part80 លោកប៉ាសាច់កម្ម

3.5K 312 13
                                    


អូយ៎!!!អូយ៎!!!

សម្លេងស្រែកត្អូញត្អែនៃក្តីឈឺចាប់បានបន្លឺឡើងខ្លាំងៗក្នុងបន្ទប់របស់ជុុងហ្គុក ខណៈដែលរាងក្រាសស្លៀកកន្សែងបានដេកផ្កាប់មុខទួញសោកយំដូចក្មេងពេលថេយ៉ុងអង្គុយលាបថ្នាំត្រង់បរិវេណចង្កេះរបស់ខ្លួន។

"តិចៗថេយ៍ថ្នមដៃបងឈឺណាស់"ជុងហ្គុក

"អូនថ្នមខ្លាំងបំផុតហើយ អ្នកណាឲ្យបងសស្លាក់សស្លើតរអិលដួលក្នុងបន្ទប់ទឹកធ្វើស្អី?"ថេយ៍ លាបថ្នាំឲ្យនាយបណ្តើររអ៑ូបណ្តើរលាយឡំនឹងក្តីបារម្ភ។

"ហឹុក...អូនស្មានតែបងចង់មែនទេ? អ្នកណាទៅដឹងថាកូនរបស់អូនលេងបោះសាប៑ូដាក់លើការ៉ូនោះ អូយ៎!!!"ជុងហ្គុក និយាយមិនទាន់ផុតមាត់ស្រួលបួលផងក៏ត្រូវដៃរន្ទះរាងតូចច្របាច់ចង្កេះខ្លួនឲ្យស្រែកឡើងមួយទំហឹង។

"កុំបន្ទោសកូន ពួកគេក្មេងមិនដឹងអីទេ"ថេយ៍ កាន់ជើងអាល្អិតទាំងពីរមិនឲ្យនាយទម្លាក់កំហុសលើពួកគេបានឡើយធ្វើឲ្យរាងក្រាសពេបមាត់ធ្វើមុខក្រញ៉ូវខូចចិត្តជាខ្លាំង។ មែនហើយតាំងពីមានលោកម្ចាស់កូនទន្សាយភ្លោះមកនាយជាប្តីម៉េចនឹងសំខាន់ទៀតទៅ។

"ប៉ាៗដើរមិនមើលខ្លួនឯងមកបន្ទោសពួកកូន"ជុងជេយ៍ ដែលអង្គុយលើពូកជាយូរក្នុងក៏ប្រកែកឡើងឈ្លាតស្តីឲ្យប៉ារបស់ខ្លួនប៉ាច់ៗទៀតផង ម្យ៉ាបានអាប៉ាកាន់ជើងទៀតនោះទន្សាយភ្លោះនេះកាន់តែបានចិត្តលើសដើម។

"នៅសម្តីធ្វើដូចគ្មានកំហុសទៀតលោកម្ចាស់កូន?" ជុងហ្គុក កាន់តែគ្រឺតសម្តីកូនប្រុសច្បងខ្លាំងឡើងៗ មិនដឹងសាច់កម្មអ្វីទេនៅជាមួយកូនលើកណាឈឺខ្លួនលើកនោះ បើអាល្អិតភ្លោះមិនធ្វើបាបដោយផ្ទាល់ទេក៏ដោយប្រយោលដូចពេលនេះអញ្ចឹង។

"មកពីកូនមិនបានធ្វើអ្វីមែន សាប៑ូនោះរត់របូតពីដៃកូនខ្លួនឯងតើ ប៉ាៗទៅវៃសងសឹកសាប៑ូនោះទៅ" ជុងជេយ៍ នៅតែមិនព្រមចាញ់ថែមទាំងទម្លាក់កំហុសគ្រប់យ៉ាងទៅលើសាប៑ូដែលមិនដឹងខ្យល់អី្វទៀតផង។

"នេះ!! ប៉ាៗយកកាំភ្លើងទៅបាញ់សាប៑ូហ្នឹងសម្លាប់ចោលទៅ វាធ្វើឲ្យប៉ាៗកូនឈឺត្រូវតែសម្លាប់ចោល"ជុងជូយ៍ តោងឡើងលើពូកភ្លាមក៏ហុចកាំភ្លើងមួយដើមឲ្យប៉ារបស់ខ្លួនដោយទឹកមុខស្មើរបំផុត ព្រោះគេកំពុងខឹងនឹងសាប៑ូមួយនោះដែលធ្វើឲ្យប៉ារបស់ខ្លួនឈឺបែបនេះ។ ប៉ុន្តែកាយវិការរបស់កូនប្រុសពៅបានធ្វើឲ្យលោកប៉ាទាំងពីររបស់គេភ្ញាក់ផ្អើលព្រមទាំងហួសចិត្តនិយាយលែងចេញ ចេញបានត្រឹមពាក្យ...

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now