part4 ថ្នម

8.5K 517 2
                                    


      2Day ago ជាថ្ងៃដែលtaeត្រូវDrrអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យព្រោះជំងឺរបស់គេបានប្រសើឡើងហើយ ប៉ុន្មានថ្ងៃមកនេះJungkookយកចិត្តទុក្ខដាក់មើលថែថ្នាក់ថ្នមរាងតូចបានល្អខ្លាំងណាស់ កាយវិការទាំងនេះបានធ្វើឲ្យ បេះដូងក្មេងតូចម្នាក់នេះញាប់ញ័រទាំងមិនដឹងខ្លួន ដឹងត្រឹមថានាយមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ពេលដែលនៅជិតប្រុសម្នាក់នេះ ទោះជាវាត្រឹមតែរយៈពេលខ្លីក៏ដោយ

   +ភូមិគ្រឹះJeon

ងឺុត....
  
    ហ្រ្វាំងឡានបន្លឺឡើងឈប់ក្នុងភូមិគ្រឹះដែលបានបញ្ជាក់ថាម្ចាស់ភូមិគ្រឹះបានមកដល់ហើយ

"សូមអញ្ជើញចៅហ្វាយ"krit ចុះពីឡានដើបើកទ្វាឡានបាំងខាងក្រោយឲ្យរាងក្រាសឲ្យចុះមក

"ម៉េចមិនចុះមក"Jungkook សួរទៅក្មេងតូច ដែលអង្គុយនៅក្នុងឡានមិនព្រមចុះ បានត្រឹមក្រវីក្បាលពេបមាត់រកយំ ហាក់ដូចជាចង់ទាមទារអ្វីម្យ៉ាង

"ហឹុសៗ..."Jungkook សើចដើមករតិចៗក្រវីក្បាល មុននឹងចូលទៅក្នុងឡានលូកដៃក្រសោបកាយតូចលើកបីឡើង ចេញពីឡាន

"ហិហិ...."tae ញញឹមសប្បាយចិត្តមុខរីកដូចគ្រាប់ជីនៅពេលដែលខ្លួនស្ថិតក្នុងរង្វង់ដៃរាងក្រាស

"ក្មេងអើយក្មេង"Jungkook ញោចស្នាមញញឹមចុងមាត់ក្រវីក្បាល មើលទៅក្មេងក្នុងរង្វង់ដៃដែលកំពុងតែជ្រប់មុខក្នុងផែនទ្រូងហាប់ណែនរបស់ខ្លួនព្រមទាំងលើកម្រាមដៃចុច លើសាច់ដុំទ្រូងគេលេងទៀតផង មើលចុះថាក្មេងនេះច្រលើមប៉ុណាទៅ បានម្ចាស់គេមិនឃាត់ផងលេងមិនដកដៃ បើកុំតែទើបចេញពីពេទ្យទេ មិនចឹងផ្លាប់នៅនឹងឥឡូវហើយ។
     រាងក្រាសឈានជើងបីគេចូលក្នុងភូមិគ្រឹះ ទាំងមានអ្នកបំរើនៅចាំទទួល អ្នកប្រុសរបស់ខ្លួនត្រឡប់មកវិញ ម្នាក់ៗហាក់ចម្លែកចិត្តថាក្មេងនៅក្នុងរង្វង់ដៃរាងក្រាសនោះជានរណា? ហេតុអីមើលទៅអ្នកប្រុសរបស់ខ្លួនថ្នាក់ថ្នមម្លេះ? ទាំងដែរមិនមែនជាចរិតរបស់នាយឡើយ ដែលចេះខ្វល់ខ្វាយពីអ្នកដទៃបែបនេះ។

"អ្នកប្រុសធំ" ម៉ែដោះ

"រៀបចំអាហារទៅម៉ែដោះ ងូតទឹករួចខ្ញុំនឹងចុះមក" Jungkook នាយគោរពម៉ែដោះដូចជាម្តាយនាយអញ្ចឹងព្រោះគាត់ជាអ្នកមើលថែគេតាំងពីតូចមក ក្រៅពីម៉ែដោះ នាយមិននិយាយទន់ភ្លន់ចំពោះអ្នកបំរើណាឡើយ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now