែលទម្លុះចូលជ្រៅនោះ។

ទឺត...ទឺត.....

"លោកដុកទ័រ ចង្វាក់បេះដូងរបស់អ្នកជំងឺខ្សោយណាស់"អ្នកគ្រូពេទ្យម្នាក់បាននិយាយប្រាប់ទៅលោកដុកទ័រដែលកំពុងតែមមាញឹកនឹងការឆ្កឹះយកគ្រាប់កាំភ្លើងចេញនោះទាំងស្លន់ស្លោ។

"អ្នកជំងឺបាត់បងឈាមច្រើនណាស់ ឆាប់ពិនិត្យឈាមហើយរៀបចំបញ្ចូលឲ្យអ្នកជំងឺភ្លាមទៅ ឲ្យឆាប់ឡើង"លោកដុទ័រ ក្រឡេកមើលទៅឧបករណ៍វាស់ចង្វាក់បេះដូងមុននឹងប្រាប់ទៅជំនួយការរបស់ខ្លួនយ៉ាងរហ័សព្រោះសភាពអ្នកជំងឺពេលនេះមិនអាចធ្វេសប្រហែសបានឡើយ។

"ចាស លោកដុកទ័រ"អ្នកគ្រូពេទ្យម្នាក់ទៀតបានងក់ក្បាលយល់សាច់ការហើយក៏ចាប់ផ្តើមបូមឈាមជុងហ្គុកដាក់សឺុរាំុងតូចមួយមុននឹងយកវាបើកទ្វាចេញទៅយ៉ាងរហ័ស។

ក្រាក.......

"អ្នកគ្រូពេទ្យតើជុងយ៉ាងមិចទៅហើយ ហ្ហឹក..."ថេយ៍ គ្រាន់តែអ្នកគ្រូពេទ្យបើកទ្វាចេញមកភ្លាមក៏ស្ទុះមកចាប់ដៃសួរទៅអ្នកគ្រូពេទ្យយ៉ាងរហ័សទាំងទឹកភ្នែកដាបថ្ពាល់។

"ចាស គឺអាការៈអ្នកជំងឺពេលនេះខ្សោយខ្លាំងណាស់ព្រោះបាត់បង់ឈាមច្រើន ពួកយើងត្រូវឆាប់បញ្ចូលឈាមឲ្យគាត់ឥឡូវនេះ សុំទៅសិនហើយ"អ្នកគ្រូពេទ្យ ឆ្លើយទៅញាប់មាត់ស្អេកហើយប្រលេះដៃរាងតូចនិយាយបែបគួរសមមុននឹងរត់ចេញទៅយ៉ាងលឿនសំដៅទៅបន្ទប់រក្សាទុកឈាម។

"ហឹុក......."ថេយ៍ ដែលឈប់យំមុននេះក៏ចាប់ផ្តើមយំម្តងទៀតក្រោយពីឮសម្តីអ្នកគ្រូពេទ្យបានប្រាប់ពីអាការរបស់ជុងហ្គុក។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now