part31 លោកមិនមែនប្តីខ្ញុំទេ

5.8K 401 3
                                    

នៅក្នុងភោជនីយដ្ឋានអន្តរជាតិមួយកន្លែងដែលមានការបម្រើអាហារបែបបរទេស សម្បូរទៅដោយ ពួកអ្នកអភិជន នឹងម្ចាស់ក្រុមហ៑ុនធំៗ ចូលចិត្តមកបរិភោគអាហារនៅទីនេះ ឬនិយាយគ្នាជាមួយដៃគូរជំនួញ ពិភាក្សាការរួមភាគហ៑ុនអ្វីផ្សេងៗជាដើម។

បើយើងក្រឡេកមកមើលក្មេងប្រុសមាឌតូចម្នាក់នៅក្នុងនោះដែរ ពេលនេះគេកំពុងអង្អុយញាំុអាហាយ៉ាងញាប់មាត់ញញឹមឡើងដោយការពេញចិត្ត ព្រោះថាគេចូលចិត្តអាហារបែបបរទេសបែបនេះ។
ទោះខ្លួនមានសញ្ជាតិជាជនជាតិកូរ៉េក៏ពិតមែន តែក្មេងម្នាក់នេះគេទម្លាប់ញាំុអាហារបរទេសជាង ដោយសារតែគេរស់នៅក្រៅប្រទេសតាំងតូចម្លេះ មិនដែលសូវបានញាំុអាហារបែបកូរ៉េទើបមិនទម្លាប់ តែក៏មិនមានន័យថាគេមិនចេះញាំុអាហារកូរ៉េដែរ។

+មួយសន្ទុះក្រោយមក

ការបរិភោគអាហារជាច្រើនត្រូវបានរួចរាល់ជីមីន លើកយកភេសជ្ជៈមកផឹកទើបទាញយកក្រណាត់ជូតមាត់នៅលើតុមកជូតសម្អាតឲ្យរៀបរយ។

"ឆ្ងាញ់ខ្លាំងណាស់"ជីមីន លើកសរសើរពីមុខម្ហូបដែលខ្លួនបានញាំុហើយមិញនេះទាំងញញឹម សម្លឹងមើលទៅចានដាក់អាហារដែលពេលនេះវាមិនមានសល់អាហារសូម្បីបន្តិច គេញាំុគ្មានប្រណីទេព្រោះតែខ្លួនជាមនុស្សល្មោភញាំុស្រាប់ទៅហើយ។

"បងគិតលុយ"ជីមីន លើកដៃជាសញ្ញាស្រែកប្រាប់បុគ្គលិករត់តុនៅក្នុងហាងឲ្យមកគិតលុយថ្លៃអាហារ។

"បាទ"បុគ្គលិក

ក៏បានមកគិតលុយថ្លៃអាហាររួចរាល់ហើយដើរចេញទៅធ្វើការរបស់ខ្លួនបន្តទៀត ទើបជីមីនងើបពីតុអាហារតាមក្រោយ បំណងដើរចេញមកក្រៅវិញ។

រីុង...រីុង ..📲

មកដល់មុខទ្វាហាងស្រាប់តែទូរស័ព្ទជីមីនរោទ៍សម្លេងសារមកបណ្តាលឲ្យរាងតូច ទាញទូរស័ព្ទមកមើលភ្លាមថាជាអ្នកណាដែលផ្ញើរមក ដោយមិនបានមើលផ្លូវខាងមុខទើប......

ឌឹប....

"អាយ!!!!!"ជីមីន ស្រែកឡើងពេលខ្លួនបានដើរបុកនឹងបុរសម្នាក់ប៑ិះផ្ងាក្រោយបម្រុងនឹងដួល តែត្រូវបុរសម្នាក់នោះចាប់ក្រសោបចង្កេះជាប់ទប់ខ្លួនកុំឲ្យគេដួល មុននឹងហាស្តីសួរទៅជីមីនភ្លាមៗ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now