part25 ជិតដឹងការចងចាំឡើងវិញហេស?

6.6K 423 16
                                    


បន្ទាប់ពីញាំុបាយរួចរាល់ហើយ ជុងហ្គុកបានឲ្យថេយ៍លេបថ្នាំ ងូតទឹកឲ្យតែមិនងូតដល់ក្បាលទេព្រោះរបួសថេយ៍មិនទាន់ជានៅឡើយ។ ការងូតទឹករួចរាល់រាងក្រាសបីថេយ៍ចេញពីបន្ទប់ទឹកដាក់គេលើគ្រែពេទ្យទើបស្លៀកពាក់ឲ្យវិញ។

"ថេយ៍ឆាប់គេងទៅណា"ជុងហ្គុក ប្រាប់ឲ្យក្មេងគេងបន្ទាប់ពីស្លៀកពាក់ឲ្យគេហើយ។

"ចុះជុងមិនគេងទេហេស"ថេយ៍ ចាប់ដើមដៃសុទ្ធតែសាច់ដុំ ពេបមាត់ដាក់នាយម៉ាហ្វៀខ្លាចគេមិនគេងជាមួយខ្លួន។

"អ្នកណាថា បងគេងជាមួយថេយ៍តើ"ជុងហ្គុក យកអាវមកពាក់ទើបឡើងមកគេងជាមួយថេយ៍ដែរ។បន្ទប់ព្យាបាលនេះជាបន្ទប់VIPហេតុនេះហើយទើបគ្រែវាមានទំហំធំល្មមអាចគេងបានពីរនាក់។

"មោះ ខិតមកនេះបងឱបថេយ៍ សឺត"ជុងហ្គុក ទាញកាយតូចយកមកឱបជាប់ទ្រូង ទើបឱនមុខថើបថ្ងាសថេយ៍មួយខ្សឺត។

"ហិហិ ឱបថេយ៍ឲ្យណែនណា"ថេយ៍ ត្រសុលខ្លួនចូលប្រអប់ទ្រូងដ៏កក់ក្តៅរបស់រាងក្រាសទាំងសើចកក្អឹកទាញដៃជុងហ្គុកឲ្យក្រសោបចង្កេះខ្លួនកាន់តែណែនបន្ថែមទៀត។(អត់ខ្លាចថប់ដង្ហើមទេហី🤧)

មួយសន្ទុះក្រោយមកក្មេងតូចនៅមិនទាន់គេងនៅឡើយ គេបើភ្នែកម៉ក់ៗហាក់ដូចជានឹកគិតអ្វីម្យ៉ាង ដៃតូចៗនៅអង្អែលទ្រូងរាងក្រាសថ្នមៗមិនស្ងៀម។ជុងហ្គុកបើកភ្នែកឡើង ឱនមើលក្មេងនៅក្រោមទ្រូង មិញនេះនាយនៅមិនទាន់គេងដូចគ្នាគ្រាន់តែបិទភ្នែកសង្ងំតែប៉ុណ្ណោះ។

"ថេយ៍....មិចមិនទាន់គេងទៀត?ហឹុម"ជុងហ្គុក លើកដៃមកអង្អែលខ្នងក្មេងតូចតិចៗ ឈ្ងោកមុខមកសួរគេទាំងបារម្មណ៍។

"ជុង ថេយ៍នឹកកូន"ថេយ៍ ងើយមុខមកសម្លឹងមុខនាយម៉ាហ្វៀ ធ្វើភ្នែកម៉ក់ៗពេបមាត់ដាក់នាយដូចកូនក្មេងទារបៅ។

"នឹកកូន?"ជុងហ្គុក ជ្រួញចិញ្ចើមធ្វើទឹកមុខហាក់មិនយល់ពីអ្វីដែលក្មេងតូចនិយាយសោះ នេះគេនឹកកូន? កូនណាទៅបើពួកគេទើបតែបានខ្លួនគ្នានៅថ្ងៃមិញនឹង?តើពួកគេមានកូនមកពីណា?នេះថេយ៍ចង់សំដៅទៅលើកូនណាទៅ?គេពិតជាមិនយល់ពិតមែន។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now