part84 គេទៅរៀងរហូតហើយ

2.9K 281 96
                                    


ក្រោយពីសង្ងំយំក្នុងបន្ទប់ទឹកអស់ជាច្រើនម៉ោងស្ទើរខ្ចោះខ្លួន ជុងហ្គុក ក៏លុបមុខដើម្បីចេញមកមើលកូនវិញទាំងសភាពហើមភ្នែកខ្លាំងដល់ថ្នាក់ក្រហមឈឺក្រហាយ។

+ក្រាក!!!

"ហ៑ា!?..."ជុងហ្គុក បើទ្វាចេញមកក៏ភ្ញាក់ផ្អើលជាមួយវត្តមានរបស់ណាមជូនកំពុងឈរក្នុងបន្ទប់ព្យាបាលរបស់ខ្លួនមិនដឹងតាំងពីពេលណា។

"មែនហើយគឺជាយើង យប់ជ្រៅហើយនៅមិនទាន់ដេកទៀតអ្ហេស?"ណាមជូន

"ខ្ញុំមិនងងុយទើបចូលទៅលុបមុខក្នុងបន្ទប់ទឹក" ជុងហ្គុក ឆ្លើយទាំងមិនមើលមុខបុរសអាយុច្រើនជាងនិងដើរហួសទៅរកគ្រែដែលមានកូនៗកំពុងគេងនោះ។

"ចូលទៅលុបមុខឬចូលទៅសង្ងំស្រែកយំសម្រក់ទឹកភ្នែកដលល់ថ្នាក់ហើមភ្នែក?"ណាមជូន ស្មានថានាយមិនដឹងឬ? ជុងហ្គុក យំរៀបរាប់ឈឺចាប់បែបណាក៏នាយស្តាប់បានទាំងអស់គ្មានចន្លោះសូម្បីមួយពាក្យ។

"ហ៑ាបានស្តាប់ឮគ្រប់យ៉ាងមែនទេ?"ជុងហ្គុក

"អឹម...កុំទាន់គិតច្រើនអី ពីមុនមកឯងមិនមែនជាមនុស្សទន់ខ្សោយបែបនេះទេ ជុងហ្គុក"ណាមជូន ងកក្បាលក្រហឹមដើមកទើបដើរចូលទៅទះស្មា ជុងហ្គុក ដើម្បីផ្តល់ក្តីសង្ឃឹមលើកទឹកចិត្ត។ ថេយ៉ុង ក៏ជាក្មួយរបស់នាយយ៉ាងណាក៏បារម្ភខ្លាំងដូចគ្នា។

"ហឹុស...ប៉ុន្តែមើលសភាពខ្ញុំពេលនេះចុះ...មិនស្មើរនឹងកូនឆ្កែធ្លាក់ទឹកផង"ជុងហ្គុក សើចដើមករបៀបចម្អកឲ្យខ្លួនឯងរលីងរលោងទឹកភ្នែកបម្រុងស្រក់មកម្តងទៀតប៉ុន្តែត្រូវនាយជូតចេញវិញយ៉ាងរហ័ស។ មិនមែននាយមិនចង់ឲ្យខ្លួនឯងរឹងមាំទេ ប៉ុន្តែពេលនឹកឃើញទិដ្ឋភាពពេលបាត់បង់ ថេយ៉ុង បែបណាធ្វើឲ្យនាយចង់យំស្រែកចេញមកគ្រប់ពេល។

"ថេយ៉ុង ប្រាកដជាមិនអីឡើយ"ណាមជូន

"ពាក្យនេះខ្ញុំបានឮពីមាត់គ្រប់គ្នាពេញមួយថ្ងៃទៅហើយ វាគ្រាន់តែជាពាក្យបោកប្រាស់សម្រាប់ខ្ញុំប៉ុណ្ណោះ ពេលនេះ ថេយ៉ុង រសាត់ដល់ណាក៏ខ្ញុំមិនបានដឹង តើចង់ឲ្យខ្ញុំនឹងកូនៗរស់បែបណា? ជុងជេយ៍ ជុងជូយ៍ ពួកគេយំរកអាប៉ារបស់គេមិនឈប់រហូតដល់គេងលក់ ខ្ញុំពិបាកនឹងរកពាក្យដោះសារប្រាប់កូនខ្លាំងណាស់ អ្ហឹកៗ..."ជុងហ្គុក តើអត់ធ្មត់បែបណាទៀតត្រឹមបាត់បង់រាងតូចម្នាក់ធ្វើឲ្យប៉ាកូនពួកគេទាំងបីមានសភាពវេទនាបែបនេះទៅហើយ ចុះបើសិនបាត់បង់ ថេហ្យុង ពេញមួយជីវិតនោះ?

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now