part22 មានរង្វាន់ឲ្យបងទេ?

6.2K 406 8
                                    

បន្ទាប់ពីដុកទ័បានប្រាប់ពីប្រភេទឈាមរបស់ថេយ៍ហើយធ្វើឲ្យអ្នកដែលសួរធ្លាក់ទឹកមុខស្រពោនភ្លាមៗព្រោះឈាមរបស់ជុងហ្គុកជាប្រភេទABមិនមែនប្រភេទអូទេ តើពេលនេះគេគួររកឈាមប្រភេទនេះនៅឯណាឲ្យលឿនបំផុតនោះ តែខណៈពេលនោះមានមនុស្សម្នាក់បានបន្លឺឡើង។

"គឺខ្ញុំលោកដុកទ័រ យកឈាមខ្ញុំចុះ ខ្ញុំមានឈាមប្រភេទនេះ"ជីមីន ដែលឈរស្តាប់ស្ងាត់មកជាយូរបានប្រាប់ទៅដុកទ័រធ្វើឲ្យអ្នកគ្រប់គ្នាងាកមកមើលមុខរបស់គេភ្លាមៗពិសេសគឺយ៉ុនហ្គី។

"មីន នេះអូន...."យ៉ុនហ្គី

"ខ្ញុំមិនអីទេ លោកដុកទ័រឆាប់យកឈាមខ្ញុំទៅ"ជីមីន ចាប់ដៃយ៉ុនហ្គី ក្រវីក្បាលប្រាប់គេកុំឲ្យបារម្ភពីខ្លួន មុននឹងងាកមកប្រាប់ដុកទ័រវិញ។

"ល្អណាស់ បើចឹងសូមលោកមកតាមខ្ញុំមក"ដុកទ័រ ក៏បាននាំជីមីនឲ្យចូលបន្ទប់សង្រ្គោះដែលមានថេយ៍នៅក្នុងនោះ។

ចូលមកដល់ខាងក្នុងជីមីនឃើញរាងកាយមនុស្សម្នាក់ដែលដេកស្តូកស្តឹង នៅលើគ្រែអ្នកជំងឺទាំងមិនកម្រើកមានបង់រុំក្បាលកន្លែងដែលបែកនោះជិតឈឹង ។

"នេះ....."ជីមីន គាំងស្តូកហាក់ភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញគឺមនុស្សម្នាក់ដែលគេខំតាមរកមកជាយូរ សន្យាថាការពារគេឲ្យស្មើជីវិត បែរជាស្ថិតនៅក្នងសភាពបែបនេះទៅវិញ។

"មានអ្វីមែនទេលោក ?"ដុកទ័រ ឃើញជីមីនឈរភាំងបែបនេះក៏សួរ។

"បាទ...អ...អត់មានអ្វីទេលោកគ្រូពេទ្យ ឆាប់បូមឈាមខ្ញុំទៅ"ជីមីន ភ្ញាក់ស្មារតីមកវិញ ឆ្លើយនឹងដុកទ័រទាំងរដាក់រដុប។

"បាទ ចឹងសូមលោកឡើងទៅដេកលើគ្រែនោះទៅ ខ្ញុំនឹងចាត់ការបូមឈាមឥឡូវនេះ" ដុកទ័រ បានឲ្យជីមីនឡើងទៅគេងលើគ្រែមួយទៀតដែលនៅចម្ងាយពីគ្រែដែលថេរគេងមួយម៉ែត្រ ទើបចាត់ការបូម ឈាមបន្តិចយកទៅពិនិត្យជាមុនសិន លុះបានលទ្ធផលថាឈាមជីមីនពិតជាដូចថេយ៍ហើយ ទើបបូមបញ្ចូលឲ្យថេយ៍តែម្តង។

"សុំទោស.."ជីមីន បន្លឺឡើងក្នុងចិត្តសម្លឹងមើលទៅថេយ៍។

+មួយសន្ទុះក្រោយមក

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now