part40 ទ្វានរកកំពុងរង់ចាំឯង

4.9K 367 16
                                    

សម្លេងយ៉ាងមុតស្រួច បង្កប់ទៅដោយអត្ថន័យស្មានមិនត្រូវនិយាយឡើងមិនដឹងចេញពីទិសខាងណានៃបន្ទប់ ធ្វើឲ្យបុរសនោះងាករកមើលព្រោះតែនៅក្នុងបន្ទប់សម្ងាត់នេះមិនបានបើកភ្លើងឲ្យភ្លឺខ្លាំងទេ មានត្រឹមតែភ្លើងអំពូលលើតុព្រាលៗ មិនអាចឃើញច្បាស់ពេញបន្ទប់ឡើយ។

ស្រមោលខ្មៅបានដើរមកកាន់តែកៀក បង្ហាញឲ្យឃើញបុរសស្លៀកឈុតខ្មៅ ពាក់របាំងមុខ មកឈរខាងមុខបុរសនោះឲ្យឃើញហើយមិនភ័យមិនបានពិតមែន ព្រោះតែគេធ្លាប់ឮល្បីតៗគ្នាពីមនុស្សរបាំងមុខម្នាក់នេះថាជាអ្នកណា។

"វី...វីយ៉ុន?😳"បុរសនោះ ហៅសព្ទនាមរបស់អ្នកដែលឈរចំពោះមុចទាំងបើកភ្នែកធំៗស្ទើរតែមិនជឿនឹងភ្នែក។

នៅក្នុងសង្គមងងឹតនរណាដែលថាមិនស្គាល់មនុស្សរបាំងមុខម្នាក់នេះនោះ។នាមជាឃាតុកលាក់មុខទាំងសាហាវ ទាំងឃោឃៅសម្លាប់មនុស្សមិនញញើតដៃ គ្រាន់តែឮឈ្មោះក៏ព្រឺសម្បុរទៅហើយ។ចុះពេលជួបផ្ទាល់បែបនេះទៀតនោះ?

"អូ!!!! ស្គាល់យើងដែរតើនៀក៎ មើលទៅឯងច្បាស់ជាប្រឡូកសង្គមងងឹតមិនតិចជាងយើងប៉ុន្មានទេ បានជាជំនាញគាស់សោសម្ងាត់យ៉ាងនេះ តែគួរឲ្យស្តាយយើងគាស់វាបានចូលមកមុនឯងទៅទៀត ឯងគ្រាន់តែបើកកូដសម្ងាត់ងាយៗដែលយើងបានដាក់វាសាថ្មីប៉ុណ្ណោះ ហឹុសៗ"វីយ៉ុន និយាយបណ្តើរក្រវីខ្សែច្រវ៉ាក់ក្នុងដៃបណ្តើរ ទាំងក្រវីក្បាលតិចៗហើយសើចហឹុសៗក្នុងបំពង់កយ៉ាងព្រឺព្រួច។

"ឯងចង់បានន័យថាមិច?នេះឯងប្តូកូដដើម្បីឲ្យយើងជាប់អន្ទាក់ឯងអញ្ចឹងហេស? "គ្រាន់តែឮបែបនេះធ្វើឲ្យបុរសម្នាក់នោះជ្រួញចិញ្ចើមទាំងមិនយល់។

"ហឹុស....ឆ្លាត ឯងគួរតែអរគុណយើងទៅដែលប្តូរកូដឲ្យឯងបើកវាបានដោយងាយបែបនេះ"វីយ៉ុន តបទៅវិញទាំងញញឹមចុងមាត់មិនឈប់។

តាមពិតកូដដែលបុរសនោះដោះមិញនេះវាមិនមែនជាកូដមុនដំបូងរបស់បន្ទប់ទេ។ បើតាមសមត្ថិភាពបុរសម្នាក់នេះច្បាស់ណាស់មិនអាចដោះវាបានឡើយ តែដោយសាវីយ៉ុនបានគាស់កូដពិបាកនេះមុន ហើយប្តូរកូដបន្ទប់ឲ្យងាយស្រួលជាងមុនទើបបុរសនេះបើកវាបានយ៉ាងងាយបែបនេះ។(ក៏ដឹងហើយថាវីយ៉ុនជំនាញផ្នែកhackerកំពូលកម្រិតណា😐)

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now