Episode 52 (ភាគបញ្ចប់)

5.8K 194 17
                                    

« ពួកយើងទៅណាបន្តទៀត ? » សម្លេងមាំសួរទៅកាន់នាងតូច ដែលអង្គុយឱបដៃក្បែរនោះជាមួយនឹងទឹកមុខមាំ គ្មានជាតិអ្វីបន្តិចសោះ ។
« ទៅផ្ទះ ! » ស្រីស្រស់បន្លឺឡើងជាមួយនឹងសម្លេងត្រជាក់ស្រេប ទឹកមុខស្មើធេងមិនប្រែដដែល ។
« ទៅសួនកម្សាន្តទៅលោកប៉ា ! » ក្មេងតូចអើតកពីបាំងខាងក្រោយ ប្រាប់ទៅអ្នកជាឪពុក ដែលកំពុងតែបញ្ជាចង្កូតឡាន ។
« បាទ ! បាន ! » រាងក្រាស់តបទៅកាន់កូនប្រុសវិញ ជាមួយនឹងស្នាមញញឹមលម្អនៅលើផ្ទៃមុខ បន្ទាប់មក Jungkook រហ័សបញ្ជាចង្កូតឡានទៅរកសួនកម្សាន្តភ្លាមៗ ។
« Eunwoo ! » ស្រីតូច Mora ងាកទៅសម្លក់មុខអ្នកជាកូនបន្តិច ចំណែក Eunwoo កាលបើឃើញ Mora សម្លក់បែបនេះហើយ ក្មេងតូចក៏សើចស្ញេញដាក់អ្នកជាម្តាយ ។
-----------------
រាងកាយស្តើងប្រាសខ្លួនគេងទៅលើពូក ទាំងហត់នឿយ ។ មួយថ្ងៃនេះ Jungkook ចុះសម្រុងជាមួយនឹង Eunwoo សម្បើមណាស់ គឺនាំគ្នាដើរលេងគ្រប់កន្លែងតែម្តង ហើយក៏នាំនាងទៅគ្រប់កន្លែងដែរ ។ កំពុងតែគេងសុខៗ ស្រាប់តែមានដៃមាំមួយ ចូលមកក្រសោបចង្កេះតូចរបស់នាង ទើបស្រីស្រស់រហ័សក្រាញខ្លួនចេញ ពីរង្វង់ដៃមួយនោះ ។
« Jungkook ! » នាងតូចហៅឈ្មោះអ្នកនៅចំពោះមុខ ទាំងទឹកមុខធុញទ្រាន់ ដែលគេតាមនាងគ្រប់ជំហ៊ានបែបនេះ ។
« បងសុំអង្វរណា... » រាងសង្ហារនៅតែតាមអង្វរកមនុស្សស្រីនៅចំពោះម្តងហើយម្តងទៀត ។
« ចេញទៅវិញទៅ ! ខ្ញុំត្រូវការសម្រាក » នាងតូចប្រាសខ្លួនគេង បែរខ្នងដាក់អ្នកកំលោះ ។
« បងសុំទោស...លើកលែងទោសឲ្យបងម្តងទៀតបានទេ ? » សម្តីស្រទន់បន្លឺឡើង ដោយដៃរបស់គេលូកទៅក្រសោបចង្កេះតូចរបស់ Mora ជាប់មិនលែង ។ ទឹកភ្នែកជាច្រើនតំណក់ហូរចេញពីរង្វង់ភ្នែកតូចរបស់ Mora នៅពេលដែលនាងនឹកឃើញដល់អតីតកាលដ៏ឃោឃៅរបស់ Jungkook ។ នាងខ្លាចថាមនុស្សប្រុសម្នាក់នេះ នឹងធ្វើបាបនាងដូចកាលពីមុន...
« Mora...បងដឹងថាអូនខឹងនឹងបងព្រោះតែរឿងកាលពីមុន តែម្តងនេះបងសន្យាថាបងនឹងមើលថែអូនហើយនឹងកូនឲ្យបានល្អបំផុត ! បងព្រមកែប្រែគ្រប់យ៉ាងឲ្យតែអូនពេញចិត្ត បងព្រមធ្វើគ្រប់យ៉ាងដើម្បីអូន ទោះបីជាស្លាប់ក៏បងព្រម... » ផ្ទៃមុខសង្ហារផ្អឹបទៅនឹងកញ្ចឹងកសខ្ចីរបស់ស្រីតូច គេខានស្រង់ក្លិនក្រអូបមួយនេះជាយូរមកហើយ...
« ណា Mora បងសុំអង្វរ... » កាលដែលលឺសម្តីអង្វរកព្រមជាមួយនឹងកាយវិការថ្នាក់ថ្នមរបស់ Jungkook នៅពេលនេះ ទឹកភ្នែកជាច្រើនបានច្រាលចេញពីរង្វង់ភ្នែកតូចរបស់នាង ។
« តែខ្ញុំខ្លាចលោកធ្វើបាបខ្ញុំនឹងមិនខ្វល់ពីកូន... » ស្រីស្រស់បែរខ្លួនមករក Jungkook ទាំងទឹកភ្នែកហូរមកដាបពេញផ្ទៃមុខរបស់នាង ។
« បងសន្យា...បងនឹងមើលថែអូនហើយនឹងកូន... » ដៃមាំជូតទឹកភ្នែកឲ្យនាងតូច មុននឹងទាញរាងកាយរបស់នាងមកឱប ។
« បងស្រឡាញ់អូន Mora ផ្តល់ឱកាសឲ្យបងមកម្តងទៀតបានទេ ? ឲ្យបងប៉ះប៉ូវនូវទង្វើរបស់បងកន្លងមកបានទេ ? »
« ខ្ញុំព្រមផ្តល់ឲ្យឱកាសឲ្យលោក... » គ្រាន់តែលឺសម្តីរបស់ស្រីតូចហើយ អ្នកកំលោះសប្បាយចិត្តជាខ្លាំង គេបន្តឹងរង្វង់ដៃឱបនាងតូចយ៉ាងណែន ។
« លែង...ថប់ដង្ហើម ! » ដៃមាំរហ័សរំសាយរង្វង់ដៃរបស់ខ្លួនចេញពីនាងតូច ។
« បងសុំទោស ! បងស្រឡាញ់អូនណាស់ ! » ពាក្យដែលនាងតែងតែចង់លឺចេញពីមាត់របស់ប្រុសកំលោះ ពេលនេះបានលឺឡើងកងរំពងពេញខួរក្បាលរបស់នាងហើយ បេះដូងដែលធ្លាប់តែឈឺគ្រប់ពេល ប្រែជាមានសេចក្តីសុខត្រឹមមួយរយៈពេលខ្លី ។
« ខ្ញុំក៏ស្រឡាញ់បង » ស្រីតូចញញឹមឡើងយ៉ាងស្រស់ អាចនិយាយបានថាវាជាស្នាមញញឹមដែលនាងទទួលបានក្តីសុខនៅពេលនេះ ។

