Episode 44

3.4K 152 8
                                    

« ដឹងខ្លួនឡើងមក Mora ! » អ្នកកំលោះទះមុខនាងតូចតិចៗ ក្នុងទ្រូងឈឺពើតផ្សារ ប្រៀបដូចជាគេយកប្រឡាមកចាក់បេះដូងរបស់គេយ៉ាងអញ្ចឹង
« Mora ! នាងមិនត្រូវកើតអីទេណា ! បងស្រឡាញ់អូន Mora ! » សម្តីដែលស្រីតូចតែងចង់លឺកន្លងមក បានបង្ហើបចេញពីមាត់របស់ Jungkook ហើយតែគួរឲ្យស្តាយដែកនាងស្តាប់មិនលឺ នូវអ្វីដែលប្រុសកំលោះនិយាយមុននេះ។ រាងក្រាស់ឱបរាងកាយរបស់នាងតូច យ៉ាងណែនជាប់ទ្រូង ទឹកហូរភ្នែកចុះមកសស្រាក់ ទាំងដែលកាលពីមុន គេមិនដែលសម្រក់ទឹកភ្នែកដោយសារមនុស្សស្រី ដែលនៅចំពោះមុខសូម្បីតែមួយដង ។
———————
« នែ! លឺខ្ញុំសួរទេ?! មិនមែនឲ្យមកឈរញញឹមទេណា?! »
« អ្នកណាញញឹម? »
« ឆ្ងល់នឹងហើយទើបសួរ! »
« ព្រោះតែលោកសង្ហារទេដឹង?! ហាហា! »
« ហើយនាងគិតចង់ទាក់ទាញខ្ញុំមែនទេហា៎? បានចងពុំបង្អួតរាងបែបនេះ?! »
« ឆ្កួត!! ឡប់!! គ្មានអ្នកណាចង់ទាក់ទាញលោកទេ!! »
« សើចអី?! »
« សើចក្មេងងរ »
« អ្នកណាក្មេង?! »
« នាងនឹងហើយ! មានដឹងខ្លួនខ្លះទេហា៎?! »
« អាប្រុស....អុប! »
« ហាមជេរ! បើជេរ ចាប់បឺតមាត់ឲ្យណាណីម្តង! »
—————————
ពាក្យសម្តីដែលនាងនឹង Jungkook បានឆ្លងឆ្លើយជាមួយគ្នា ក្នុងអំឡុងពេលនៅឯផ្ទះលំហែ បានលឺឡើងត្រហឹងពេញត្រចៀរបស់រាងក្រាស់។ ទឹកភ្នែកកូនប្រុសចេះតែស្រក់ចុះមក មិនដាច់ពីគ្នា ពេលនេះគេទទួលស្គាល់ហើយថា ខ្លាចបាត់បង់នាងខ្លាំងប៉ុណ្ណា ហើយក៏ត្រូវការនាងខ្លាំងប៉ុណ្ណាដែរ។
« អូនត្រូវតែមិនអីណា ! » Jungkook រហ័សលើកបីរាងកាយរបស់ Mora ចូលទៅក្នុងឡានរបស់គេ មុននឹងនាយកំលោះបើកឡានចេញទៅយ៉ាងលឿន តម្រង់ទៅមន្ទីរពេទ្យដែលនៅក្បែរនេះ។ គ្រូពេទ្យដែលមានវត្តមាននៅក្នុងមន្ទីរពេទ្យ រហ័សរហួនបញ្ជូន Mora ទៅបន្ទប់ ICU ជាបន្ទាន់ បន្ទាប់ពីរាងក្រាស់នាំ Mora មកដល់មន្ទីរពេទ្យ។
« សុំទោសលោក ! សាច់ញាតិចូលមិនបានទេ ! » អ្នកគ្រូពេទ្យរហ័សឃាត់ដំណើររបស់ Jungkook មុននឹងទាញទ្វារបន្ទប់បិទ។ ប្រុសសង្ហារដើរទៅអង្គុយកៅអីក្បែរនោះ ដៃមាំរបស់គេក្តោបចូលគ្នា ទាំងក្នុងចិត្តឈឺផ្សារ នឹកឆ្ងល់ជាខ្លាំងពីអការៈរបស់ Mora ដែលនៅសុខៗមានរឿងបែបនេះ កើតឡើងចំពោះនាង ។
———————
Jiyung កំពុងតែធ្វើដំណើរឆ្លងផ្លូវ ទៅរកឡានរបស់នាង ដែលចតទុកចោលនៅឯចំណតឡន។
ពីបៗ
សម្លេងស៊ីផ្លេឡានបន្លឺឡើងមិនដាច់សួរ ស្របពេលដែលស្ត្រីចំណាស់ឈានជើងឆ្លងផ្លូវ។
គ្រាំង !
រាងកាយរបស់ Jiyung បានខ្ទាតទៅបុកនឹងខឿនក្បែរផ្លូវ បណ្តាលឲ្យក្បាលរបស់នាងបុកត្រូវនឹងថ្នល់ ដោយដៃខាងស្តាំនឹងខាងឆ្វេងរបស់នាងកម្រើកលែងកើត ភ្នែកទាំងគូរបស់នាងក៏ងងឹត ពេលនេះរាងកាយរបស់ស្ត្រីចំណាស់គឺមានសភាពពិបាក មើលខ្លាំងណាស់។ Jiyung ដកដង្ហើមស្ទើរតែមិនដល់គ្នា នាងមានអារម្មណ៍ថាខ្លួនឯងពេលនេះ បើស្លាប់ល្អជាងរស់ ! មនុស្សម្នានៅក្បែរនោះរហ័ស Call ហៅឡានពេទ្យមកទទួលរាងកាយរបស់ Jiyung ដែលពេលនេះ នាងមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ធ្វើឲ្យអ្នកនៅជុំវិញនេះអត់អាណិតមិនបាន។
——————

ស្អប់បង្កប់ស្នេហ៍Kde žijí příběhy. Začni objevovat