part31 យើងមិនឲ្យនាងវេទនាយូរទេ ដាស្ទី ស្តេឡា

5.4K 364 7
                                    

ម៉ោង4រសៀល🌄

ក្នុងបន្ទប់គេងដ៏ធំទូលំទូលាយមួយនៃភូមិគ្រឹះចន ពេលនេះមានសភាពពិបាកមើលណាស់ ព្រោះតែសម្លៀកបំពាក់ ព្រមទាំងគ្រឿងសម្អាងផ្សេងៗស្ថិតនៅលើឥដ្ឋរប៉ាត់រប៉ាយពេញទាំងបន្ទប់។ ចំណែកឯម្ចាស់បន្ទប់ពីរនាក់នេះវិញគឺកំពុងតែគេងនៅលើគ្រែ king size ឱបគ្នាយ៉ាងស្អិតរមួតទាំងគ្មានសម្លៀកបំពាក់មានត្រឹមតែភួយបិទបាំងភាពអា ក្រាតកាយតែប៉ុណ្ណោះ។មានរឿងអ្វីកើតឡើង?😳

👉កាលពីព្រឹកមិញពេលដែលជុងហ្គុកនឹងថេយ៍ថើបគ្នានៅឯតុអាហារ វាបង្ករឲ្យក្លាយជាអារម្មណ៍រោលរាលមិនដឹងខ្លួន បង្កើតបានជាចំណង់តណ្ហាដល់អ្នកទាំងពីភ្លាមៗ។ ពេលនោះដែរ វាតម្រូវឲ្យចិត្តរបស់ជុងហ្គុកនឹងក្មេងតូច ចង់ធ្វើនូវរឿងលើគ្រែជាមួយគ្នាដោយខានមិនបាន ព្រោះម្នាក់ៗសុទ្ធតែត្រូវការគ្នាទៅវិញទៅមកដូចគ្នា។

បន្ទាប់ពីថើបគ្នានោះហើយជុងហ្គុកក៏បានពក្មេងតូចគៀបនឹងចង្កេះខ្លួនឡើងមកបន្ទប់គេងដើម្បីបង្កាត់ភ្លើងស្នែហ៍បន្ត ដោយមានការយល់ព្រមពីរាងតូចដូចគ្នា។ ទាំងពីរនាក់នេះបានហាត់ប្រាណលើប្រាណជាមួយគ្នារហូតដល់ម៉ោង3រសៀលទើបបញ្ឈប់ព្រោះតែក្មេងតូចសន្លប់ជាស្ថាពរ។(គេសីុគ្នាស្ងាត់ៗអត់ឲ្យreaderដឹង😂😂)។

👉ត្រឡប់មកឥឡូវវិញ

ជុងហ្គុកដាក់ដៃម្ខាងឲ្យក្មេងតូចកើយសង្ងំគេង ចំណែកម្ខាងទៀតលើកដាក់លើថ្ងាសរបស់ខ្លួនទាំងបញ្ឈរភ្នែកសម្លឹងមើលទៅពិដានខាងលើហាកើដូចជាកំពុងគិតពីរឿងអ្វីមួយ។

"ហឹម......"ជុងហ្គុក ការគិតកាន់តែជ្រៅទៅៗ វាធ្វើឲ្យជុងហ្គុកកាន់តែពិបាកចិត្ត នាយដកដង្ហើមធំរំសាយនូវភាពធុញថប់នៅក្នុងចិត្តខ្លះ ទើបងាកខ្លួនបែរមករកក្មេងតូចវិញ។ជុងហ្គុកលើកដៃដែលគងថ្ងាសមិញនេះមកជាអង្អែលមុខសរលោងរបស់ថេយ៍តិចៗមុននឹងនិយាយចោទសួរក្នុងចិត្តតែម្នាក់ ឯង។

"ពេលនេះអូននិយាយថាមិនឲ្យបងបោះបង់អូន ចុះបើថ្ងៃណាមួយអូនបែរជាអ្នកទៅចោលបងនោះថេយ៍ បើសិនជាការចងចាំរបស់អូនត្រឡប់មកវិញ តើអូននឹងនៅតែស្រឡាញ់បង ខ្វះបងមិនបានដូចពេលនេះទេ បងមិនមែនចង់ឲ្យអូននៅតែបែបនេះទេ តែបងក៏មិនចង់ឲ្យអូនចាកចេញពីបងដូចគ្នា"ជុងហ្គុក និយាយពាក្យក្នុងចិត្តឡើង អារម្មណ៍ភ័យខ្លាចបាត់បង់សំណព្វចិត្តវានៅតែវិលវល់ក្នុងខួរក្បាលនាយជានិច្ចតាំងពីថ្ងៃដែលដុកទ័រប្រាប់ខ្លួនថាថេយ៍អាចនឹងមានការចងចាំឆាប់ៗនេះ មកម្លេះ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now