part14 ជុងទិញទូរស័ព្ទឲ្យថេមែនហេស?

6K 421 11
                                    

ព្រឹកឡើង🌤️

ពេលព្រឹកបានឈានមកដល់ពន្លឺព្រះអាទិត្យបានចាំងចូលតាមបង្អួច បង្ហាញឲ្យឃើញរាងកាយមនុស្សពីរនាក់កំពុងគេងឱបគ្នានៅលើគ្រែKing size នៃបន្ទប់ដ៏ធំមួយនៅក្នុងភូមិគ្រឹះ។

"ហឹុម....."ជុងហ្គុក ក្រហឹមឡើង ត្របកភ្នែកចាប់ផ្តើមបើកឡើងសន្សឹមៗ ពីការភ្ញាក់ពីដំណេក។

"សឺត...."នាយធំបើកភ្នែកមិនទាន់ស្រួលបួលផង តែមិនភ្លេចថើបនាក់ដែលងក់ងនឹងនាយកាលពីយប់ដែរ។នាយលើកដៃនាយតូចចេញពីចង្កេះសន្សឹមៗងើបចេញពីពូកដើរទៅទាញកន្សែងចូលបន្ទប់ទឹកបាត់ ដោយទុកឲ្យក្មេងតូចគេងឲ្យឆ្អែតសិនចាំងូតហើយចាំដាស់គេក៏បាន។

+មួយសន្ទុះក្រោយមក

ក្រាក......

_ជុងហ្គុកបើកទ្វាចេញពីបន្ទប់ទឹក បំណងចង់ដាស់ក្មេងតូចឲ្យភ្ញាក់ តែពេលក្រលេកភ្នែកមើលទៅលើគ្រែស្រាប់តែភ្ញាក់ផ្អើល នឹកហួសចិត្តនឹងក្មេងនេះជាខ្លាំង។

_ជុងហ្គុកឈរច្រត់ចង្កេះ ជ្រួញចិញ្ចើម សង្គ្រៀតជើងធ្មេញសម្លឹងមើលទៅក្មេងតូចដែលកំពុងតែផ្អែកខ្លួននឹងគ្រែ ដៃកាន់ទូរស័ព្ទរបស់នាយចុចញាប់ស្អេក នេះភ្ញាក់បើកភ្នែកឡើងនឹកឃើញហ្គេមតែម្តងហេស?មិនទាន់ទាំងលុបមុខ ងូតទឹកផង គិតទៅថាគេនេះវក់កម្រឹតណា។(ដូចអ្នកសរសេរចឹង🤧)

"ថេនេះបើភ្នែកឡើង ចុចទូរស័ព្ទចឹងហេស"ជុងហ្គុក យកដៃជ្រែងកង្កេះស្តីឲ្យនាយតូច តែមើលទៅគេដូចមិនខ្វល់ យកចិត្តទុកដាក់នឹងសម្តីប្រតិកម្មរបស់នាយក្រាសឡើយ គេចាត់ទុកដូចខ្យល់។

"ថេមានលឺយើងនិយាយទេ"ជុងហ្គុក សង្កត់សម្លេងសម្លឹងមើលក្មេងក្បាលរឹងមិនដាក់ភ្នែក ក្នុងចិត្តហាក់ក្តៅតិចៗហើយ ទោះជាយ៉ាងណាក៏ថេមិនបានអើពើដែរ អ្វីគេខ្វល់ពេលនេះគឺហ្គេម🤧។(វក់ម្លេះប្តី😅)។ នេះគេថ្នមរហូតដល់ក្មេងបានចិត្តហេស?បានជាមិនខ្លាចគេសោះចឹង ធ្លាប់តែជាម៉ាហ្វៀនរណាៗក៏ខ្លាចរអាល មិនហ៑ានទាំងសម្លឹងមុខផង គ្រាន់តែលឺឈ្មោះព្រឺឆ្អឹងខ្នង តែមកប៉ះក្មេងនេះបែរជាចាត់ទុកគេដូចទន្សាយទៅវិញ គិតទៅថាគួរឲ្យខឹងទេ🤧។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now