part63 ក្រអូបខ្លាំងណាស់

4.5K 423 31
                                    


ក្រោយសង្រ្គាមវាយគ្នាកណ្តាលភ្លៀងបានបញ្ចប់ ជុងហ្គុកបានបញ្ជាគ្រីតឲ្យចាត់ការពួកកូនចៅសត្រូវទាំងនោះហើយក៏បន្តទៅកំពង់ផែដើម្បីត្រួតពិនិត្យទំនិញបែបធម្មតា បើទោះបីជាពេលនេះនាយមានអារម្មណ៍ចង់ត្រឡប់ទៅភូមិគ្រឹះវិញលឿនក៏ដោយ តែយ៉ាងណាទំនិញដឹកឲ្យភ្ញៀវវាសំខាន់ដូចគ្នាទើបរាងក្រាសសម្រេចចិត្តទៅមើលវាសិន។

+ម៉ោង1យប់

ងឺុត!!!!......

សម្លេងឡានបានបន្លឺឡើងយ៉ាងសន្ធឹកក្នុងភូមិគ្រឹះទាំងកណ្តាលយប់។ វាជាឡានរបស់ជុងហ្គុកនេះឯងដែលបន្ទាប់ពីបានបំពេញកិច្ចការជំនួញរបស់ខ្លួននៅកំពង់ផែរួចរាល់អស់ហើយ នាយក៏ប្រាប់ឲ្យគ្រីតប្រញាប់ត្រឡប់មកភូមិគ្រឹះវិញយ៉ាងលឿន ទាំងចិត្តសែននឹករលឹក បារម្ភដល់សំណព្វចិត្តឥតឈប់។

ក្រាក!!!!......

ទ្វាបានបើកឡើងថ្នមៗដោយស្នាដៃរាងក្រាសម៉ាហ្វៀឈាមត្រជាក់បង្ហាញឲ្យឃើញក្មេងប្រុសរាងតូចច្រលឹងកំពុងតែគេងលង់លក់លើគ្រែធំទូលាយតែម្នាក់ឯងក្នុងសភាពគេងអង្គុញជើង ឱបកូនឆ្កែជាប់ទាំងហ៑ាទឹកមាត់មកតិចៗតាមគែមមាត់ទៀតផង មើលទៅគួរឲ្យស្រឡាញ់ខ្លាំងសម្បើមណាស់។

"គេងលក់ហើយ??"ជុងហ្គុក បិទទ្វាវិញថ្នមៗដើរចូលមកក្នុងបន្ទប់បន្លឺសំណួរឡើងតិចៗមើលទៅក្មេងដែលគេងមិនដឹងអ្វីនោះ ទើបបើកទូរទាញយកកន្សែងដើរចូលបន្ទប់ទឹកបាត់ព្រោះខ្លួនប្រាណនាយពេលនេះគឺសើមទឹកភ្លៀងតិចៗមិនទាន់ស្ងួតនៅឡើយទេ។

មួយសន្ទុះក្រោយមក~

ជុងហ្គុកបានដើរចេញពីបន្ទប់ទឹកមកវិញ ដោយដៃកាន់កូនកន្សែងជូតសក់រហូតដល់ស្ងួតទើបបើកទូរយកខោអាវគេងយប់មកស្លៀកឲ្យរួចរាល់។ រាងក្រាសដើរមកក្បែរគ្រែចាប់លើកយ៉នតាន់ចេញពីដៃថេយ៍ថ្នមៗដាក់ឲ្យដេកលើសាឡុងវិញទាំងពោលពាក្យមួយឃ្លាទៅកាន់កូនឆ្កែថា....

"កុំគិតចង់ដណ្តើមដំណែងយើងឲ្យសោះ ប្រពន្ធយើងត្រូវគេងឱបយើងជាប្តីមិនមែនឯងទេ ដេកទីនេះហើយ"ជុងហ្គុក និយាយហើយក៏ឡើងគើមៗមកលើគ្រែដាក់ខ្លួនគេងជិតថេយ៍ដោយមិនភ្លេចទាញក្មេងតូចយកមកឱបជាប់ទ្រូងរបស់ខ្លួន។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now