Episode 1

12.1K 273 9
                                    

នៅក្នុងកម្មវិធីសម្ភោធសណ្ឋាគារ លំដាប់ផ្កាយមួយកន្លែង ដែលមានភ្ញៀវជាច្រើនកុះករមក
ចូលរួម សុទ្ធសឹងតែជាអ្នកជំនួញធំៗលំដាប់ប្រទេស។ ក្នុងចំណោមអ្នកជំនួញទាំងអស់ យើងឃើញកំលោះសង្ហា សក់ពណ៌ខ្មៅ កែវភ្នែកពណ៌ត្នោត តាមដោយ ខោអាវគ្រ័រហ្សេពណ៌ខ្មៅមួយឈុត នៅលើដងខ្លួនដ៏មាំមួនរបស់អ្នកកំលោះ មើលទៅទាក់ទាញស្រីៗ នៅក្នុងកម្មវិធីមួយនេះមិនស្ទើរទេ ភ្ជាប់ជាមួយនឹងទឹកមុខមាំគ្មានជាតិរបស់គេ កាន់តែធ្វើឲ្យនាយកំលោះ មានភាពលេចធ្លោ ថែមមួយកម្រិត
ទៀត។ Jeon Jungkook គឺជាអ្នកដែលជោគជ័យក្នុងវិស័យជំនួញ ទាំងវ័យក្មេង ព្រោះតែការងារដ៏ ម៉ត់ចត់របស់រាងក្រាស់ ធ្វើឲ្យអ្នកជំនួញធំៗជាច្រើន
ប្រទេស ចង់ចូលរួមសហការ ជាមួយនឹងប្រុសកំលោះ ជនជាតិកូរ៉េកាត់អាល្លឺម៉ង់ រូបសង្ហាមួយនេះ។ ជុងគុក ដើរមករាក់ទាក់ភ្ញៀវជាច្រើន ដែលជាដៃគូជំនួញរបស់គេ ។
"អ្នកប្រុស! ពេលនេះ កូនចៅរបស់ពួកយើងត្រូវបាន គេលបឆ្មក់នៅតាមផ្លូវ ក្នុងអំឡុងពេលធ្វើដំណើរមកទីនេះ ខ្ញុំគិតថាពេលនេះ ពួកគេកំពុងតែមានគ្រោះថ្នាក់" Din ដែលជាដៃស្តាំរបស់អ្នកកំលោះ បានចូលមកខ្សឹបប្រាប់ ជុងគុក តាមអ្វីដែលអ្នកខាងនោះ រាយការណ៍មក ។ រាងក្រាស់ស្តាប់លឺ នូវអ្វីដែលកូនចៅនិយាយហើយ ដៃមាំច្របាច់កែវស្រា ដែលកាន់នៅនឹងដៃស្ទើរ តែបែកប្រេះជាពីរទៅហើយ។ នាយស្អប់បំផុតមនុស្សដែល ចូលចិត្តលបឆ្មក់ អ្នកដទៃពីក្រោយខ្នងបែបនេះ។ ទោះបីជាអ្នកកំលោះ គឺជាអ្នកជំនួញក៏ពិតមែន តែវាមិនប្រាកដឡើយ ដែល ជុងគុក គ្មានសត្រូវនោះ។ រាងក្រាស់មានសត្រូវគ្រប់ទិសទី គ្រាន់តែថាសត្រូវទាំងនោះមិនសូវជាហ៊ាន នឹងរូបគេប៉ុន្មាននោះទេ មានតែ ឈយ ដេយ៉ុន ម្នាក់ប៉ុណ្ណោះដែលហ៊ានជាមួយនឹង ជុងគុក ព្រោះពួកគេជាសត្រូវនឹងគ្នា តាំងពីអ្នកកំលោះជោគជ័យផ្នែកជំនួញ លើកដំបូងមកម៉្លេះ។
"បញ្ជាឲ្យមនុស្សរបស់យើងទៅកន្លែងនោះ 50 នាក់ទៀត! សម្លាប់ពួកវាចោលទាំងអស់ ហាមទុកសូម្បីតែមួយនាក់!" សម្លេងដាច់ខាតនឹងជាក់លាក់បំផុត បន្លឺឡើងចេញពីបបូរមាត់ក្រាស់ ។ 5 ឆ្នាំមកនេះ Jungkook ប្រៀបដូចជាមនុស្សថ្មីម្នាក់ទៀតចឹង តាំងពី ម៉ូរ៉ា ចាកចេញពីគេមកទល់ពេលនេះ អ្នកកំលោះមានតែភាព គំគួននៅក្នុងចិត្តប៉ុណ្ណោះ ហើយរាងក្រាស់បានតាំងចិត្តថានឹងរក មនុស្សស្រីម្នាក់នោះឲ្យឃើញមិនថាយូរប៉ុណ្ណារនោះទេ ។ រកឃើញនាង
ពេលណា នាយមិនបន្ធូរដៃឲ្យស្រីតូចម្នាក់នោះឡើយ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now