part21 ខ្ញុំមានឈាមប្រភេទនេះ

6.3K 420 5
                                    

មុននេះបន្តិច

ជុងហ្គុកនៅអង្គុយប្រជុំជាមួយម្ចាស់ភាគហ៑ុនផ្សេងៗនៅក្នុងសាលប្រជុំ ខ្លួនអង្គុយប្រជុំពិតមែនតែអារម្មណ៍របស់នាយមិននៅនឹងខ្លួនឡើយ ចិត្តចេះនឹកគិតបារម្ភ នឹងក្មេងតូចដែលនៅក្នុងofficeរបស់ខ្លួនទៅវិញ វាហាក់ដូចជាមានរឿងមិនស្រួលកើតឡើងលើថេយ៍ចឹង កាន់តែគិតកាន់តែធ្វើឲ្យចិត្តរបស់ជុងហ្គុកមិនស្ងប់។រាងក្រាសទ្រាំអង្គុយប្រជុំរហូតដល់ចប់ ម្ចាស់ភាគហ៑ុនបានចាកចេញអស់ នៅសល់តែជុងហ្គុក គ្រីតដែលជាជំនិត នឹងពូរបស់ខ្លួនគាត់ទើបតែមកពីLAកាលពីម្សិលមិញទេ។

"ជុងហ្គុក"លោក ជុងហ៑ូ ត្រូវជាពូជុងហ្គុកបានងើបពីកៅអីប្រជុំហៅក្មួយរបស់ខ្លួន ពេលដែលគេបម្រុងនឹងបើកទ្វាចេញទៅ។

"បាទ លោកពូមានអ្វីនិយាយជាមួយខ្ញុំមែនទេ?"ជុងហ្គុក ងាកមកវិញនិយាយជាមួយលោក ជុងហ៑ូ ឯដៃម្ខាងទៀតបានបើកទ្វាចំហរួចជាស្រេច តែគេមិនទាន់ចេញនៅឡើយ។

"គឺពូ....."

"អគ្គនាយក"ប៑ែលី លោក ជុងហ៑ូ បម្រុងនឹងនិយាយទៅហើយតែមានសម្តីរបស់ប៑ែលីមកកាត់ នាងដើមកទាំងត្រហេបត្រហបស្រែកហៅរាងក្រាសពីចម្ងាយហាក់ដូចជាមានរឿងសំខាន់ណាស់

"មានរឿងអ្វីប៑ែលីមិចក៏នាងត្រហេបត្រហបម្លេះ?"ជុងហ្គុក សម្លឹងមើលប៑ែលីទាំងជ្រួញចិញ្ចើម ហាក់មិនយល់នូវកាយវិការលេខារបស់ខ្លួន។

"គឺ....ថេយ៉ុង......"ប៑ែលី និយាយដូចដង្ហក់ខ្យល់ដោយសាការរត់មកធ្វើទឹកមុខបែបភ័យៗចំពោះថេយ៍។

"ថេយ៍"ជុងហ្គុក មិនឲ្យប៑ែលលីនិយាយចប់រាងក្រាសក៏ដើហួសសម្តៅទៅរកofficeរបស់ខ្លួន។

"អាយយយ!!!...ហិុក...ជុងជួយថេយ៍ផង..."ថេយ៍ មិនទាន់ដល់officeផងជុងហ្គុកក៏បានឮសម្លេងស្រែកយំហៅខ្លួនឲ្យជួយ ដែលសម្លេងនេះនាយស្គាល់ច្បាស់ណាស់ថាជាសម្លេងរបស់ថេយ៍។មិនឲ្យចាំយូររាងក្រាសក៏ដើរសំដៅទៅតាមសម្លេងដែលហៅខ្លួននោះយ៉ាងប្រញាប់ទាំងចិត្តកាន់តែព្រួយបារម្មណ៍ជាខ្លាំងចំពោះក្មេងតូច។

+មកឥឡូវវិញ

ជុងហ្គុកដើរមកជិតដល់កន្លែងជណ្តើរប្រអប់ក៏ឃើញក្មេងតូចស្រែកយំរើបម្រាស់ពីការវាយធ្វើបាបរបស់ស្រីស្រស់ស្តេឡានៅមុខជណ្តើដើរជើង។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now