part 10 អ្នកសម្លាប់ Kang singhu

6.5K 445 11
                                    

+ថ្ងៃថ្មី🌤️

_ព្រឹកថ្ងៃថ្មីឈានចូលមកដល់ធ្វើមនុស្សម្នាភ្ញាក់ឡើងទទួលយកអ្វីៗដែលថ្មី រឿងល្អៗក្នុងជីវិត ឯអតីតកាលក៏បានកន្លងផុតទៅតាមពេលវេលាដូចគ្នា។

_ថ្ងៃនេះJungkookបានងើបឡើងរៀបចំស្លៀកពាក់ឲ្យខ្លួនឯង ហើយនឹង Taeyung វាគឺមិនខុសពីម្សិលទេ ក្មេងនេះបើគេមិនដាស់គឺមិនខ្ចីងើបឡើយ អ្វីៗនាយអ្នករៀបចំឲ្យទាំងអស់មិនថាបីចូលបន្ទប់ទឹក ដុសធ្មេញឲ្យ តែគេមិនឲ្យងូតឲ្យទេ(ដូចប្រាប់ចឹងរឿងនឹងមួយគេកំណាញ់ណាស់) ចេញមកវិញនាយក៏ជូតសក់ សិតសក់ឲ្យ រៀបចំសម្លៀកបំពាក់ឲ្យ វាប្រៀបដូចជាម្តាយមើលថែកូនតូចយ៉ាងចឹង។

_ក្រោយរៀបចំខ្លួនរួចរាល់នាយបានឡើងឡានទៅក្រុមហ៑ុនតែមិនមែនទៅម្នាក់ឯងទេគឺនាំក្មេងរំអួយទៅដែរ ព្រោះគេពេបមុខពេបមាត់រំអុកនាយសុំទៅទាល់តែបាន ទោះនិយាយលួងលោមយ៉ាងណាក៏មិនព្រមដែរ។

+Jeon Group

_រាងក្រាស់ដើចូលក្រុមហ៑ុនដោយដៃម្ខាងឱបចង្កេះក្មេងតូចឯម្ខាងទៀតស៑កចូលហ៑ោប៉ៅខោ ដោយលើកនេះគ្មាននរណាម្នាក់នៅក្រុមហ៑ុនហ៑ានសម្លឹងមើលពួកគេដូចពីម្សិលទៀតឡើយ ព្រោះខ្លាចកែវ ភ្នែកសាតានរបស់ម្ចាស់ក្រុមហ៑ុនដែល មើលទៅទំនងជាហួងហែងលើក្មេងម្នាក់នេះណាស់។
_ប៉ុន្តែមានកែវភ្នែកមុតស្រួចមួយគូដែលសម្លឹងមើលមកពួកគេទាំងក្តាប់ដៃ ចិត្តពោពេញដោយក្តីច្រណែនឈ្នានីស ហើយម្នាក់នោះគ្មាននរណាក្រៅពីស្រីស្រស់Bellyនោះដែរ ពេលនេះនាងចង់តែទៅច្របាច់ករាងតូចឲ្យស្លាប់បាត់ពីមុខទេ តែមិនអាចធ្វើអ្វីបានព្រោះគេមាននាយម៉ាហ្វៀតាមការពារជាប់រហូត បើមានឱកាសពេលណានាងនឹងចាត់ការមិនខាន។

+Office

_ក្រាក.....រាងក្រាសបើកទ្វាធ្វើការរបស់ខ្លួនដើរចូលមកក្នុង។

"Tae ទៅអង្គុយលេងនៅលើសាឡុងទៅ យើងធ្វើការសិនណា សឺត"Jungkook បានលែងដៃពីចង្កេះរាងតូចមុននឹងប្រាប់ទៅគេ ហើយឆ្មក់ថើបគេមួយខ្សឺត។

"ហឹម តែជុងឲ្យថេខ្ចីទូរស័ព្ទលេងហ្គេមសិនមកណា" Tae ងក់ក្បាលយល់ព្រម ហើយលាបាតដៃសុំទូរស័ព្ទរាងក្រាសដោយប្រើទឹកមុខខ្ជូតៗ ព្រិចភ្នែកម៉ក់ៗសម្លឹងមើលគេដូចកូនក្មេង ធ្វើឲ្យនាយធំអត់នឹងខ្នាញ់មិនបាន ក្មេងនេះចង់ប្រហាបេះដូងគេដោយទឹកមុខបែបនឹងឬ?

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now