part29 រាត្រីសួស្តីbabyរបស់បង

5.7K 409 10
                                    

ក្រលេកមកមើលក្មេងតូចនៅក្នុងភូមិគ្រឹះឯណេះវិញពេលនេះគេកំពុងតែអង្គុយលើសាឡិងក្នុងបន្ទប់ទទួលភ្ញៀវញាំុនំយ៉ាងឆ្ងាញ់ជាមួយកូនឆ្កែគីគីរបស់ខ្លួនជាច្រើនមកហើយ។ថេយ៍អង្គុយនិយាយជាមួយកូនឆ្កែសំណព្វនិយាយលេងជាមួយគេ តែសួរថាគីគីចេះនិយាយតបវិញទេ គឺអត់ទេ ក្មេងតូចនិយាយតែឯងអឺអើរតែឯង សើចតែឯងញុកនំពេញៗមាត់ឡើងប៉ោងថ្ពាល់ទៅហើយ សូម្បីតែពេលនេះចឹង។

"គីគីហា៎ ប៉ាៗគិតថាដូរឈ្មោះឲ្យឯងពិរោះជាងនេះតើល្អទេ គីគីជួយរកនឹកប៉ាៗតិចមើលតើប៉ាៗគួរដាក់ឈ្មោះឯងបែបមិច?ហឹុម"ថេយ៍ លើកកូនឆ្កែសំណព្វមកដាក់លើភ្លៅអង្អែលរោមវាតិចៗទើបសួរទៅវាទាំងគួរឲ្យក្នាញ់។

"អា៎!!!នឹកឃើញហើយ ដាក់ថា.......អូយនឹកមិនឃើញទេ គីគីហា៎ មិចមិននិយាយអ្វីមួយម៉ាត់ចឹងប៉ាៗឥ្យឯងជួយរកនឹកណា៎"ថេយ៍ លើកដៃអេះក្បាលធ្វើមុខជូហួញ ពេលដែលរកនឹកឈ្មោះថ្មីដាក់ឲ្យកូនសំណព្វមិនឃើញ រួចមកគេក៏ឈ្ងោកមុខមកស្តីឲ្យកូនឆ្កែដែលមិនដឹងអ្វីកំពុងងើបមុខលិតថ្ពាល់គេតិចៗឆ្លេឆ្លាត្រដុសរោមលើភ្លៅខ្លួននោះទៅវិញ។

"តែមិនអីទេ ចាំជុងមកឲ្យជួយរកនឹកដាក់ឲ្យក៏បានណា...ជុប...ជុប"ថេយ៍ និយាយហើយក៏លើកកូនឆ្កែមកថើបមាត់គេពីរខ្សឺតជាប់គ្នាហាក់គ្មានខ្ពើមសូម្បីបន្តិច។

"អ្នកប្រុសតូចដល់ម៉ោងញាំុអាហារហើយណា ឆាប់ទៅសម្អាតខ្លួនសិនទៅ ចាំចុះមកញាំុណា"ម៉ែដោះ ចេញមកពីផ្ទះបាយ ស្រែកប្រាប់ក្មេងតូចដែលអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវនោះ។

"បាទ ម៉ែដោះ"ថេយ៍ ឆ្លើយនឹងម៉ែដោះហើិយក៏លើកកូនឆ្កែបីឡើង។

"តោះទៅងូតទឹកជាមួយប៉ាៗណា ចាំប៉ាៗងូតទឹកឲ្យរួចចាំយើងមកញាំុអាហារវិញណ៎ហិហិ...."ថេយ៍ និយាយជាមួយកូនឆ្កែទាំងលើកអង្រួនក្រវីវាតិចៗហើយសើចកក្អឹកធ្វើមុខខ្ជីខ្ជូតដាក់វា ទើបដើរឡើងទៅខាងកើដើម្បីងូតទឹកជាមួយគ្នា។

+មួយសន្ទុះក្រោយមក

បន្ទាប់ពីងូតទឹកឲ្យខ្លួនឯងនឹងកូនឆ្កែរួចរាល់ ថេយ៍បានបីកូនឆ្កែសំណព្វចុះមកក្រោមវិញរត់ផងលោតផងហាក់សប្បាយចិត្តយ៉ាងខ្លាំង។មូលហេតុមកពីគេចាំសន្យារបស់ជុងហ្គុកចំពោះខ្លួននោះអី...

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now