Episode 43

3.2K 147 6
                                    

« Mora ! » សម្លេងស្រែករបស់ Jungkook ស្ទើរតែបែកសំលេង ប្រុសសង្ហាររហ័សរត់តម្រង់ទៅរកទឹកសមុទ្រ គេមុជចូលក្នុងទឹកដើម្បីស្វែងរករាងកាយរបស់នាងតូច។ ប្រហែល 3 នាទីក្រោយ Jungkook បានបីរាងកាយទទឹកជោគរបស់ Mora ឡើងមកលើគោក មុននឹងឱនទៅផ្លុំខ្យល់ដង្ហើមឲ្យនាង។ ជាច្រើនលើកជាច្រើនសារ Jungkook ព្យាយាមអស់ពីលិទ្ធភាពហើយតែ Mora នៅមិនទាន់មិនទាន់ដឹងខ្លួនទៀត។ រាងក្រាស់មិនបានចុះចាញ់ឡើយ គេយកដៃសង្កត់ទ្រូងរបស់នាងដើម្បីធ្វើដង្ហើមចេញចូល ព្រមទាំងផ្លុំខ្យល់ឲ្យនាងបន្ថែមទៀត
« ខិ ! ខិ ! » សម្លេងក្អករបស់នាងតូចធ្វើឲ្យអ្នកកំលោះអរភើត បេះដូងចាប់ផ្តើមរីកមាឌព្រោះតែសប្បាយចិត្ត។ Jungkook រហ័សទាញនាងមកឱបជាប់នឹងដើមទ្រូងដ៏ហាប់ណែនរបស់គេ មុននឹងពោលពាក្យមួយឃ្លា ដែលធ្វើឲ្យបេះដូងអ្នកដែលស្តាប់លឺហើយអត់មិនបាននឹងសប្បាយចិត្ត
« ថ្ងៃក្រោយពេលខ្ញុំប្រាប់ត្រូវស្តាប់ផងណា ដឹងទេថាខ្ញុំបារម្ភពីនាងប៉ុណ្ណា ? »
« ខ្ញុំសុំទោស... » ស្រីតូចពោលឡើង ជាមួយនឹងសម្លេងដឹងខុស។ រាងក្រាស់ទាញមុខរបស់ Mora ឲ្យប្រឈមនឹងរូបគេ រួចហើយ Jungkook ឱនសន្សឹមៗទៅរកបបូរមាត់ស្តើងរបស់នាង មុននឹងផ្តិតស្នាមថើមដែលពោរពេញទៅដោយក្តីស្រឡាញ់ឲ្យទៅ Mora ។
« ម៉ោះ ! ខ្ញុំនាំនាងទៅប្តូរខោអាវ ! » អ្នកកំលោះគ្រានាងតូចចូលក្នុងផ្ទះវិញ ដោយមានកន្សែងរុំជុំវិញខ្លួនរបស់ Mora ផងដែរ។
———————

