part 77 កូនប៉ា

4.9K 477 34
                                    


"អ្ហាយ!!!!"

ផាំង!!!!.....💥

ទិដ្ឋភាពដ៏រន្ធត់បានកើតឡើងលើដងផ្លូវធំល្វឹងល្វើយមុខមន្ទីពេទ្យកណ្តាលទីក្រុងធ្វើឲ្យមនុស្សគ្រប់គ្នាដែលឆ្លងកាត់ទីនោះឃើញហើយសង្វែកចិត្តចំពោះជនរងគ្រោះជាខ្លាំង។ ក្រុមប៉ូលីសបានស្ទុះចូលមកធ្វើចរាចរណ៍យ៉ាងរហ័សរហួនដើម្បីពិនិត្យមើលកន្លែងកើតហេតុ រួមទាំងក្រុមគ្រូពេទ្យប៉ុន្មានាក់ពេលនេះកំពុងញាប់ដៃញាប់ជើងជួយជនរងដោយបំពាក់អុកសីុសែន ឃាត់ឈាមឲ្យគេភ្លាមៗ។

"ថេយ៍...."ជុងហ្គុក មិនបង្អង់យូរក៏រត់សំដៅទៅរកកាយតូចដែលកំពុងដួលអុកគូទយំក្បែរចិញ្ចើមផ្លូវនោះយ៉ាងរហ័សដោយការព្រួយបារម្ភស្ទើររគាំងបេះដូងអស់ទៅហើយ។

"ហឹុកៗ...ជុង"ថេយ៍ គ្រាន់តែឃើញរាងក្រាសភ្លាមក៏ស្រែកយំហក់ឱបមាឌធំយ៉ាងណែនដៃទាំងបេះដូងលោតកន្រ្តាក់ញាប់ៗមានអារម្មណ៍ភិតភ័យមិនទាន់រលាយបាត់នៅឡើយ។

"កុំយំ អស់អីហើយណាក្មេងឆ្លាត បងមិនគួរបណ្តោយឲ្យអូនក្លាយជាបែបនេះទេ សឺត សុំទោស"ជុងហ្គុក លុតជង្គត់នឹងដីចាប់ឱបកាយតូចជាប់ដើមទ្រូងហើយលើកដៃអង្អែលផែនខ្នងថេយ៍តិចៗជាការលួងលោម។ សូម្បីតែជុងហ្គុកពេលឮសម្រែកក្មេងតូចហៅមុននេះក៏ភ័យខ្លាំងណាស់ដែរ  សំណាងណាស់ដែលគេមិនអី មិនចឹងទេនាយនឹងគ្មានថ្ងៃលើកលែងទោសឲ្យខ្លួនឯងដាច់ខាត។

ដោយសារតែមុននេះថេយ៍ឆ្លងថ្នល់មិនទាន់បានឆ្ងាយនៅឡើយទើបពេលឃើញល្បឿនឡានបើកសំដៅរកបុកខ្លួន ក៏រហ័សគេចមុនហើយបកមកខាងក្រោយវិញបណ្តាលឲ្យអុកគូទនឹងចិញ្ចើមផ្លូវជ្រុះកែវការ៉េមចេញពីដៃមិនទាន់ទាំងបានញាំុប៉ុន្មានម៉ាត់ផង។

ប៉ុន្តែគ្រោះថ្នាក់វានៅតែកើតឡើងលើដងផ្លូវមួយនេះដដែល ទោះមិនបានបុកថេយ៍តែឡានដែលបម្រុងបុករាងតូចមួយនោះបានជ្រុលចង្កូតទៅបុកជាមួយឡានដឹងទំនិញធំមួយនៃជ្រុងផ្លូវបត់កែងទិសគ្នាយ៉ាងដំណំបណ្តាលឲ្យឡានត្រូវក្រឡាប់បែបកញ្ចក់ខ្ចាត់ខ្ចាយ។ ចុះទម្រាំអ្នកជិះក្នុងឡានមួយនោះទៀតមិនដឹងមានសភាពបែបណាទៅ?

"ហឹកៗ...ជុង អ្ហាយ!!..."ថេយ៍ កំពុងយំសុខៗស្រាប់តែកន្រ្តាក់ខ្លួនស្រែកឡើងដោយការឈឺចាប់មួយរំពេច។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now