ភាគ73 គេមានឈាមជាត្រកូលចន

5K 497 69
                                    

ពីរថ្ងៃកន្លងផុតទៅ

+ភូមិគ្រឹះចន

"លោកប្តីៗៗៗៗ លោកប្តីជុងហា៎!!!!! ហឹុក"សម្លេងកូនខ្លាតូចល្អិតបានស្រែកញាប់មាត់ជំទាលខ្លាំងៗពេញភូមិគ្រឹះទាំងមូលផ្អើលអស់អ្នកបម្រើរសឹងលួសព្រលឹងស្ទះខ្យល់ទៅហើយ។ រាងតូចម៉ាប់ៗបានឱបកូនឆ្កែចុះពីខាងលើភូមិគ្រឹះមកដើរទៅរកជុងហ្គុកក្នុងបន្ទប់ទទួលភ្ញៀវទាំងពេបមាត់ពេបកដោយក្តីតូចចិត្តតូចថ្លើមពីរឿងអ្វីមួយក៏មិនដឹង។

"ខិខិ ពុទ្ធោ!!!លោកជំទាវប្រពន្ធស្រែកអ្វីក៏ស្រែកខ្លាំងយ៉ាងនេះ? បងនៅទីនេះតើ"ជុងហ្គុក ដាក់កែវកាហ្វេពីដៃចុះលើតុទាំងឈ្លក់តិចៗ ហើយងាកមកឆ្លើយដាក់កំពូលសំណព្វចិត្តថ្លើមរបស់ខ្លួនទាំងបង្អូសសម្លេងកើតក្តីហួសចិត្តជាខ្លាំង។

បើតាមមើលសភាពវិញច្បាស់ណាស់គឺទើបតែភ្ញាក់ពីគេងភ្លាមក៏ស្រែកឡូឡាពេញភូមិគ្រឹះភ្លាម ចុះមកទាំងសក់ក្បាលរញ៉េរញ៉ៃមើលមិនយល់ មានត្រឹមអាវសស្តើងត្រឹមភ្លៅមួយគ្របបិទបាំងកាយ ចំណែកឯដាមទឹកមាត់គេងហ៑ាកាលពីយប់ក៏មិនទាន់ទាំងលុបលាងឲ្យស្រួលបួលផង បែរជាងើបមករករឿងនាយទៅវិញ។ ចំជាក្មេងពិតមែន!ជិតក្លាយជា Appaគេទៅហើយតែមើលចរិតចុះ។

"ហឹុស!!!ប្តីភ្ញាក់យូរហើយ ហេតុអ្វីមិនងូតទឹកឲ្យអូន?"ថេយ៍ ដាក់ខ្លួនអង្គុយច្រកគៀវលើរាងក្រាសអុកគូទមួយទំហឹងព្រមទាំងនិយាយញ៉ែតៗបង្ហាញកាយវិការងក់ងរទឹកមុខឡើងក្រញ៉ូវ លើកម្រាមដៃក្តិតដើមទ្រូងរបស់បុរសមាឌធំមិនឈប់។
(បើពាក្យលោកប្តីនេះវិញថេយ៍ហៅជុងហ្គុកតាំងពីពីរថ្ងៃមុនមកម្លេះព្រោះជុងហ្គុកជាអ្នកបង្រៀនឲ្យហៅបែបនេះ)

"មកពីបងឃើញអូនគេងលក់ស្រួលពេកទើបមិនចង់រំខាន សឺត" ជុងហ្គុក លើកដៃមាំទាំងពីរក្រសោបចង្កេះថេយ៍ជាប់ ឆ្មក់ថើបថ្ពាល់ក្រពុំមួយខ្សឺតទាំងពោលពាក្យយ៉ាងផ្អែមល្ហែម។.

ជាធម្មតារាល់ព្រឹកជុងហ្គុកតែងតែដាស់ថេយ៍ជានិច្ច បើទោះជាក្មេងម្នាក់នេះដេកជំទិតគូទមិនព្រមងើបយ៉ាងណាក៏ដោយក៏នាយចាប់បីចូលងូតទឹកដុះខ្លួនស្លៀកពាក់ឲ្យទាំងគេងដែរ។ តែព្រឹកមិញនេះខុសពីរាល់ដង ដោយគិតថាថេយ៍ប្រហែលជាល្វើយរឿងកាលពីម្សិលមិញទល់យប់ ណាមួយនាយមានរឿងការងារសំខាន់ត្រូវនិយាយជាមួយគ្រីតផងនោះទើបចុះមកក្រោមមិនបានដាស់ទុកឲ្យគេគេងមួយព្រឹកពេញ។ តែអ្នកណាទៅដឹងថាក្មេងម្នាក់នេះងើបពីគេងភ្លាមក៏រករឿងផ្អើលភូមិគ្រឹះបែបនេះ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now