« Mora ! រួចរាល់ឬនៅ ? » សម្លេងរបស់ Jungkook ស្រែកហៅអ្នកខាងលើ ទាំងដៃរបស់គេកំពុងតែមើលនាឡិកា
« រួចហើយៗ » នាងតូចនិយាយបណ្តើរ ស្រវេស្រវាចុះមកពីលើបណ្តើរ។
«ឆាប់ឡើង ! » អ្នកកំលោះកាន់ដៃនាងតូចតម្រង់ទៅរកទូករបស់គេ។ ថ្ងៃនេះ Jungkook នឹង Mora បានចាកចេញពីផ្ទះលំហែរបស់ពួកគេ ដោយត្រលប់ទៅកាន់ទីក្រុងវិញ។ អស់រយៈពេលជាង 1 ម៉ោង Jungkook នឹង Mora បានមកដល់ដីគោកវិញ។ រាងក្រាស់នាំនាងតូចទៅរកឡានរបស់គេ រួចហើយក៏បើកចេញទៅកាន់ទីក្រុង Seoul ។
« ខ្ញុំនាំនាងទៅកន្លែងមួយ ! » សម្តីរបស់ Jungkook ធ្វើឲ្យអ្នកដែលស្លុងអារម្មណ៍តាមដងផ្លូវរហ័សបែរមករកគេភ្លាម។
« ទៅណា ? »
« ទៅដល់ដឹងហើយ ! » និយាយចប់ពួកគេក៏ស្ងាត់រាងខ្លួន Jungkook បើកឡានរហូតទាល់តែទៅដល់សួនមួយ ដែលមានដាំផ្កាចម្រុះពណ៌ មើលទៅស្រស់ស្អាតណាស់។ Mora បើកភ្នែកធំៗ មាត់ចំហរ ព្រោះតែកំពុងស្លុងអារម្មណ៍ជាមួយនឹងទេសភាពដ៏កម្រមួយនេះ។ នាងតូចបើកទ្វារចុះទៅមើលផ្កាទាំងនោះជាមួយនឹងអារម្មណ៍សប្បាយរីករាយ
« អរគុណណាស់ Jungkook ! » ស្រីតូចបែរមកញញឹមស្រស់ដាក់អ្នកកំលោះ ទើប Jungkook រហ័សតបទៅកាន់នាងវិញ
« ជំនួសដោយពាក្យអរគុណ ! » ដៃមាំចង្អុរត្រង់ថ្ពាល់របស់គេ មុននឹងវាយចិញ្ចើមដាក់ Mora យ៉ាងច្រឡើម។
« ក៏បាន ! ជុប ! » នាងតូចជំទើតជើង ថើបថ្ពាល់របស់ Jungkook មួយខ្សឺត រួចហើយក៏បែរមកមើលផ្កាវិញ។
« មានអីចង់ប្រាប់ខ្ញុំដែរទេ ? ដូចជាអារម្មណ៍របស់នាងជាដើម ! » អ្នកកំលោះនិយាយបែបនេះ ព្រោះតែនាយចង់ឲ្យនាងសារភាពប្រាប់គេមុន ព្រោះពេលនេះគេមិនប្រាកដចិត្តឡើយថា Mora ស្រឡាញ់គេពិតមែនឬក៏អត់នោះ។
« អារម្មណ៍របស់ខ្ញុំហេ៎ ? គ្មានទេ ! » នាងតូចគ្រវីក្បាលបដិសេធនឹង Jungkook ទាំងដែលធាតុពិត នាងមានអ្វីត្រូវនិយាយប្រាប់គេពិតមែន។ អ្នកកំលោះសម្លឹងមើលអ្នកដែលនិយាយកុហកគេ មិនមែន Jungkook មិនដឹងនោះទេថានាងតូចកុហកនោះ
« មិនជឿទេ ! ឆាប់ប្រាប់ភ្លាមមក ! » រាងក្រាស់ចូលទៅក្រសោបចង្កេះរបស់ Mora ឲ្យនាងបែរមុខមករករូបគេ
« អត់ទេ ! » Mora គ្រវីក្បាលបដិសេធសារជាថ្មី ធ្វើឲ្យអ្នកដែលរង់ចាំស្តាប់នាង ចាប់ផ្តើមខឹងនឹងគ្រឺតខ្នាញ់ចរិតរបស់ នាងតូចជាខ្លាំង។
« អ៊ុប ! » កែវភ្នែកពណ៌ខ្មៅនិល ត្រូវបើកឡើងធំៗ ពេលដែលដែលបបូរមាត់ក្រាស់សង្កត់លើ បបូរមាត់របស់នាងថ្នមៗ
« ឆាប់ប្រាប់ភ្លាមមក ! បើមិនអញ្ចឹងទេ ខ្ញុំថើបទៀតហើយណា ! » បន្ទាប់ពីដកមាត់ចេញពីមាត់របស់ Mora ហើយ រាងក្រាស់លោមុខទៅជិតនាង ធ្វើឲ្យស្រីស្រស់រហ័សរុញច្រាន ដើមទ្រូងធំទូលាយរបស់ Jungkook ចេញ ។
« ក៏បានៗ ! ខ្ញុំនិយាយប្រាប់លោកតាមត្រង់ចុះថា ខ្ញុំស្រឡាញ់... » និយាយដល់ត្រឹមនេះ Mora ចាប់ផ្តើមមានអារម្មណ៍មិនស្រួលឡើង បេះដូងរបស់នាងចាប់ផ្តើមចុកខុសប្រក្រតី រហូតដល់ថ្នាក់ Mora ទ្រាំទ្រមិនបាន ។
« Mora ! នាងកើតអី ? » រាងក្រាស់រហ័សចូលទៅមើលអ្នកដែលមិនស្រួលនៅក្នុងខ្លួន។
នាងតូចមិនមាត់ យកដៃខ្ទប់ទ្រូង អារម្មណ៍រសាប់រសល់នៅក្នុងខ្លួនចាប់ផ្តើមច្រាលឡើងពេញរាងកាយរបស់នាង ភ្នែករបស់នាងចាប់ផ្តើមទន់ ត្រចៀកក៏ហឹង ស្តាប់អ្វីលែងបាន...
« Mora!!!! »

To be continue...

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now