part46 នាងនឹងជាអ្នកចាត់ការបន្តដូចកាលដែលសម្លាប់ឪវាទៅ!!

4.6K 374 28
                                    

សំឡេងក្មេងតូចដែលឈរនៅខាងមុខទ្វារបានបន្លឺឡើងបង្អាក់ការសន្ទនារបស់រាងក្រាស់ទាំងពីរឲ្យអ្នកមកចាប់អារម្មណ៍នឹងគេវិញ។ ថេយ៍ញីភ្នែកតិចៗឲ្យអស់ងងុយឈានជើងដើរសំដៅមករកជុងហ្គុកទាំងមិនធ្វើមុខជូហួញមិនដឹងជាកើតអ្វីមកនោះទេ។

"ថេយ៍...មកនេះមក!!អូនកើតអ្វី?ហឹុម មិចបានជាធ្វើមុខពិបាកមើលបែបហ្នឹង?"ជុងហ្គុក ចាប់ទាញកាយថេយ៍ឲ្យអង្គុយលើភ្លៅខ្លួន ហើយក្រសោបចង្កេះតូចមួយក្តាប់យ៉ាងណែនមុននឹងសួរទៅគេ។

*មើលទៅឯង មានបំណងមកកាត់រឿងដែលយើងមប្រុងនិយាយច្បាស់ណាស់ អាល្អិត*យ៉ុនហ្គី គិតក្នុងចិត្ត កែវភ្នែកសម្លឹងមើលទៅថេយ៍ដែលនៅលើភ្លៅជុងហ្គុកឥតព្រិចដោយទឹកមុខរាបស្មើរហាក់ដឹងច្បាស់ពីបំណងក្មេងម្នាក់នេះដែលចូលមកកាត់ខ្លួន។

"ថេយ៍ឃ្លាន ហិក"ថេយ៍ ពេបមាត់ដូចក្មេងលើកដៃម្ខាងអង្អែលពោះខ្លួនតិចៗហើយសសឹកធ្វើជាយំទាំងគ្មានទឹកភ្នែកសូម្បីមួយដំណក់។

"បើឃ្លានមិចមិនចុះទៅក្រោម បងបានឲ្យម៉ែដោះចំអិនអាហារទុកឲ្យអូនហើយតើ"ជុងហ្គុក លើកដៃលេងសក់ក្បាលថេយ៍ពីក្រោយតិចៗព្រមទាំងប្រាប់ទៅគេដោយសម្លេងស្រទន់ នៅចំពោះមុខមិត្តដ៏កម្សត់ដែលអង្គុយជ្រេញនឹងនាយសឹងតែក្អួតឈាមម្តងៗ។(អាណិតប្តីបងមីនណាស់😂)

"ថេយ៍ចង់ញាំុជាមួយជុងវិញ មិញនេះថេយ៍ភ្ញាក់ចុះទៅក្រោមតែមិនបានឃើញជុង ពេលសួរម៉ែដោះក៏ប្រាប់ថាជុងមកទីនេះ ថេយ៍ក៏មកតាមតែម្តងទៅ"ថេយ៍ ក្រវីក្បាលតិចៗបូញមាត់ស្រួចៗដាក់ជុងហ្គុកមើលហើយគួរឲ្យក្នាញ់សម្បើមណាស់។

តុក តុក.....

"អ្នកប្រុស ចាស"ឈូលី បានគោះទ្វាបន្ទប់ធ្វើការរបស់ជុងហ្គុកហើយស្រែកពីខាងក្រៅទ្វាដើម្បីឲ្យឮដល់មនុស្សបីនាក់ក្នុងនោះឲ្យងាកទៅចាប់អារម្មណ៍សម្លេងហៅរបស់នាង ព្រោះនាងមិនហ៑ានបើកទ្វាចូលទៅរំខានដល់ចៅហ្វាយខ្លួនឡើយ។

"ចូលមក"ជុងហ្គុក អនុញ្ញាតិឈូលីក៏បើកទ្វាចូលមកហើយឱនគោរពនាយបន្តិចមុននឹងជុងហ្គុកសួរទៅនាង។

"មានការអ្វីមែនទេ?"ជុងហ្គុក សួរទៅឈូលីវិញទាំងរក្សាទឹកមុខរាបស្មើតាមទម្លាប់របស់នាយ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now