Episode 23

2.8K 138 0
                                    

Rozeth : Eunwoo! មកនៅទីនេះធ្វើអ្វីចៅ?

Rozeth ដើរចូលមករក Eunwoo ទាំងងឿងឆ្ងល់ ស្ត្រីចំណាស់ដើររកចៅប្រុសរបស់ខ្លួនពេញភូមិគ្រឹះទៅហើយនៅតែរកមិនឃើញ។ ពេលនេះគាត់បែរជាឃើញចៅប្រុសរបស់គាត់មកនៅជាន់ក្រោមដីទៅវិញ

Eunwoo : លោកយាយ....ម៉ាក់ៗ...ហឹកៗ

ក្មេងតូចគិតតែពីយំធ្វើឲ្យ Rozeth ងឿងឆ្ងល់កាន់តែខ្លាំង ពេលនិយាយដល់ម៉ាក់របស់គេ ស្ត្រីចំណាស់នឹកឃើញថាគាត់មិនទាន់បានជួបនឹង Mora នៅឡើយទេហើយក្នុងអំឡុងពេលដែលគាត់ដើររក Eunwoo ពេញភូមិគ្រឹះគឺគាត់មិនបានឃើញវត្តមានរបស់ Mora ឡើយ។

Rozeth: ម៉ាក់ៗ កើតអីចៅ?

Rozeth ចូលទៅក្បែរចៅប្រុស រួចហើយក៏លួងលោមក្មេងតូចកុំឲ្យយំ។

Eunwoo : ម៉ាក់ៗ នៅក្នុងបន្ទប់នេះ....

ដៃតូចចង្អុរទៅបន្ទប់ដែលខ្លួនកំពុងតែឈរនៅពីមុខ Rozeth សម្លឹងមើលបន្ទប់នោះហើយ គាត់តក់ស្លុតមិនស្ទើរ ព្រោះគាត់ដឹងថាបន្ទប់នេះជាបន្ទប់អ្វី។

Rozeth : ស្លាប់ហើយ!!!! នេះបន្ទប់ជាប់សោរហើយ

Rozeth ស្លន់ស្លោជាខ្លាំង ព្រោះអារម្មណ៍
របស់គាត់ពេលនេះគឺបារម្ភពីអ្នកខាងក្នុងខ្លាំងណាស់ មិនដឹងជាពេលនេះនាងយ៉ាងមិចទៅហើយនោះទេ។

Din : មានរឿងអ្វីនឹងលោកស្រី?

Din ស្រាប់តែប្រាកដខ្លួនឡើងមក ពេលឃើញវត្តមានរបស់អ្នកកំលោះ Rozeth ស្រាប់តែអរភើតព្រោះនាងគិតថា Din អាចដោះសោរមួយនេះចេញបាន។

Rozeth : Din! ឯងឆាប់រកអ្វីយកមកគាស់សោរមក ពេលនេះ Mora នៅខាងក្នុងបន្ទប់នឹង ខ្ញុំខ្លាចនាងមានគ្រោះថ្នាក់ ឲ្យលឿនឡើង!

Din : បាទៗ

ឆ្លើយចប់អង្គរក្សសង្ហាររត់ទៅរករបស់មកគាស់សោរបន្ទប់នោះដោយ Jungkook មិនបានដឹងឡើយថា Rozeth នឹង Din ព្យាយាមយក Mora ចេញព្រោះពេលនេះអ្នកកំលោះមិនបាននៅក្នុងភូមិគ្រឹះឡើយ។

> ក្រិក! <

Din យកអីមកគាស់សោរបានសម្រេច ដៃមាំប្រញាប់ប្រញាល់បើកទ្វារចូលទៅមើលអ្នកខាងក្នុង។ គ្រាន់តែទ្វារចំហរភ្លាម ចំហាយត្រជាក់ភាយចេញមកប៉ះសាច់របស់ Din ធ្វើឲ្យគេមានអារម្មណ៍ថារងារភ្លាម។ ពេលគិតដល់រឿងនេះក្រសែភ្នែកទន់ រហ័សរេរកមើលរាងកាយតូចរបស់ Mora ។ រាងស្តើកំពុងតែសន្លប់ស្តូកស្តឹងនៅលើឥដ្ឋ បបូរមាត់ឡើងស្លេក ផ្ទៃមុខក៏ស្លេកដូចគ្នា មើលទៅគួរឲ្យអាណិតណាស់។

ស្អប់បង្កប់ស្នេហ៍Tempat cerita menjadi hidup. Temukan sekarang