part68 មកពីឯងទើបលោកចនមិនស្រឡាញ់យើង 😤

5.2K 443 53
                                    

ក្នុងសភាពផ្លូវស្ងប់ស្ងាត់មេឃចាប់ផ្តើមងងឹត រាងល្អិតដែលឈរចាំឡានតាក់សីុនោះកំពុងតែរអ៑ូតិចៗធ្វើមាត់ជីបអ៑ូចៗព្រោះតែផ្លូវមួយនេះគ្មានតាក់សីុជិះកាត់មួយសោះ ចំណែកឯក្រពះរបស់គេកាន់តែកូរខ្លាំងឡើងៗព្រោះតែឃ្លាន។ តែក្នុងសភាពស្ងប់ ស្ងាត់បែបនេះទៅហើយ មើលទៅមាឌល្អិតម្នាក់នេះហាក់គ្មានអារម្មណ៍ថាខ្លាចអ្វីសូម្បីបន្តិច ក្រៅពីពោលពាក្យថាឃ្លានៗមួយមុខប៉ុណ្ណោះ។

"គ្មានតាក់សីុជិះកាត់ទេ ហើុយ!!!ដើរទៅវិញក៏បានត្រឹមរឿងប៉ុណ្ណឹងមិនមែនឯងមិនធ្លាប់ជួបប្រទះឯណាថេយ៍"ថេយ៍ ដាក់ទឹកមុខចុះពេបមាត់តិចៗទាំងអង្អែលពោះដែលឃ្លាន ហើយសម្រេចចិត្តឈប់ចាំតាក់សីុទៀត បន្តដំណើរដើរទៅវិញតាមដងផ្លូវជារើយៗ។

"មិនតាមរកថេយ៍មែនទេ? ហឹុស!!ចាំមើលចុះថេយ៍មិននិយាយរកជុងដាច់ខាត មិនឲ្យថើប មិនឲ្យឱប មិនឲ្យប៉ះពាល់ខ្លួនថេយ៍ ទោះលួងយ៉ាងណាក៏ថេយ៍មិនចិត្តទន់ជាមួយដែរ ហឹុក...ប្រុសឆ្គួត ថេយ៍ឈប់ស្រឡាញ់ជុងហើយ"ថេយ៍ ដើរលឿនទៅៗហើយមិនភ្លេចជេរប្រទិចអ្នកដែលដេញខ្លួនចេញពីក្រុមហ៑ុននោះបណ្តើរខូចចិត្តបណ្តើរ។ គេសន្យានឹងខ្លួនឯងថាលេងឬកដាក់ជុងហ្គុកឲ្យណាណីម្តង ដើម្បីឲ្យនាយរៀងចាលកុំឲ្យលើកក្រោយធ្វើបែបនេះដាក់ខ្លួនទៀត។

ឌឹប!!!!.....

កំពុងតែដើរសុខៗថេយ៍ស្រាប់តែបុកនឹងបុរសមាឌធំម្នាក់មិនដឹងចេញមកពីទិសខាងណា ធ្វើឲ្យរាងតូចផ្ងាកក្រោយបិះដួលព្រោះតែគេមិនបានទប់លំនឹងទាន់ ពេលដែលបុកភ្លាមៗបែបនេះ។

"កើតអ្វីឬអត់អាល្អិត?"សម្លេងក្រលធំរបស់បុរសម្នាក់នោះបានសួរទៅថេយ៍ដោយចរិតពាលព្រមជាមួយនឹងគ្នីគ្នារបស់ពួកគេប៉ុន្មាននាក់ទៀតដែលកំពុងតែឈរញញឹមចុងមាត់ពីក្រោយបុរសម្នាក់នោះ។ ពួកទាំងនេះគឺជាជនពាលដែលមានបំណងចង់ចាត់ការរាងតូចមុននេះឯង។

"ខ្ញុំមិនកើតអ្វីទេ!!ចៀសចេញទៅខ្ញុំត្រូវការទៅផ្ទះ" ថេយ៍ ឆ្លើយទៅបុរសនោះទាំងទឹកមុខរាបស្មើរធេងគ្រាន់តែឃើញឬកពាពួកទាំងនេះគេដឹងបាត់ទៅហើយថាពួកគេជាប្រភេទមនុស្សបែបណាទើបខ្លួនមិនចង់សាំុតាប៉ែច្រើនជាមួយ សុខចិត្តបន្តដំណើរខ្លួនវិញល្អជាង។តែគិតហេសថាពួកជនពាលទាំងនេះឲ្យគេទៅស្រួលៗ??😌

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now