part69 កូនភ្លោះ

6.1K 478 52
                                    

+ត្រឡប់ទៅកាលសីុងឌីនឹងជុងហ្គុកនៅក្នុក្រុមហ៑ុន

បន្ទាប់ពីថេយ៍រត់ចេញទៅបាត់ទាំងយំខឹងនឹងជុង ហ្គុក ពេលនេះក៏ជាឱកាសសីុងឌីដែលនាងគិតថាមសនប្រៀបបានជុងហ្គុកជឿសម្តីខ្លួនបែបនេះទោះឈឺក្បាលឈាមបន្តិចតែបានចំណេញធំណាស់។ នាងក្រមុំញញឹមខ្ជឹបនៅចុងមាត់យ៉ាងមានល្បិចកលមុននឹងបញ្ចេញចរិតចង់បានចំណាប់អារម្មណ៍ពីរាងក្រាសបន្ត។

"លោកចនគឺ...."សីុងឌី បម្រុងហៅរាងក្រាសឲ្យមើលរបួសខ្លួនតែត្រូវអ្នកម្ខាងទៀតនិយាយកាត់មុន។

"ចាំខ្ញុំឲ្យលេខាលាងរបួសឲ្យអ្នកនាង"ជុងហ្គុក និយាយឡើងសោះកក្រោះគ្មានជាតិមកកាន់នាងក្រមុំទើបដើរទៅយកទូរស័ព្ទលើតុធ្វើការខលទៅលេខារបស់នាយធ្វើឲ្យសីុងឌីមុខក្រញ៉ូវដោយការមិនពេញចិត្ត។ ស្អីហ្នឹង?មិនមែននាយលាងរបួសឲ្យខ្លួនផ្ទាល់ដៃទេហេស? បញ្ចេញអាការៈបារម្ភបន្តិចក៏គ្មាន។

"ជីអីុន នាងចូលមកofficeខ្ញុំបន្តិចមក យកថ្នាំលាងរបួសមកផង"ជុងហ្គុក និយាយជាមួយលេខាហើយក៏ផ្តាច់ប្រព័ន្ធទូរស័ព្ទទៅអង្គុយបើកកុំព្យូទ័រធ្វើមិនដឹងដោយមិនខ្វល់ពីសីុងឌីសូម្បីបន្តិច។

បន្តិចក្រោយមកលេខាជុងហ្គុកក៏បានចូលមកជាមួយថ្នាំលាងរបួសឲ្យសីុងឌីតាមបញ្ជារាងក្រាសរហូតដល់រួចរាល់។

"ខ្ញុំលាងរបួសរួចរាល់ហើយលោកប្រធាន"ជីអីុន

"ហឹម...នាងចេញទៅបានហើយ"ជុងហ្គុក ក្រហឹមដាក់លេខាខ្លួនបន្តិចទើបនាងឱនគោរពដើរចេញទៅវិញបាត់។

"ខ្ញុំមានរឿងនិយាយជាមួយអ្នកនាងបន្តិច"ជុងហ្គុក និយាយតែប៉ុណ្ណឹងសីុងឌីក៏រៀបឬកឲ្យស្រួលបួលមកអង្គុយកៅអីទល់មុខនាយ។

"លោកចនមានអ្វីនិយាយជាមួយខ្ញុំ...."សីុងឌី និយាាយមិនទាន់ចប់ទៀតផងជុងហ្គុកក៏កាត់ជាលើកទី2។

"ខ្ញុំចង់បញ្ចប់ចុងត្រាភាគហ៑ុនជាមួយអ្នកនាងពេលនេះ ឥឡូវនេះ" ជុងហ្គុក និយាយដោយទឹកមុខស្ម់ធេញបញ្ជាក់បានយ៉ាងច្បាស់ថានាយមិនបានលេងសើចឡើយធ្វើឲ្យសីុងឌីឮហើយច្រឡោតឡើង។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now