Episode 9

3.1K 129 3
                                    

« ម៉ែដោះ... »ប្រុសសង្ហារហ័សរត់ទៅរក Rozeth ភ្លាមៗដោយមិនស្ទាក់ស្ទើរចំណែកឯស្រ្តីចំណាស់រហ៏សងក់ក្បាលដាក់ Din ជាសញ្ញាបញ្ជាក់ឲ្យអ្នកកំលោះគ្រា Mora ទៅខាងលើឲ្យនាងសម្រាក។

« ពួកនាងឡើងទៅជូតខ្លួនឲ្យ Mora នឹងមើលថែនាងឲ្យបានល្អ បន្តិចទៀតខ្ញុំឡើងទៅ »គាត់បានចេញបញ្ជាដាក់ស្រីៗពីរបីនាក់ដែលឈរក្បែរនោះទើបពួកនាងរហ័សឱនគំនាប់បន្តិចមុននឹងធ្វើតាមបញ្ជារបស់ Rozeth ។

« ខ្ញុំស្មានមិនដល់សោះថាអ្នកប្រុសចិត្តខ្មៅដល់ថ្នាក់នេះសូម្បីតែក្មេងស្រីស្លូតត្រង់ម្នាក់ក៏អ្នកប្រុសមិនលើកលែងដែរ »Rozeth និយាយដាក់ក្មួយប្រុសជាមួយនឹងភាពអស់សង្ឃឹមព្រោះតាំងពីដើមមក Jungkook ចេះស្តាប់បង្គាប់នឹងយោគយល់ដល់គ្រប់គ្នាណាស់តែមើលពេលនេះចុះ ទង្វើរបស់រាងក្រាស់ធ្វើដាក់ Mora គឺមិនអាចលើកលែងឲ្យបាននោះទេ។

« អ្នកមីង...គឺខ្ញុំ... »រាងក្រាស់ប្តូរសព្វនាមពីម៉ែដោះមកជាមីងវិញព្រោះឲ្យតែពេល Rozeth ខឹងគឺគេតែងតែហៅបែបនេះដើម្បីបញ្ជាក់ថារូបគេគោរពនាងប៉ុណ្ណា។

« កុំមកធ្វើរិតបែបនេះដាក់ខ្ញុំ! »

« ហីយ៉ា...អ្នកមីងមិនទាន់ស្គាល់ចរិតស្រីម្នាក់នឹងច្បាស់នោះទេ ពេលអ្នកមីងដឹងច្បាស់ខ្ញុំជឿថាអ្នកមីងស្អប់នាងដូចជាខ្ញុំដែរហើយ »

« រឿងអីដែលខ្ញុំមិនស្គាល់ចរិតរបស់ Mora? ខ្ញុំក៏ជាអ្នកមើលថែនាងតាំងពីនៅតូចៗដែរ »

« តែស្រីម្នាក់នឹង... »បបូរមាត់ក្រាស់និយាយមិនទាន់ចប់ផងក៏ត្រូវស្រ្តីចំណាស់លើកដៃហាមបាត់ទៅហើយ

« បើនៅតែនិយាយអាក្រក់ពី Mora ទៀត ខ្ញុំថាកុំនិយាយអីល្អជាង »ថាចប់ស្ត្រីចំណាស់បានដើរបង្ហួសប្រុសសង្ហាឡើងទៅលើបាត់ដើម្បីទៅមើលរាងស្តើង។

> ក្រិក! <

ស្ត្រីចំណាស់បើកទ្វាបន្ទប់ថ្នមៗព្រោះមិនចង់រំខានដល់អ្នកដែលកំពុងតែគេងលង់លក់នៅលើគ្រែបន្ទាប់ពីត្រូវបានស្រីៗពីរបីនាក់មកជូតខ្លួនឲ្យនាងរួចរាល់។ Rozeth
ដើរមកចាប់ប្រអប់ដៃរបស់នាងតូចថ្នមៗជាមួយនឹងទឹកមុខមិនសូវល្អ

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now