part65 យើងនឹងសងសឹកឯងឲ្យសាកសមបំផុត គីម ថេយ៉ុង

4.6K 424 71
                                    


នៅក្នុងបន្ទប់ក្រោមដីដែលងងឹតស្លប់គ្មានពន្លឺព្រះអាទិត្យចាំងចូលសូម្បីបន្តិច វាមានត្រឹមតែភ្លើងអំពូលពណ៌លឿងដូចភ្លើងទានព្រាលៗចងភ្ជាប់ខាងលើតែមួយប៉ុណ្ណោះ។ បន្ទប់មួយនេះជាបន្ទប់ដាក់ទារុណកម្មមួយយ៉ាងឃោឃៅ ដែលសភាពបន្ទប់ពោពេញទៅដោយឧបករណ៍ធ្វើទារុណកម្មប្លែកៗថែមទាំងមើលទៅគួរឲ្យញញើតនឹងព្រឺសម្បុរខ្លាំងជាទី បំផុត។មិនថាអ្នកទោសមួយណាឬសូម្បីតែពួកកូនចៅទាំងអស់ដែលធ្វើខុសចំពោះចៅហ្វាយ នាយគឺសុទ្ធតែទទួលរងការដាក់ទោស ធ្វើបាប ប្រៀបដូចជាសត្វធាតុយ៉ាងចឹង។

ពួកកូនចៅគ្រប់គ្នាតែតែខ្លាចរអាបន្ទប់មួយនេះ ចម្លែកអ្វីតែមនុស្សម្នាក់ដែលបានស្ម័គ្រចិត្តទទួលទោសក្នុងបន្ទប់នេះជាច្រើនថ្ងៃដោយខ្លួនឯងគ្មានខ្លាចរអាសុំក្តីមេត្តាពីម្ចាស់ឲ្យបន្ធូបន្ថយទោសរបស់គេឡើយ ឬមួយក៏អាចថាគេសាំុនឹងវាទៅហើយ ព្រោះថាទម្រាំគេក្លាយជាឃាតុករប្រមាញ់ជីវិតអ្នកដទៃ ការទទួលរងទារុណកម្មពីម្ចាស់របស់ខ្លួនគេម្នាក់នេះតែងតែត្រូវមិនលស់ថ្ងៃដើម្បីក្លាយជាមនុស្សរឹងមាំម្នាក់មិនទន់ជ្រាយដូចធម្មជាតិជាស្រីរបស់គេ។

គេម្នាក់នោះគ្មាននរណាឡើយក្រៅពី ឃាតុករមាននាមជា black killer ជូប៑ែលីនេះឯង។ រាងកាយរបស់ប៑ែលីត្រូវបានផ្អែកនៅជញ្ជាំងជាប់ច្រវ៉ាក់ដៃជើង ខ្លួនពោពេញទៅដោយស្លាកស្នាម ឈាមកកតាមមុខរបួសខ្នង បែកមុខមាត់ គ្រប់កន្លែងនៃរាងកាយសូម្បីតែកម្លាំងក៏ខ្សោះពីខ្លួនដែរ។ សភាពនាងក្លាយជាបែបនេះចាប់តាំងពីថ្ងៃដែលធ្វើភារកិច្ចសម្លាប់ជុងហ្គុកមិនបានសម្រេចមកម្លេះ ថែមទាំងត្រូវវីយ៉ុនបកអាក្រាតមុខមាត់ពិតទៀតនោះ ធ្វើឲ្យបុរសដែលមាននាមជាចៅហ្វាយរបស់នាងខឹងសម្បារជាខ្លាំងទើបដាក់ទោសនាងរយៈពេលមួយអាទិត្យជាងមកនេះ។

ក្រាក!!!.....

សម្លេងបើកទ្វាបានបន្លឺឡើងធ្វើឲ្យប៑ែលីដែលនៅផ្អែកជញ្ជាំងនោះបើកភ្នែកឡើងសន្សឹមៗសម្លឹងមើលទៅរាងកាយបុរសឈុតខ្មៅដើរចូលមកនោះ។
ចំណែកឯបុរសម្នាក់នោះមិនបានហាមាត់និយាយស្តីអ្វីឡើយ នាយដើរទៅសន្សឹមៗហើយលុតជង្គង់ទល់មុខប៑ែលីទាញកូនសោរនៅនឹងដៃយកមកចាក់ដោះច្រវ៉ាក់ដៃជើងនាងក្រមុំយ៉ាងស្ងៀមស្ងាត់ព្រោះថាបុរសម្នាក់នេះមានចរិតជាមនុស្សធ្មឹងៗដូចរុក្ខជាតិនិយាយមួយម៉ាត់តបមួយម៉ាត់ តែម៉ត់ចត់គ្រប់កិច្ចការជាងប៑ែលីទៅទៀត។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now