ចប់ដោយបរិបូណ៌

អារម្មណ៍របស់អ្នកសរសេរ

ទីបំផុតរឿងមួយនេះត្រូវបានបញ្ចប់ អរគុណ ! អរគុណខ្លាំងមែនទែន ដល់អ្នកអានជាទីស្រឡាញ់គ្រប់រូបរបស់ខ្ញុំ ដែលតែងតែគាំទ្ររឿងមួយនេះតាំងពីដើមរហូតដល់ចប់ ។ អ្នកទាំងអស់គ្នានេះហើយជាកម្លាំងចិត្តមួយសម្រាប់ខ្ញុំ ក្នុងការជម្រុញឲ្យខ្ញុំសរសេររឿងមួយនេះបានចប់ទៅយ៉ាងរលូនបែបនេះ ។ ជាចុងក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែគាំទ្រស្នាដៃរបស់ខ្ញុំបន្តទៀត ។ ខ្ញុំនឹងព្យាយាមរកនឹកសាច់រឿងល្អៗ សម្រាប់អ្នកអានគ្រប់គ្នា ខ្ញុំសង្ឃឹមថារឿងដែលខ្ញុំសរសេររាល់ថ្ងៃនេះ អាចជួយឲ្យអ្នកអានទាំងអស់មានភាពរីករាយ នឹងបំបាត់ភាពអផ្សុកឬក៏ភាពធុញថប់ក្នុងអារម្មណ៍បានខ្លះ។ ខ្ញុំនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឲ្យសាច់រឿងនីមួយៗកាន់តែមានភាពល្អប្រសើរពីមួយកម្រិតទៅមួយកម្រិត ♥

•អ្នកសរសេរសុំពេលសម្រាកមួយខែណា ហើយខ្ញុំនឹងត្រលប់មកវិញម្តងទៀតជាមួយនឹងសាច់រឿងថ្មី ដែលនឹងផុសនៅក្នុង Facebook Page វិញម្តង (ដល់ពេលនោះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាបន្ថែមទៀតណា💙)
ដោយក្តីស្រឡាញ់នឹងរាប់អានពីនាងខ្ញុំ ម៉ូកា

ជួយ like ផេកថ្មីរបស់ខ្ញុំម្នាក់មួយមកណា🙏💜

ជួយ like ផេកថ្មីរបស់ខ្ញុំម្នាក់មួយមកណា🙏💜

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
ស្អប់បង្កប់ស្នេហ៍Donde viven las historias. Descúbrelo ahora