Episode 30

3.1K 137 4
                                    

Haneul : ជួយយកគ្រែមួយមកឲ្យខ្ញុំបន្តិច ហើយត្រៀមសម្ភារៈនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ឲ្យខ្ញុំផង!

នាយកំលោះលើកនាងតូចបីរួចហើយងាកទៅប្រាប់គិលានុបដ្ឋយិកាម្នាក់ដែលដើរកាត់ពីមុខគេ។

Nurse : ចា៎!

នាងឱនបន្តិចមុននឹងរួសរាន់ទៅធ្វើការងារដែល Haneul ប្រាប់មុននេះ។ មិនដល់មួយនាទីផងគិលានុបដ្ឋយិកាប្រហែលបីទៅបួននាក់បាមនរុញគ្រែមួយមកដាក់ពីមុខ Haneul ទើបរាងក្រាស់ដាក់ Mora នៅលើគ្រែមុននឹងបញ្ជូននាងទៅបន្ទប់សង្គ្រោះបន្ទាន់។

Jieun : ល្អណាស់!

នាងសើចបន្តិចមុននឹងគ្រវីទូរសព្ទរបស់ខ្លួនទៅមក រួចដើរចេញទៅ។

****

> ទីង! <

សម្លេងសារលោតឡើងក្នុងទូរសព្ទរបស់ Jungkook ទើបនាយកំលោះរហ័សទាញទូរសព្ទមកមើល។ បន្ទាប់ពីឃើញហេតុការណ៍នៅក្នុងទូរសព្ទហើយ រាងក្រាស់ខាំថ្គាមខ្លួនឯងឡើងប៉ោង ដៃមាំក្តាប់ទូរសព្ទខ្លាំងៗ
បណ្តាលឲ្យឃើញសសៃដៃរបស់គេលេចឡើងមក។

Jungkook : នាងមិនរួចខ្លួននោះទេ Mora!

និយាយចប់ទូរសព្ទនៅក្នុងដៃរបស់នាយត្រូវហោះទៅជញ្ចាំងភ្លាមៗ បណ្តាលឲ្យទូរសព្ទម៉ាកទំនើបបែកខ្ទិចខ្ទីគ្មានសល់ ដោយសារតែកំហឹងមួយពេលរបស់ Jungkook ។

...... : ធុញថប់រឿងរក Eunwoo មិនឃើញ?

សម្លេងមាំបន្លឺឡើង ទើប Jungkook រហ័សងាកទៅរកទ្វារ បង្ហាញឲ្យឃើញរាងសង្ហារដើរចូលមក ទាំងដៃសងខាងរបស់គេដាក់
ចូលក្នុងហោប៉ៅខោ។

Jungkook : Hyung!

Jungkook ភ្ញាក់ផ្អើលបន្តិចពេលឃើញវត្តមានរបស់ Taehyung ។ មុននេះមិនដឹងជាគេលឺអ្វីដែលនាយនិយាយឬក៏អត់នោះទេ!

Taehyung : ហេតុអីបានជាឯងគប់ទូរសព្ទចោល? ធុញថប់រឿង Eunwoo មែនទេ?

Jungkook : គ...គឺ...ពិតមែនហើយ! ខ្ញុំកំពុងតែបារម្ភពីសុវត្ថិភាពរបស់ Eunwoo ខ្លាចគេមានរឿង!

ស្អប់បង្កប់ស្នេហ៍Dove le storie prendono vita. Scoprilo ora