Episode 36

3K 148 9
                                    

ម៉ែដោះកំពុងតែរៀបចំអាហារពេលព្រឹកសម្រាប់គ្រប់គ្នា ស្របពេលដែលគាត់ក្រឡេកទៅខាងក្រៅមិនឃើញឡានរបស់ Jungkook គាត់ក៏ចាប់ផ្តើមឆ្ងល់ភ្លាម
« អ្នកប្រុសចេញទៅណាទាំងព្រឹកមែនទេ? បានជាមិនឃើញឡានរបស់គាត់? »
« ម៉ែដោះ! ម៉ែដោះ! វីវរហើយ!!! » ស្រីបម្រើម្នាក់រត់មកយ៉ាងត្រហេបត្រហប ទឹកមុខរបស់នាងគឺមើលទៅភ័យខ្លាំងណាស់ ហាក់ដូចជាមានរឿងអ្វីមិនស្រួលយ៉ាងអញ្ចឹង! ពេលលឺបែបនេះ ម៉ែដោះចាប់ផ្តើមភ័យបុកពោះ មានអារម្មណ៍មិនស្រួលក្នុងចិត្តឡើងមកភ្លាម!
« មានរឿងអី? ហេតុអីបានជានាងរត់ត្រហេបត្រហបយ៉ាងនេះ? »
« គ...គឺ! » នាងឆ្លើយទាំងរដេបេដុប ទឹកមុខរបស់នាងចាប់ផ្តើមស្លេកស្លាំង បបូរមាត់ញ័រតតាត់
« គឺអី? » នៅពេលដែលស្រីបម្រើនោះ មិនព្រមនិយាយចេញមកបែបនេះ គាត់កាន់តែពិបាកទ្រាំ ព្រោះតែភាពចង់ដឹង និងអារម្មណ៍មិនស្រួលក្នុងចិត្តផងនោះ។
« អ្នកប្រុសតូច...បាត់ខ្លួនហើយ! » គ្រាន់តែលឺសម្តីរបស់នាងភ្លាម ម៉ែដោះរកខ្យល់ដួលទៅលើដីទៅហើយ តែក៏មានអ្នកមកជួយទប់ខ្លួនគាត់ជាប់។
« ម៉ែដោះតាំងស្មារតីឡើងណា... » នាងនិយាយតិចៗ ទាំងក្នុងចិត្តបារម្មពីអ្នកប្រុសតូចដូចគ្នា។

ងឺត!

សម្លេងចាប់ហ្វ្រាំងពីមុខភូមិគ្រឹះ ធ្វើឲ្យក្នុងផ្ទះរហ័សរហួនចេញទៅមើល ក្រែងលោជាអ្នកប្រុសរបស់ពួកគេ។ រាងខ្ពស់សង្ហារ ដើរចូលមកក្នុងផ្ទះជាមួយនឹង ទឹកមុខមាំគ្មានប្រែ តែអ្វីដែលគេកត់សម្គាល់នោះគឺ ម៉ែដោះកំពុងតែអង្គុយហិតប្រេងខ្យល់នៅលើសាឡុង ទើបប្រុសកំលោះរហ័សបោះជំហ៊ានទៅរកគាត់
« ម៉ែដោះ! មិនអីទេមែនទេ? » ប្រុសសង្ហារដាក់បង្គុយក្បែរ ម៉ែដោះមុននឹងសួរសំណួរយ៉ាងស្រទន់ទៅកាន់គាត់ ទាំងបារម្ភមិនស្ទើរ
« ចា៎...តែ... » នៅសុខៗទឹកភ្នែករបស់គាត់ក៏ហូរចុះមក អ្នកផ្ទះចាប់ផ្តើមយំតាម ធ្វើឲ្យ Jungkook មិនយល់ឡើង ថាគ្រប់គ្នាមានរឿងអីឲ្យប្រាកដ ហើយអ្នកណាកើតអីបានជាម្នាក់ៗយំបែបនេះ? ពេលនេះរាងក្រាស់វិលវល់អស់ហើយ...
« មានរឿងអីម៉ែដោះ? »
« អ្នកប្រុសតូចបាត់ខ្លួនហើយអ្នកប្រុស...ហ៉ឺៗ » ឌឹប! បេះដូងរបស់គេស្ទើរតែធ្លាក់ដល់ដី លើកទីពីរហើយដែល Eunwoo បាត់ខ្លួន ហើយវាក៏ជាលើកទីពីរដែរ ដែលគេប្រហែស មិនបានមើលថែកូនឲ្យដឹកដល់។ អ្នកកំលោះងើបក្រូស តម្រង់ទៅរកបន្ទប់ក្រោមដី ដែលគេបានធ្វើទារុណកម្ម Mora នៅយប់នេះ។ គ្រាន់តែមកដល់ពីមុខបន្ទប់ភ្លាម Jungkook ស្ទើរតែមិនចង់ជឿ ថាស្រីខ្លួចដូចជា Mora នេះអាចគាស់ទ្វាដែកបាន។ មិនអស់ចិត្ត រាងក្រាស់ដើរសំដៅទៅបន្ទប់របស់នាងតូច ហើយរហ័សបើកទូអាវរបស់ Mora ហើយអ្វីដែលនាយឃើញគឺមានតែភាពទទេរស្អាត ប៉ុណ្ណោះខោអាវមួយក៏គ្មានដែរ! អ្នកកំលោះខាំថ្គាមខ្លួនឯង ឡើងប៉ោងសសៃ មុខចាប់ផ្តើមក្រហមព្រោះតែកំហឹង គេរហ័សចូលក្នុងបន្ទប់របស់ Eunwoo បើកទូខោអាវរបស់កូនមើល ហើយអ្វីដែលអ្នកកំលោះឃើញគឺមានតែភាពទទេរស្អាតប៉ុណ្ណោះ។
« ចង្រៃយ៍!! » គេជេរប្រទិចខ្លួនឯងទាំងកំហឹង មិនគួរណាគេថ្លោះធ្លោយយ៉ាងនឹងនោះទេ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now