part78 សង្រ្គាមរបបប៉ាកូន

5.2K 404 20
                                    

ង៉ា!!ង៉ា

សម្លេងក្មេងពីរនាក់បានយំបន្លឺឡើងកងរំពងពេញបន្ទប់ពេទ្យខណៈដែលអ្នកមាននាមជាឪពុកកំពុងតែព្យាយាមលើកបីរលាក់កូនម្នាក់ក្នុងដៃ ហើយលេងជាកូនមួយម្នាក់ទៀតដែលគេងក្នុងអង្រឹងលួងលោមគេឲ្យឈប់យំប៉ុន្តែចំណាយពេលយូរទៅហើយកូនៗរបស់នាយនៅតែមិនព្រមឈប់រករឿងសោះ។

"អូៗ ឈប់យំទៅណាកូនសម្លាញ់ប្រយ័ត្នប៉ាវាយគូទហើមទាំងពីរនាក់ កុំធ្វើបាបប៉ាពេក"ជុងហ្គុក កាន់ទឹកដោះគោបញ្ចុកកូនបណ្តើរនិយាយសម្តីរៀបរាប់បណ្តើរសឹងបែកពពុះមាត់ដើម្បីឲ្យពួកគេព្រមបៅ។

ង៉ា!!ង៉ា

ជាច្រើនលើកច្រើនសារក្មេងទាំងពីរនៅតែស្រែកយំដដែលថែមទាំងមិនព្រមបៅទឹកដោះគោដែលរាងក្រាសបញ្ចុកសោះធ្វើឲ្យជុងហ្គុកល្វីងមុខស្ទើរតែពេបមាត់យំតាមពួកគេម្តងៗទៅហើយ។

"ប៑េប៑ីហា៎ មើលចុះអាប៉ារបស់ពួកកូនកំពុងគេងប្រយ័ត្នអាប៉ាភ្ញាក់មិនល្អទេ"ជុងហ្គុក ព្យាយាមសឹងគ្រប់វិធីមិនដឹងធ្វើបែបណាទៀតក៏លើកយករាងតូចមកប្រាប់គេម្តងទោះដឹងថាក្មេងៗទើបតែកើតមិនទាន់ចេះស្តាប់ក៏ដោយ។

"..........."ចម្លែកខ្លាំងណាស់គ្រាន់តែលើកថេយ៍មកជាលេសក្មេងទាំងពីរស្រាប់តែស្តាប់សម្តីនាយស្ងាត់បាត់យំពិតមែនទាំងមាត់ពេបរលីងរលោងនៅឡើយធ្វើឲ្យជុងហ្គុកគ្រឺតខ្នាញ់មិនស្ទើរហើយក៏ធូរចិត្តមកផងដូចគ្នា។

"នេះស្រឡាញ់អាប៉ារបស់ពួកកូនខ្លាំងដល់ម្លឹងហឹម? បានព្រមឈប់រករឿងប៉ា"ជុងហ្គុក និយាយតែឯងសួរទៅកូនៗដែលព្រមបៅទឹកដោះគោឮតែជីបជុបនោះទាំងខាំបបូរមាត់តិចៗ ចង់តែចាប់ក្រញិចលោកកូនទាំងពីរនេះលេងឲ្យណាណីទេ មើលចុះកើតមកមិនទាន់បានប៉ុន្មានម៉ោងផងក៏រករឿងនាយឲ្យលួងស្ទើរអស់ខ្សល់ពីខ្លួនទៅហើយ ចុះទម្រាំថ្ងៃបន្ទាប់ៗទៀតមិនដឹងក្បាលខូចខ្លាំងប៉ុណ្ណាទៅ។

"អឹម...."ភ្លាមៗនោះរាងកាយតូចដែលសន្លប់លើគ្រែអស់ជាច្រើនម៉ោងបានកម្រើកឡើងត្របកភ្នែកតូចបើកយឺតៗដឹងខ្លួនវិញទាំងដៃបន្តោងខ្សែសឺុរ៉ូមជាប់។

"ជុង!!"ថេយ៍ ហៅឈ្មោះជុងហ្គុកស្រាលៗឲ្យនាយងាកមកចាប់អារម្មណ៍នឹងខ្លួនទាំងមិនសូវមានកម្លាំងនៅឡើយទេ។

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now