part39 យើងអង្គុយមើលឯងរកវាយូរហើយ👹

6K 402 23
                                    

ថេយ៍ដែលទើបតែមកពីដើរលេងជាមួយជីមីនវិញក៏ដើរឱបយ៉នតាន់ចូលមកក្រុមហ៑ុនឡើងមកបន្ទប់ធ្វើការជុងគេក៏ស។ ក្មេងតូចបើកទ្វាចូលក៏បានឃើញសីុងឌី បម្រុងថើបសំណព្វចិត្តខ្លួន គេក៏សួរទៅអ្នកទាំងពីរឆ្លាស់គ្នាធ្វើទឹកមុខហាក់មិនយល់ពីអ្វីដែលបានឃើញ។

"អូស!!!!!ថេយ៍....អូនមកវិញហើយហេស?"ជុងហ្គុក ភ្ញាក់ស្មារតីមកវិញ ដកមុខងើបពីសាឡុងចេញពីសីុងឌីយ៉ាងលឿនមុននឹងក៏មកមើលក្មេងតូចវិញទាំងញញឹមដាក់គេតិចៗ។

"ជុងនឹងអ្នកមីងម្នាក់នេះធ្វើអ្វីមិញនេះ?"ថេយ៍ ដើរសំដៅមករកជុងហ្គុក ធ្វើទឹកមុខក្រញ៉ូវឡើងពេលដែលជុងហ្គុកមិនឆ្លើយនឹងសំណួរខ្លួនបែរជាប្តូរប្រធានបទទៅវិញ ចំណែកឯភ្នែកកំពុងតែសម្លក់សីុងឌីមិនដាក់ តែនាងក្រមុំបែរជាញញឹមដាក់គេបែបរាក់ទាក់ទៅវិញ(តើការញញឹមនេះចេញពីចិត្តសីុងឌីទេ?😏)។

"គឺបងនឹងអ្នកនាងសីុងឌីពួកយើងកំពុងនិយាយការងារជាមួយគ្នានឹងណា មិនបានធ្វើអ្វីផ្សេងទេ សឺត...."ជុងហ្គុក ចាប់ក្រសោបចង្កេះថេយ៍ឲ្យមកជិតខ្លួនឆ្លើយបកស្រាយប្រាប់ឥតអាក់ ហើយឆ្មក់ថើបថ្ពាល់ក្មេងតូចមួយខ្សឺត នៅចំពោះមុខនាងក្រមុំសីុងឌីតែម្តង។

"ពិតមែនហេស ដែលគ្រាន់តែនិយាយការងារមិនបានមានអ្វីផ្សេងនោះ?"ថេយ៍ ដកភ្នែកចេញពីសីុងឌី ងាកមកសម្លឹងមុខជុងហ្គុកម្តង ជម្រិតសួរគេទាំងសម្តីកាចៗ។

"បើbabyមិនជឿអាចសួរអ្នកនាងសីុងឌីក៏បានដែរ មែនទេអ្នកនាងសីុងឌី?"ជុងហ្គុក មើលទៅទឹកមុខថេយ៍ដូចជាមិនសូវជឿសម្តីខ្លួនក៏ងាកមកប្រាប់សីុងឌីឲ្យជួយបកស្រាយព្រោះខ្លាចសំណព្វចិត្តយល់ច្រឡំ។

"ចា...ចាសមែនហើយ ខ្ញុំនឹងលោកចនពួកយើងមកនិយាយការងារួមភាគហ៑ុននឹងគ្នា គ្មានអ្វីផ្សេងទេ"សីុងឌី ឆ្លើយស្របទៅនឹងសម្តីរបស់ជុងហ្គុកញញឹមលើផ្ទៃមុខតិចៗបែបសុភាពនារី តែខាងក្នុងចិត្តនាងវិញមិនបានបែបនឹងឡើយ។

"ឃើញទេ!!!បងមិនបានកុហកbabyទេ អាចជឿបានឬនៅ?ហឹុុម"ជុងហ្គុក លើកចិញ្ចើមម្ខាងដាក់ក្មេងតូចចង់ដឹងថាថេយ៍ឈប់សង្ស័យខ្លួនឬនៅ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now