part6 ថេចង់ជួបជុង

7.6K 522 5
                                    

+ភូមិគ្រឹះJeon

+ម៉ោង៧យប់

រាងតូចភ្ញាក់ឡើងទាំងសក់ក្បាលសំពោងញីភ្នែក ងាករកមនុស្សដែលខ្លួនបានគេងកើយភ្លៅកាលពីល្ងាចមិញពេញបន្ទប់តែមិនឃើញ ជាហេតុធ្វើឲ្យក្មេងតូចពេបមាត់ ពេបករឡើងមកភ្លាមៗ។

"អ្ហឹកៗ.....Jungបាត់ទៅណាហើយ"tae ដក់ជើងចុះពីពូកបើកទ្វាបន្ទប់ ចុះមកខាងក្រោមភូមិគ្រឹះដោយដំណើរកូនក្មេង ញីភ្នែកពេបមាត់យំអំបែបអំបបមិនឈប់។ចុះមកដល់ក្រោមក្មេងតូចក៏បានជួបម៉ែដោះនឹងchulyកំពុងរៀបចំអាហារដាក់លើតុ។

"អូស អ្នកប្រុសតូចចុះមកហើយហេស?"chuly

អ្ហឹកៗ.....

"ម៉េចបានជាអ្នកប្រុសតូចយំបែបនេះ?មានរឿងអីមែនទេអ្នកប្រុសតូច"ម៉ែដោះ សួរទាំងក្តីបារម្មណ៍

"អ្ហឹក ម៉េចមិនឃើញJungចឹងម៉ែដោះ"tae [ហៅគាត់បែបនេះព្រោះលឺបងគុកហៅកាលពីថ្ងៃ😘]

"គឺ អ្នកប្រុសធំមានការចេញទៅខាងក្រៅបាត់ហើយ គាត់បានផ្តាំថាឲ្យអ្នកប្រុសតូចញាំុអាហារមុន មិចបាច់ចាំគាត់ទេ"ម៉ែដោះ និយាយប្រាប់ក្មេងតូច លួងលោមឲ្យបាត់យំ នេះស្មានតែយំរឿងអីតាមពិតចឹងសោះ។

"អ្ហឹក....ថេចាំញាំុជាមួយជុង"tae ក្រវីក្បាលប្រកែក

"ពេលនេះអ្នកប្រុសធំមិនទាន់មកទេ ប្រហែលជាយប់ជ្រៅទើបមកវិញ អ្នកប្រុសតូចញាំុមុនទៅណា ខ្ញុំបានរៀបចំរួចហើយ"ម៉ែដោះ

"អ្ហឹកៗ...អត់ទេថេចង់ជួបជុង ...ហា!!!😭"ព្រះអើយនេះមិនត្រឹមតែមិនបាត់យំទេក្មេងម្នាក់នេះថែមទាំងពេបមាត់ស្រែកយំខ្លាំងៗ ក្រវីក្បាលតតាត់អុកគូទអង្គុយលើការ៉ូទធាក់ជើងដូចកូនង៉ាថែមទៀតផង។

"អ្នក ...អ្នកប្រុសតូចកុំយំអីណា ងើបមកវិញមក ធ្វើយ៉ាងមិចទៅនាងchu"ម៉ែដោះ ចាប់ផ្តើមភ័យ ចូលទៅបំណងចង់លើកគេឡើង តែក្មេងក្បាលរឹងនេះនៅតែក្រាញននាល ស្រែកយំធធាក់ជើងលើសដើមមិនព្រមងើបឡើយ។គាត់ក៏ងាកទៅសួរ chuly ដែលឈរអេះក្បាលងីងើរមិនដឹងធ្វើយ៉ាងមិចទេពេលនេះ។

"ខ្ញុំថាខលទៅប្រាប់អ្នកប្រុសធំតើល្អទេម៉ែដោះ?" chuly

"មែនហើយ ឆាប់ខលប្រាប់អ្នកប្រុសធំឲ្យលឿនទៅ"ម៉ែដោះ

អាថ៌កំបាំងភរិយាម៉ាហ្វៀ [ Completed ✓]Where stories live. Discover now