part36 គេជាក្មួយរបស់យើង

5.8K 439 28
                                    

បន្ទាប់ពីប៑ែលីចេញទៅបាត់ ថេយ៍ក៏មកអង្គុយលើសាឡុងក្នុងបន្ទប់Officeជាមួយកូនឆ្កែសំណព្វឱបក្នុងដៃ រង់ចាំជុងហ្គុកមក។ មិញនេះថេយ៍បានខលទៅជុងហ្គុកប្រាប់ថាខ្លួនមកក្រុមហ៑ុនទើបជុងហ្គុកប្រញាប់ចេញពីភូមិគ្រឹះពូរបស់នាយមកក្រុមហ៑ុនវិញដោយមិនភ្លេចនិយាយផ្តាំក្មេងតូចឲ្យចាំខ្លួនក្នុងបន្ទប់ធ្វើការហាមចេញទៅណាផ្តេសផ្តាសទៀតផង។

ក្រាក......

"ថេយ៍...."ជុងហ្គុក គ្រាន់តែបើកទ្វារមកភ្លាមក៏ស្រែកហៅក្មេងតូចហើយដើរទៅជិតគេទាំងប្រញាប់។

"ជុង ហិហិ..."ថេយ៍ ងើបឈរឱបយ៉នតាន់ក្នុងដៃរួចក៏សើចដាក់រាងសង្ហាយ៉ាងពព្រាយ។

"សឺត សឺត......អូនមកដោយរបៀបណា?"ជុងហ្គុក គ្រាន់តែដើរមកដល់សាឡុងភ្លាមក៏ឱបក្រសោបកាយតូច ថើបថ្ពាល់ប៉ោងៗខ្សឺតៗដោយមិនខ្វល់ពីគ្រីតដែលនៅឈរឱនមុខនៅទីនោះព្រោះតែអៀនជំនួសចៅហ្វាយខ្លួន ចេះមកថើបគ្នាឲ្យខ្លួនឃើញទៅកើត។

"អឺ....ចៅហ្វាយបើចឹងខ្ញុំចេញទៅក្រៅហើយបាទ"គ្រីត ប្រញាប់ដកខ្លួនរត់ចេញទៅក្រៅបាត់ព្រោះមិនចង់រំខានពេលវេលាស្វីតរបស់អ្នកខ្លះ។

"ឆាប់ប្រាប់បងមកតើអ្នកណាជូនអូនមក?"ជុងហ្គុក
ក្រោយគ្រីតចេញទៅបាត់នាយក៏ចាប់ផ្តើមជម្រិតសួររាងតូចដោយសម្តីរឹងកំព្រឹសសម្លឹងទៅគេមិនដាក់ភ្នែក។

"គឺថេយ៍មកជាមួយនឹងកាតុញ"ថេយ៍ ឆ្លើយដោយសម្លេងកូនក្មេង ធ្វើទឹកមុខបែបកូនក្មេងដាក់នាយម៉ាហ្វៀដើម្បីកុំឲ្យគេស្តីឲ្យខ្លួន តែមើលទៅពេលនេះវាមិនបានផលទេ។

"បងឲ្យអូននៅភូមិគ្រឹះមិចមិនស្តាប់ ឥឡូវសម្តីបងអូនលែងស្តាប់ហើយហេសថេយ៍?"ជុងហ្គុក  រាងគំហកបន្តិចចងចិញ្ចើមមុខក្រម៉ូវ ហាក់មិនពេញចិត្តនឹងចរិតមានៈមិនស្តាប់បង្គាប់របស់ក្មេងតូចដែលមិនស្តាប់តាមសម្តីខ្លួន គេឲ្យនៅផ្ទះសម្រាកមិចក៏មកទីនេះ។

"គឺថេយ៍មិនចង់នៅទេ នៅភូមិគ្រឹះស្ងាត់ណាស់ពួកបងៗ(អ្នកបម្រើរ)គាត់ធ្វើការអស់ ថេយ៍អផ្សុរ ថេយ៍ចង់នៅជាមួយជុង"ថេយ៍ ចាប់ផ្តើមរលីងរលោងទឹកភ្នែកពេបមាត់រៀបរាប់ប្រាប់រាងក្រាស ដោយសាតែខ្លាចជុងហ្គុកស្តីឲ្យខ្លួនមិញនេះ តាំងពីដើមមកនាយមិនដែលគំហកដាក់គេទេ ជុងហ្គុកធ្លាប់តែថ្នាក់ថ្នមមិនដែលតម្លើងសម្លេងដាក់ខ្លួនសូម្បីបន្តិចចុះពេលនេះវិញយ៉ាងមិច? គ្រាន់តែចង់មកតាមសោះមិចចាំបាច់គំហកដាក់ដែរ ដឹងទេថាគេអន់ចិត្តណាស់។

"ថេយ៍.....បងសុំទោស មកពីបងបារម្ភពីអូនពេក កុំយំអី សឺត...."ជុងហ្គុក ភ្ញាក់ស្មារតីមកវិញពេលឃើញក្មេងតូចរកយំបែបនេះ នាយលើដៃជូតទឹកភ្នែកលើមុខថេយ៍ ហាស្តីយ៉ាងស្រទន់ដើម្បីជាការលួងលោម។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now